តារាកូរ៉េទូទាំងប្រទេសចូលរួមកាន់ទុក្ខតារាជើងចាស់ Lee Soon Jae ស្របពេលលោកទទួលមេដាយកិត្តិយសពីរដ្ឋាភិបាល

ផ្អែកតាមសារព័ត៌មាន New1 រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រគល់មេដាយមាសសម្រាប់ការចូលរួមរបស់លោក Lee Soon Jae នៅក្នុងវិស័យវប្បធម៌ ក្រោយពីតារាប្រុសវ័យ ៩១ឆ្នាំរូបទទួលមរណភាពកាលពីថ្ងៃទី២៥ ខែវិច្ឆិកានេះ។

ការប្រគល់ពានរង្វាន់លំដាប់លេខ ១ នេះ បានធ្វើឡើង ដោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានទទួលស្គាល់នូវការរួមចំណែករបស់លោក Lee Soon Jae នៅក្នុងវិស័យវប្បធម៌ និងសម្រាប់ការបង្កើតស្នាដៃជាច្រើននាំយកភាពរីករាយដល់ទស្សនិកជន អស់ពេលជាងកន្លះ​សតវត្សរ៍​មកនេះ។

ខណៈមេដាយមាសដែលមានឈ្មោះពេញថា Gold Crown Order of Cultural Merit គឺជាមេដាយកិត្តិយសលំដាប់ខ្ពស់បំផុត ដែលផ្ដល់ជូនសម្រាប់តែបុគ្គលណា ដែលបានរួមចំណែកក្នុង​ការ​អភិវឌ្ឍវិស័យ​វប្បធម៌ និង​សិល្បៈជាពិសេសតែប៉ុណ្ណោះ។

លោក Choi Hwi Young តំណាងពីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ជាអ្នកនាំយកមេដាយមាសនេះប្រគល់ជូនគ្រួសារសព ដោយលោកបាននិយាយផងដែរថា ស្នាដៃដែលលោក Lee Soon Jae បន្សល់ទុក ទាំងស្នាដៃសម្ដែង និងផ្លូវដែលគាត់បានដើរ នឹងក្លាយជាទីចងចាំរបស់ប្រជាជាតិអស់ពេលជាច្រើនឆ្នាំទៅមុខទៀត។

ទន្ទឹមគ្នានេះ តារាជាច្រើនរូបក៏បានបង្ហាញវត្តមានចូលរួមពិធីបុណ្យសពរបស់តារាប្រុសរូបនេះដែរ ដោយក្នុងនោះរួមមាន Song Seung Heon, Kim Young Ok, Choi Soo Jong, Ha Hiera, Jang Na Ra និង Choi Hyun Wook ជាដើម។

រំឭកដល់គ្រាដែលបានមកសួរសុខទុកលោក Lee Soon Jae នៅឯមន្ទីរពេទ្យ តារាប្រុស Lee Seung Gi បាននិយាយថា៖ “បើទោះបីជាគាត់មិនស្រួលខ្លួនក៏ដោយ តែគាត់នៅតែជូនដំណើរពួកយើងមកដល់ជណ្ដើរយន្ត។ ពេលវេលានោះនៅតែស្ថិតក្នុងការចងចាំរបស់ខ្ញុំនៅឡើយ។ ខ្ញុំសង្ឈឹមថាឥឡូវនេះគាត់បានស្ងប់សុខ និងបាននៅកន្លែងប្រសើរជាងមុន”។

គួរដឹងផងដែរថា លោក Lee Soon Jae បានចូលប្រឡូកក្នុងវិស័យសម្ដែងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៥៦ តាមរយៈរឿង Beyond the Horizon។ លោកបានប្រើប្រាស់ពេលជាងកន្លះសតវត្សរ៍កសាងកេរ្តិ៍ឈ្មោះតាមរយៈស្នាដៃសម្ដែងចំនួន ១៤០ស្នាដៃ រហូតក្លាយជាតារាសម្ដែងដែលមានវ័យចំណាស់បំផុតនៅក្នុងវិស័យនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *