មកដឹងរឿងរ៉ាវពិតនៃការលាលែងតំណែងលំដាប់រងទី១ កញ្ញាឯកកម្ពុជា ២០២២ ហង្ស សុរិយាន់  ​

គេនៅចាំបានថា ដំណឹងនៃការលាលែងតំណែងលំដាប់រងទី១ កញ្ញាឯកកម្ពុជាឆ្នាំ ២០២២ ហង្ស សុរិយាន់ បានធ្វើឱ្យអ្នកគាំទ្រវិស័យប្រកួតប្រជែងសម្រស់នៅកម្ពុជា​សោកស្តាយជាខ្លាំង ព្រោះ សុរិយាន់ ជាបេក្ខភាពលេចធ្លោម្នាក់អំឡុងពេលប្រកួត ដែលពួកគេរំពឹងថា អាចនឹងនាំយកជយលាភីណាមួយមកជូនជាតិកម្ពុជា ប្រសិននាងមានឱកាសបានចេញទៅប្រកួតនៅវេទិកាអន្តរជាតិផ្សេង។ ប៉ុន្តែគួរឱ្យសោកស្តាយ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅ តារាស្រីវ័យ ២៧ ឆ្នាំ បានចេញលិខិតសុំលាលែងចេញពីតំណែងលំដាប់រងទី១ កញ្ញាឯកកម្ពុជា ឆ្នាំ២០២២ តែក្នុងលិខិតនោះមិនមានបញ្ជាក់មូលហេតុឱ្យប្រាកដអ្វីឡើយ។

កន្លងមក មានពាក្យចចាមអារ៉ាមបានលេចឡើងថា តារាស្រីសាច់សដូចសំឡីរូបនេះ សម្រេចលាលែងតំណែង និងបោះបង់ឱកាសចេញទៅប្រកួតនៅវេទិកាអន្តរជាតិ ដោយសារទំនាស់រឿងលុយកាក់ ដូចករណី សេង រដ្ឋា អតីតម្ចាស់ជយលាភី Miss Grand Cambodia 2020 តែនាងបានសម្រេចចិត្តបោះបង់តំណែងនេះព្រោះតែរឿងលុយកាក់នេះហើយ។

យ៉ាងណាមិញ នៅពេលផ្ទុះពាក្យចចាមអារ៉ាមខាងលើ សាមីខ្លួន គឺកញ្ញា ហង្ស សុរិយាន់ មិនបានចេញមុខបកស្រាយអ្វីឡើយ ទើបថ្មីៗនេះដែលនាងបានផ្តល់កិច្ចសម្ភាសន៍កម្មវិធីមួយ ដោយលើកឡើងថា វាមានកត្តាច្រើនយ៉ាងធ្វើឱ្យសម្រេចចិត្តតំណែងលំដាប់រងទី១ កញ្ញាឯកកម្ពុជាឆ្នាំ២០២២ នេះ។ 

សុរិយាន់ រៀបរាប់ថា «តាមពិតទៅវាមានហេតុផលជាច្រើន ដូចដែលបានដឹងហើយថា មុនយើងចេញទៅប្រកួត យើងត្រូវចំណាយអស់ច្រើនខ្លាំងមែនទែន ក្រុមហ៊ុនគាត់ចេញឱ្យដែរ ប៉ុន្តែជាធម្មតាយើងត្រូវចេញដោយខ្លួនឯងដែរ។ ណាមួយ ដោយសារសុខភាពអត់សូវល្អដែរ ហើយវានៅមានរឿងជាច្រើនទៀតដែលនិយាយមួយថ្ងៃក៏មិនអស់ដែរ»។

តារាម៉ូដែល និងជាតារាសម្តែងលេចធ្លោរូបនេះឱ្យដឹងទៀតថា នាងសោកស្តាយ ហើយក៏មានសម្ពាធច្រើនដែរ តែរឿងដែលកើតឡើងវាមានហេតុផលរបស់វា ដូច្នេះមានតែប្រឹងប្រែងទៅរកអ្វីថ្មីសម្រាប់ខ្លួនឯង ហើយពង្រឹងសមត្ថភាពខ្លួនឯងសម្រាប់ឆ្នាំ ២០២៣ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។

ដ្បិតធ្វើឱ្យអ្នកគាំទ្រខកបំណងដោយសារការលាលែងពីតំណែងក៏ពិតមែន តែឆាប់ៗនេះ សុរិយាន់ នឹងមានអ្វីថ្មីប្លែកមកពញ្ញាក់អារម្មណ៍អ្នកគាំទ្រ តែពេលនេះសុំមិនទាន់លម្អិតឱ្យដឹងឡើយ ទុកឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនៅពេលបង្ហាញទៅចុះ។

សូមជម្រាបថា បច្ចុប្បន្ន ហង្ស សូរិយាន់ មានអាជីពជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ។ តារាស្រីរូបនេះធ្លាប់ចូលរួមប្រកួតកម្មវិធីសម្រស់ធំៗចំនួន ៤ រួមមាន Cambodia Next Top Model (2016) កម្មវិធី Miss Global International 2018 (Top11) កម្មវិធី Miss Universe Cambodia 2022 (Top10) និង Miss Grand Cambodia (1st Runner up) ក្នុងឆ្នាំ២០២២៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម