ចេញផុតពី YG ពេលនេះ G-Dragon កំពុងចរចាចូលផលិតកម្ម Galaxy

បន្ទាប់ពីចាកចេញពីផលិតកម្ម YG Entertainment ពេលនេះតារាចម្រៀងខេប៉ុប G-Dragon កំពុងរកឃើញទ្រនំថ្មីហើយ ដោយសេចក្ដីរាយការណ៍ពីសារព័ត៌មានកូរ៉េនៅថ្ងៃទី ៥ ខែធ្នូ បង្ហាញថា តារាវ័យ ៣៥ឆ្នាំរូបនេះកំពុងចុះកិច្ចសន្យាផ្តាច់មុខជាមួយក្រុមហ៊ុន Galaxy Corporation ដែលជាក្រុមហ៊ុនឯកទេសក្នុងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងការផលិតមាតិកានៅកូរ៉េ។

ប្រភពផ្ទៃក្នុងម្នាក់បង្ហើបថា “G-Dragon បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាផ្តាច់មុខរបស់គាត់ជាមួយ Galaxy ហើយ” និងថាការប្រកាសជាផ្លូវការនឹងមកដល់នាពេលខាងមុខ។

បង្កើតឡើងនៅថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០១៩ ក្រុមហ៊ុន Galaxy ផ្តោតជាចម្បងលើការអភិវឌ្ឍន៍ IP និងការគ្រប់គ្រងកម្មសិទ្ធិបញ្ញា ប៉ុន្តែក្រោយមកក៏បានពង្រីកខ្លួនឈានទៅដល់ការផលិតកម្មវិធីកម្សាន្ត ការគ្រប់គ្រងសិល្បករ និងពាណិជ្ជកម្មតាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន។

អ្នកជំនាញរំពឹងថាក្រុមហ៊ុន Galaxy នឹងពង្រឹងវត្តមានរបស់ខ្លួនយ៉ាងខ្លាំងតាមរយៈការចាប់ដៃគូជាមួយតារាល្បីដូចជា G-Dragon ព្រោះប្រជាប្រិយភាពរបស់គេអាចពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន ដែលអាចពាក់ព័ន្ធនឹងការចុះហត្ថលេខាជាមួយតារាល្បីៗផ្សេងទៀត និងការបណ្ដុះបណ្ដាលក្រុមចម្រៀងថ្មីៗផងដែរ។

ពាក់ព័ន្ធដំណឹងចុះកុងត្រានេះ តំណាង​ក្រុមហ៊ុន Galaxy បានឆ្លើយតប​​បែប50/50ថា៖ “​យើង​មិនទាន់អាចផ្ដល់ចម្លើយអ្វីជា​ផ្លូវការ​បាន​ទេ​នៅ​ពេល​នេះ ប៉ុន្តែយើងនឹងជូនដំណឹងនៅពេលដល់ពេលធ្វើការប្រកាសជាផ្លូវការ”។

គួររំឭកថា កិច្ចសន្យាផ្តាច់មុខរបស់ G-Dragon ជាមួយផលិតកម្ម YG Entertainment បានផុតកំណត់នៅក្នុងខែមិថុនា ហើយកាលពីខែមុន នៅថ្ងៃទី ២៩ ខែវិច្ឆិកា G-Dragon បានផ្តាច់ទំនាក់ទំនងជាផ្លូវការជាមួយ YG ដោយបានលុបតំណភ្ជាប់ទៅកាន់គេហទំព័រផ្លូវការរបស់ YG ចេញពីប្រវត្តិរូបឆានែល YouTube របស់ខ្លួន ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត