កន្លងទៅ ១៣ឆ្នាំ Goo Hye Sun នៅ​តែចាយលុយ​ដែល​រក​បាន​ពី F4 កូរ៉េ​មិន​ទាន់អស់

នៅក្នុង​កម្មវិធី​មួយ​កាល​ពី​ថ្មីៗ​នេះ តារាសម្ដែងកូរ៉េ Goo Hye Sun បាន​រៀបរាប់​ខ្លះ​ៗ​ពី​អ្វី​ដែល​នាង​កំពុង​ធ្វើ​នាពេលបច្ចុប្បន្ន​ទាក់ទង​នឹង​អាជីព​របស់​នាង​។

ក្នុង​នោះ​នាង​បាន​បង្ហើប​ថា នាង​កំពុង​រៀន​សរសេរ​ចម្រៀង​បែប​សម័យ​ថ្មី រៀន​និពន្ធ ហើយ​ក៏​រៀន​ដឹកនាំ​សម្ដែង​ផង​ដែរ។ តារា​វ័យ ៣៨ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់ថា ដើម្បី​សម្រេច​ការងារ​ធំ​បាន​ក្នុង​វិស័យ​នេះ នាង​ចាំបាច់ត្រូវ​តែ​ចេះ​ធ្វើ​ការងារ​តូចៗ​ជា​ច្រើន។

យ៉ាងណាមិញ​អ្វី​ដែល​កាន់​តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ​គឺ​ពេល​ដែល​នាង​និយាយ​ពី​ប្រាក់​ចំណូល​ប្រចាំ​ខែ​របស់​ខ្លួន ដោយ​នាង​បាន​បង្ហើប​ថា ការងារ​ជា​តារា​សម្ដែង បើ​សិន​ជា​អាច​បញ្ចប់ការងារ​ជោគជ័យ​ខ្លាំង​មួយ​ នោះយើង​នឹង​អាច​ធ្វើ​អ្វីដែល​យើង​ចង់​ធ្វើ​បាន​ជាច្រើន។ ជាក់ស្ដែង​បន្ទាប់​ពី​ថត​រឿង “Boys Over Flower” ចប់ នាង​អាចទទួលបានដើមទុន​​រៀនសូត្រ​និង​សាកល្បងអ្វីៗ​​ច្រើន​រហូត​មក​ដល់បច្ចុប្បន្ន។

ឮបែប​នេះ​ពិធីករ​ក៏​បាន​សួរ​បញ្ជាក់ថា តើ​អ្នកនាង​ចាយលុយ​ដែល​រក​ពី​រឿង​ភាគ F4 នោះមិន​ទាន់អស់​ទៀត​មែនទេ? នាង​ឆ្លើយ​ថា “ចាស មែនហើយ”។ ទោះយ៉ាងណា នាង​មិន​បាន​បញ្ជាក់ថាតួលេខចំណូលនោះប៉ុន្មាននោះទេ។

គួរ​បញ្ជាក់ថា​បន្ទាប់​ពី​ភាពយន្ត “Boys Over Flower” ក្នុង​ឆ្នាំ២០០៩ Hye Sun បាន​ថត​រឿង​ភាគ​បន្តបន្ទាប់ទៀត​ដូចជា “Take Care of Us, Captain”, “Angel Eyes” និងភាពយន្ត “Blood” ជាដើម ហើយ​តាមរយៈ​រឿង “Blood” នាង​ក៏បាន​ជួប​ជាមួយអតីតស្វាមី Ahn Jae Hyun។ អ្នក​ទាំង​ពីរ​បាន​រៀបការ​ក្នុង​ឆ្នាំ២០១៦ ប៉ុន្តែក៏បានលែងលះគ្នាវិញ​នៅ​ឆ្នាំ២០២០ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត