ស្រីនា រំលឹក​អនុស្សាវរីយ៍ ៧ ឆ្នាំក្នុងអាជីពជាអ្នកបង្កើតមាតិកា Make up

អ្នក​បង្កើត​មាតិកា ផ្នែក​ថែរក្សា​សម្រស់ និង​​តុបតែង​មុខ ជា ស្រីនា បាន​រំលឹក​ទៅ​គ្រា ៧ ឆ្នាំ​មុន នៃ​ការ​ចាប់ផ្ដើម​អាជីព​មួយ​នេះ។ ថ្ងៃនេះ​ជា​ខួប ៧ ឆ្នាំ​នៃ​ការ​​​ធ្វើ​វីដេអូ​ផាត់​មុខ​ខ្លួនឯងដោយ​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើនមានទាំង​ល្អ និង​មិន​ល្អ។

ម្ចាស់​ផលិតផល We Young បាន​រៀបរាប់​យ៉ាង​វែងអន្លាយ​មក​ថា ថ្ងៃនេះ៧ ឆ្នាំមុន​មាន​ក្មេង​ស្រី​ម្នាក់ សម្រេច​ចិត្ត​ថា​លែង​ខ្វល់​ពី​អ្នកណា​គិត​អី​លែង​ខ្លាច​ការរិះគន់ និង​លែង​ស្ដាប់​សំឡេង​ក្នុង​ចិត្ត​ដែល​ប្រាប់​នាង​ថែម​ទៀត​ផង។

ស្រីនា បាន​ចាប់ផ្ដើម​អាជីព ជា​អ្នក​ផលិត​មាតិកា Make up នោះ កាលពី​ឆ្នាំ ២០១៨ មក​ទល់​ពេល​នេះ ៧ ឆ្នាំ​ហើយ ដោយ​ចាប់ផ្ដើម​ឡើង​ដោយ​លើក​កាមេរ៉ា​មួយ ហ៊ាន​ថត​វីដេអូ​ដំបូង ហ៊ាន​ផុស​វា​ចេញ ហ៊ាន​បើកទ្វារ​តូច​មួយ​ឲ្យ​ពិភពលោក​ឮ​សំឡេង​របស់​នាង។

កូន​ស្រី​ច្បង​របស់​ថៅកែ​ហាង​ប្រណិត​នារី បាន​បន្ថែម​ជា​ចុងក្រោយ​ថា ៧ ឆ្នាំនេះ នាង​នៅតែ​រៀន​សូត្រ នៅតែ​ឲ្យ​ខ្លួនឯង​មាន​ការ​រីកចម្រើន និង​នៅតែ​អរគុណ​ខ្លួនឯង ដែល​បាន​ហ៊ាន​ចាប់​កាមេរ៉ា​ឡើង​នៅ​ថ្ងៃ​មួយ​នោះ ទាំង​មិន​ទាន់​ដឹង​អ្វី​ទាំង​អស់​ក្រៅ​ពី​ក្ដី​ស្រលាញ់​បើ​មិន​មាន​ភាព​ក្លាហាន​នៅ​ពេល​នោះ ជីវិត​ខ្ញុំ​ប្រហែល​ខុស​ពី​ពេល​នេះ​ឆ្ងាយ​ណាស់។

គួរ​បញ្ជាក់​ថា ចាប់តាំង​ពី ជា ស្រីនា បាន​បង្ហោះ​វីដេអូ​ដំបូង​ធ្វើឲ្យ​នាង​មាន​ការ​គាំទ្រ​ខ្លាំង​បាត់​ទៅ​ហើយ ដោយសារ​តែ​នាង​កូន​ស្រី​ម្ចាស់​ហាង​កាត់​ដេរ​ដ៏​ល្បី​ស្រាប់ ហើយ​ក៏​មាន​អត្តចរិត​ល្អ នរណា​ក៏​ស្រលាញ់​ចូលចិត្ត ពិសេស​នាង​ទទួល​បាន​ការ​អប់រំ​ល្អ ចេះ​ឱនលំទោន គោរព​ចាស់​ទុំ។

ជា ស្រីនា ក៏​ជា​សិស្ស​ឆ្នើម​ជាប់​និទ្ទេស A ឆ្នាំ​សិក្សា ២០១៧-២០១៨ និង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ដោយ​ទៅ​ទទួល​សញ្ញាបត្រ​ដល់​អាមេរិកពី​សកលវិទ្យាល័យ​ Arizona កាលពី​ឆ្នាំ ២០២២។ ក្នុង​វ័យ ២៦ ឆ្នាំ នាង​ត្រូវ​បាន​មហាជន​សរសើរ​ជា​ក្មេង​ស្រី​ជោគជ័យ​ទាំង​ការ​សិក្សា ការងារ អាជីវកម្ម រូប​សម្រស់ និង​ជីវិត​គ្រួសារ៕

រូបភាព៖ Srey Nea Nea និង Nara Wedding



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា



Leave a Reply

Your email address will not be published.Required fields are marked *