ជី ដេវីត និង ទេព បូព្រឹក្ស រៀបចំកម្មវិធីប្រកាស​ថ្ងៃ​​​មង្គល នៅមាត់សមុទ្រយ៉ាងរ៉ូមែនទិក

ស្ថិត​ក្នុង​ឈុតសម្លៀកបំពាក់​ដូច​ព្រះ​នាង​ និង​ព្រះ​អង្គ​ម្ចាស់​តារា​ចម្រៀង​រ៉េប ជី​ ដេវីត​ និង ​ទេព ​បូ​ព្រឹក្ស បាន​រៀប​ចំ​ពិធី​ប្រកាស​ថ្ងៃ​រៀប​មង្គល​ការ​​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុស​យ៉ាង​រូមែនទិក​ ក្រោម​ការ​ចូលរួម​ពី​មិត្តភ័ក្តិ បងប្អូន ក្រុមគ្រួសារ​។

តាម​រយៈ​វីដេអូ​ និង​រូបភាព​ច្រើន​​​​បង្ហោះ​ដោយ​មិត្ត​ភ័ក្តិ អ្នក​រួម​អាជីព ​និង​ភ្ញៀវក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​តារា​ចម្រៀង​រ៉េប​ល្បី​ឈ្មោះ​ ជី​ ដេវីត​ និង ទេព ​បូ​ព្រឹក្ស​ នៅ​លើ​បណ្ដាញ​សង្គម បាន​​ឱ្យ​ដឹង​ជា​ផ្លូវ​ការ​ថា​ នា​ថ្ងៃ​ទី៧ ខែមិថុនា ២០២៥ គឺជា​ថ្ងៃ​មង្គលការ​តារា​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​ខាង​លើ​។​

ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​ដែល​រៀប​ចំ​លើ​ឆ្នេរ​ខ្សាច់​ស​ក្បុស​នេះ​ដែរ​ទាំង​ ដេវីត​ និង​ ​បូ​ព្រឹក្ស​ បាន​រៀប​ចំ​តុប​តែង​ខ្លួន​ប្រៀប​បី​ដូច​ព្រះនាង និង​ព្រះ​អង្គ​ម្ចាស់ ​ខណៈ​អ្នក​ចូលរួម ​​​បាន​គ្រង​សម្លៀក​បំពាក់​ពណ៌​ស​គ្រប់​គ្នា​។​ ដោយ​ឡែក​ ការ​ចូលរួម​បង្ហាញ​វត្តមាន​ជា​សក្ខីភាព​ក្នុង​ពិធី​ប្រកាស​ថ្ងៃ​មង្គលការ​ជា​ផ្លូវ​ការ​នេះ​ក៏ឃើញ​មាន​វត្តមាន​បវរ​កញ្ញា ​ប៊ី​ សុធារី​ , កញ្ញា អ៊ិន​ លក្ខិណា ​គូ​ស្នេហ៍​ជីម​មី និង​បណ្ដា​មិត្តជិត​ស្និត​ជា​ច្រើន​នាក់​​របស់​អនាគត​កូន​កំលោះ​ក្រមុំ​ទាំង​ពីរ​ផងដែរ។​​​​​

តាម​រយៈ​ការ​រៀប​ចំ​ក្នុង​កម្មវិធី​ខាង​លើ​នេះ​ដែរ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប្រកាស​ប្រាប់ ​និង​ជម្រាប​ជូន​ជា​ដំណឹង​អំពី​ពេលវេលា​ច្បាស់​ការ​នៃ​ការ​កំណត់​ថ្ងៃ​មង្គល​របស់​លោក ​ជី​ ដេវីត​ និង​ម្ចាស់​បទ ​«​វីរនារី​» ​អ្នក​នាង​ ទេព ​បូ​ព្រឹក្ស៕

​

វីដេអូ ៖ https://www.facebook.com/reel/1168485311313924

ប្រភពរូបភាព ៖ DIT WAY KING 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *