ផ្ទុះការចាប់អារម្មណ៍ខ្លាំង និសិត្សផ្នែកវិស្វកម្មគីមី និងចំណីអាហារ មកប្រឡងធីតាឯកសង្រ្កាន្តរដូវកាលទី៥

កម្មវិធី ធីតាឯកសង្រ្កាន្តរដូវកាលទី៥ ឆ្ពោះទៅរកតួអង្គទេពធីតាឆ្នាំថ្មី ប្រចាំឆ្នាំ ២០២៤ បានកំពុងចាប់ផ្តើមហើយ។ គួរឱ្យចាប់អារម្មណ៍ បេក្ខនារីដែលបានដាក់ពាក្យប្រកួតឆ្នាំនេះ សុទ្ធសឹងជាស្រីស្អាតដែលមានសមត្ថភាព សម្រស់ និងទេពកោសល្យសិល្បៈ ថែមទាំងមានចំណេះដឹងល្អទៀតផង។ តួយ៉ាង ក្នុងសប្តាហ៍ទី៥ នៃវគ្គសម្ភាសន៍ដំបូង ក្រុម​ទី​២ គេបានប្រទះឃើញ បេក្ខនារីម្នាក់ឈ្មោះ វីរះ ចាន់សុជាតា ជានិសិត្សបញ្ចប់បរិញ្ញាបត្រផ្នែកវិស្វកម្មគីមី និងចំណីអាហារ នៅសាលាតិចណូ ឡើងមកបញ្ចេញទេពកោសល្យផ្នែកភាសា និងការដើរបង្ហាញម៉ូដបែបបុរាណ នៅចំពោះមុខគណកម្មការទាំង ៤ រូប។

បេក្ខនារីរូបស្រស់នេះ បានធ្វើការណែនាំខ្លួនជា ៣ ភាសា គឺ អង់គ្លេស បារាំង និងចិន ថែមទាំងបានបានបញ្ចេញសមត្ថភាពដើរបង្ហាញម៉ូដបែបុរាណ និងធ្វើការឆ្លើយសំណួរពាក់ព័ន្ធគីមី និងចំណីអាហារ លើគ្រឿងសមុទ្រដែលគណៈកម្មការបានចោទសួរយ៉ាងក្បោះក្បាយថែមទៀតផង។

សុជាតា មើលទៅរៀងភិតភ័យបន្តិច តែនាងធ្វើការណែនាំខ្លួនជា ៣ ភាសា បានយ៉ាងល្អ រហូតធីតាឯកសង្រ្កាន្ត រដូវកាលទី២ កញ្ញា សាន្ត កុសុមៈ លើកសរសើរថា មានទាំងសមត្ថភាព ចំណេះដឹង និងភាពស្រស់ស្អាត។ ចំណែក តារាម៉ូដែល ចាន់ គង្ការ ក៏បានជូនពរឱ្យនាងអាចជាប់ឆ្លងទៅវគ្គបន្ទាប់ផងដែរ។ ប៉ុន្តែ លទ្ធផលនឹងទៅជាយ៉ាងណាមានតែរង់ចាំតាមដានទាំងអស់គ្នា។

សូមជម្រាបថា កញ្ញា វីរះ ចាន់សុជាតា មានអាយុ ២៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។ នាងបានបញ្ចប់បរិញ្ញាបត្រផ្នែក វិស្វកម្មគីមី និងចំណីអាហារ នៅសាលាតិចណូ ហើយសព្វថ្ងៃជាបុគ្គលិកបម្រើការនៅស្ថាប័នមួយកន្លែង។ មូលហេតុដែលសោភារូបស្រស់នេះ ចូលរួមប្រកួតកម្មវិធីធីតាឯកសង្រ្កាន្ត រដូវកាលទី៥ ដោយសារកម្មវិធីធីតាឯកសង្រ្កាន្ត ជាកម្មវិធីមួយដ៏អស្ចារ្យដែលផ្តល់ឱកាសដល់បេក្ខភាពផ្សេងៗដាក់ពាក្យចូលរួម ដើម្បីបញ្ចេញ និងផ្សព្វផ្សាយវប្បធម៌ប្រពៃណីខ្មែរ និងលើកស្ទួយតម្លៃវប្បធម៌ឱ្យពិភពលោកបានស្គាល់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម