ជី ដេវីត ប្រឹងប្រែងជំរុញប្អូនស្រីរហូតទទួលបានផលល្អ ជាប់អាហារូបករណ៍សិក្សានៅបរទេស

ជា​បង​ប្រុស​ដែល​ពុំ​សូវ​ចេះ​មាត់ក​​​​ កម្រ​​​និយាយ​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​ប្អូន ​ប៉ុន្តែ​ចំណាយ​ទាំង​កម្លាំង​កាយ​​ចិត្ត​តស៊ូ​ ពុះ​ពារ​ ក្រាញននៀលអស់​ពេល​ជា​ច្រើន​ឆ្នាំ​​រហូត​ប្អូន​ស្រី​តែ​ម្នាក់​ ទទួល​​ជោគជ័យ​ជាប់​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​ទៅ​សិក្សា​នៅ​​សហរដ្ឋ​អាមេរិក​។​​

ថ្មី​ៗ​នេះ​មហាវិទ្យាល័យ​បុរាណ​វិទ្យា​​បាន​ប្រកាស​ដំណឹង​រីក​រាយ​ជូន​ដល់​​អតីត​និស្សិត​​បុរាណ​វិទ្យា​​ ២ ​រូប​ដែល​ម្នាក់​ក្នុង​ចំណោម​នោះ​ ជា​ប្អូន​ស្រី​បង្កើត​​ ជី​ ដេ​វីត គឺ ងួន ចាន់​ដារីយ៉ា​​ ​​បាន​ធ្វើ​ឱ្យ​បង​ប្រុស​​រូប​នេះ​រំភើប​ចិត្ត​​​ខ្លាំង ​​ក្រោយប្អូនស្រី​ទទួល​បាន​អាហារូបករណ៍​ថ្នាក់​អនុបណ្ឌិត​នៅ​​​សាកល​វិទ្យាល័យ​ហាវ៉ៃ​នៅ​ម៉ា​ណូ​អា ​សហរដ្ឋ​អាមេរិក​។ ​តារា​រ៉េប​ប្រុស​ល្បី​ឈ្មោះ​រូប​នេះ​បាន​បង្ហាញ​ក្ដី​រំភើប​ចំពោះ​ប្អូន​ស្រី​ ព្រោះ​នាង​បាន​ធ្វើ​ឱ្យ​ការ​សម្រេច​ចិត្ត​កាល​ពី​១៣​ឆ្នាំ​​របស់​លោក​ក្លាយ​​ជា​ការ​សម្រេច​ចិត្ត​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ជីវិត​។​​​​ ជី​ ដេវីត ​​មាន​មោទនភាព​បំផុត​លើ​ប្អូន​ស្រី​ម្នាក់​នេះ​ហើយ​ក៏​បាន​អរគុណ​​​នាង​​គោរព​​ពាក្យ​សន្យា​ដោយ​​ឆន្ទៈ​។​

យ៉ាង​ណា​មិញ បើ​ក្រឡេក​ទៅ​មើល​ទំនាក់ទំនង​ក្នុង​ភាព​ជា​បង​ប្រុស​ និង​ប្អូន​ស្រី​វិញ​តារា​រ៉េប​រូប​នេះ​អាច​ចាត់​ទុក​ជា​បង​ប្រុស​ដែល​មិន​​សូវ​ចេះ​ផ្អែម​ល្ហែម​​​ ជាពិសេស​ជាមួយ​ប្អូន​ស្រី​តែ​ម្ដង ​ប៉ុន្តែ​ពុំ​មាន​ខួប​កំណើត​ឆ្នាំ​ណា​ដែល​បង​ប្រុស​ម្នាក់​នេះ​មិន​បង្ហោះ​រូប​ប្អូន​ស្រី​នៅ​ក្នុង​Social​ Media ​របស់​ខ្លួន​នោះ​ទេ​។ ​គួរ​បញ្ជាក់​ដែរ​ថា​​ ងួន ​ចាន់​ដេវីត​ ជា​អ្នក​ជួយ​ទំនុក​បម្រុង​ការ​សិក្សា​របស់​ប្អូន​ស្រី​កន្លង​មក ហើយលោក​ក៏​ជា​មនុស្ស​ម្នាក់​ដែល​តែង​លើក​ទឹក​ចិត្ត​ និង​ជំរុញ​ប្អូន​ស្រី​​រហូត​ទទួល​បាន​ជោគជ័យ​ និង​ផ្លែ​ផ្កា​យ៉ាង​ល្អ​ដូច​​ក្នុង​ពេល​​នេះ​ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​