Yoo Ah In ប្រឈមមុខជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ដោយសាររឿងក្ដីគ្រឿងញៀន

កាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៤ តារាសម្ដែងប្រុសល្បីកូរ៉េ Yoo Ah In បានចូលខ្លួនទៅ ទទួលការកាត់ក្ដីលើកទី ៧ ចំពោះរឿងអាស្រូវគ្រឿងញៀន។ កំលុងពេលកាត់ក្ដី តំណាងអយ្យការម្នាក់បានស្នើឲ្យតារាប្រុសនេះជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ និងបង់ប្រាក់ពិន័យជាង ២ ពាន់ដុល្លារអាមេរិក។

ជាមួយគ្នាដែរ តារាប្រុស Yoo Ah In ត្រូវបានគេរាយការណ៍ថា តែងតែទិញថ្នាំពេទ្យ ដែលមានសារធាតុញៀន សរុបច្រើនជាង ៣៦ ម៉ឺនដុល្លារអាមេរិក និងបានបោកប្រាស់ទំនុកចិត្ដគ្រូពេទ្យផងដែរ។ លោកបានប្រើប្រាស់ភាពល្បីល្បាញ និងទ្រព្យសម្បត្ដិ របស់ខ្លួនដើម្បីបោកប្រាស់ទំនុកចិត្ដក្រុមគ្រូពេទ្យ។ លោកជាតារាសម្ដែងដែលមានភាពល្បីល្បាញម្នាក់ និងមានមុខមាត់ក្នុងសង្គមផងដែរ ដូច្នេះទង្វើរបស់លោកពិតជាប៉ះពាល់យ៉ាងខ្លាំងដល់សង្គម។ លោកបានប្រើប្រាស់ភាពល្បីល្បាញរបស់ខ្លួនដើម្បីបិទបាំង បទឧក្រិដ្ឋដែលបានប្រព្រឹត្ត។ លោកមិនបានគោរពដល់ច្បាប់របស់ប្រទេសកូរ៉េ ដែលវារឿងមួយធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង។

ទន្ទឹមនេះ មេធាវីតំណាងរបស់តារាប្រុស Yoo Ah In បានលើកឡើងថា៖ តារាប្រុសរូបនេះពិតជាបានចាក់ថ្នាំមានសារធាតុញៀនប្រភេទ Propofol តែការចាក់ថ្នាំនេះគឺដោយសារតែដើម្បីព្យាបាលជំងឺផ្លូវចិត្ដដ៏ធ្ងន់ធ្ងររបស់លោក ដោយលោកមានជំងឺថប់បារម្ភ និងបាក់ទឹកចិត្ដធ្ងន់ធ្ងរ។ តារាប្រុស Yoo Ah In ក៏បានសុំអភ័យទោស ចំពោះមនុស្សជុំវិញ ក្រុមគ្រួសារ មិត្ដរួមការងារ អ្នកគាំទ្រ ដែលធ្វើឲ្យមានការខកចិត្ដព្រោះទង្វើរបស់លោក។

លោកបន្ដថា៖ រឿងមួយនេះធ្វើឲ្យលោកបានគិតពិចារណាពីកំហុសរបស់ខ្លួន លោកនឹងព្យាយាមកែខ្លួន និងធ្វើជាមនុស្សដែលមានទំនួលខុសត្រូវម្នាក់នៅពេលអនាគត។

គួរបញ្ជាក់ថា យោងតាមការស៊ើបអង្កេត តារាប្រុស Yoo Ah In ត្រូវបានគេរកឃើញថាបានប្រើប្រាស់ថ្នាំប្រភេទ Propofol​ ចំនួន ១៨១ ដង ចាប់ពីខែ កញ្ញា​ ឆ្នាំ ២០២០ រហូតដល់ខែ មីនា ឆ្នាំ ២០២២។ លោកក៏ត្រូវបានគេចោទប្រកាន់ថា បានណែនាំឲ្យអ្នកដទៃប្រើប្រាស់គ្រឿងញៀនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត