លេចដំណឹង YangMi គ្រោងសម្ដែងរឿងថ្មីរួមតារាប្រុសនេះភ្លាម អ្នកគាំទ្រប្រឆាំងមិនចង់ឱ្យរួមការងារ

ជាតារាសម្ដែងជើងចាស់ និងលំដាប់ A របស់ប្រទេសចិន YangMi តែងតែជាទីចាប់អារម្មណ៍របស់មហាជន។ មិនថានាងធ្វើអ្វី ឬរួមការងារជាមួយនរណា សុទ្ធតែត្រូវបានគេលើកយកមកពិភាក្សាជាហូរហែលើបណ្ដាញសង្គមអ៊ីនធើណេត។ នាពេលថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមថារូបនាងនឹងត្រៀមសម្ដែងរឿងភាគបុរាណថ្មីមានចំណងជើងថា “Fox Spirit Matchmaker”។

បើតាមប្រភពព័ត៌មាន Sohu របស់ប្រទេសចិនក្នុងរឿងភាគថ្មីនាងនឹងសម្ដែងជាតួអង្គទេវតាកញ្ជ្រោងម្ដងទៀតហើយ ខណៈតួឯកប្រុសដែលអាចនឹងមកសម្ដែងរួមគ្នាជាមួយនាងគឺតារាប្រុស GongJun ដែលទើបមានប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំ ២០២១។ មែនទែនទៅ តារាប្រុសរូបនេះបានចូលប្រឡូកក្នុងសិល្បៈតាំងតែពីឆ្នាំ ២០១៥ ម្ល៉េះ ប៉ុន្ដែទើបត្រូវបានគេស្គាល់ច្រើនក្រោយលេចមុខក្នុងរឿងភាគបែប Bromace “Word Of Honor” ក្នុងឆ្នាំ ២០២១ ហើយរឿងនេះដែរគឺដកស្រង់ចេញពីប្រលោមលោក BL។

ដំណឹងដែលតារាស្រី YangMi គ្រោងនឹងសហការជាមួយ GongJun ធ្វើឱ្យបណ្ដាអ្នកគាំទ្ររបស់នាងមិនសូវមានការសប្បាយចិត្តប៉ុន្មាននោះឡើយ ដោយសារតែ GongJun ជាតារាប្រុសដែលកំពុងមានរឿងអាស្រូវខ្លាំង។ ជាក់ស្ដែង ប្រហែលជាកន្លះខែមុនលោកត្រូវបានមិត្តរួមការងារចាស់ក្នុងរឿង “Word Of Honor” លោក Zhang ZheHan បានចេញមកថាឱ្យចំៗ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ គឺលោក និង GongJun មិនដែលបានទាក់ទងគ្នាទេ។ តែ GongJun នៅតែបន្ដប្រើប្រាស់លោក និងសម្ដែងធ្វើដូចជាអ្នកទាំងពីរមានទំនាក់ទំនងស្អិតល្មួតឱ្យហ្វេនៗជឿ និងបន្ដគាំទ្រ ដើម្បីរកប្រាក់ចំណេញ និងទទួលបានភាពល្បីល្បាញខ្លាំង។

លើសពីនេះ កំឡុងពេលថតរឿង “Rising With The Wind” លោកក៏ត្រូវបានមហាជនជាច្រើនជេរស្ដីផងដែរ ព្រោះតែបង្ហាញអាកប្បកិរិយាមិនសមរម្យ។ នាពេលនោះជាពេលដែលកូវីត១៩ នៅមានអត្រាឆ្លងច្រើននៅឡើយក្នុងប្រទេសចិនដូច្នេះហាងអាហារជាច្រើនសុទ្ធតែមិនបើកទទួលភ្ញៀវឱ្យចូលញ៉ាំឡើយ មានតែការវេចខ្ចប់ប៉ុណ្ណោះ។ ប៉ុន្ដែលោកបានបបួលក្រុមការងារចូលទៅញ៉ាំក្នុងហាងដែលមិនបើកទទួលភ្ញៀវ និងអង្គុយញ៉ាំយ៉ាងអនាធិបតេយ្យ មិនគោរពតាមគោលការណ៍ដែលគេបានចែង។ លោកក៏ត្រូវបានគេចោទប្រកាន់ថាធ្លាប់រៀបការប្រពន្ធហើយ ប៉ុន្ដែលាក់បាំងមិនព្រមប្រាប់ត្រង់ បើទោះជាខាងក្រុមហ៊ុនលោកចេញប្រកែកថាគ្មានរឿងបែបនេះ ប៉ុន្ដែនៅតែមានមនុស្សច្រើនលើកឡើងថាលោកកុហក ដើម្បីការពារភាពល្បីល្បាញរបស់ខ្លួន។

មួយរយៈចុងក្រោយនេះ តារាប្រុស GongJun មិនសូវជាមានព័ត៌មានល្អប៉ុន្មានទេ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់តារាស្រី YangMi បារម្ភខ្លាំងថា កេរ្ដិ៍ឈ្មោះរបស់នាងអាចនឹងត្រូវប៉ះពាល់ប្រសិនបើសម្ដែងរួមគ្នាជាមួយលោក។ ដូច្នេះបើទោះជាមិនទាន់មានការប្រកាសជាផ្លូវការថាអ្នកទាំងពីរសម្ដែងរួមគ្នាតែអ្នកគាំទ្រជាច្រើនរបស់នាងសង្ឈឹមថានាងពិចារណាម្ដងទៀតឱ្យបានច្បាស់លាស់ ចៀសវាងកុំឱ្យមានបញ្ហាទៅថ្ងៃក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​