អ្នកគាំទ្រធ្វើកូដកម្មទាមទារឱ្យ Suga ចេញពីក្រុម BTS ក្រោយហេតុការណ៍បើកបរទាំងស្រវឹង

កម្រងផ្កាជាច្រើនត្រូវបានដាក់តម្រៀបជួរនៅមុខទីស្នាក់ការកណ្តាលក្រុមហ៊ុន HYBE ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃអង្គារ ដោយទាមទារឱ្យ តារាចម្រៀង Min Yoon-gi ឬ Suga ក្រុម BTS ចាកចេញពីក្រុម បន្ទាប់ពីមានករណីបើកបរក្នុងស្ថានភាពស្រវឹងកាលពីសប្តាហ៍មុន។

ផ្អែកតាមសារព័ត៌មានកូរ៉េ JoongAng Daily កម្រងផ្កាទាំងនោះមានសរសេរសារផ្សេងៗដូចជា “ដកខ្លួនចេញពីក្រុមទៅ Min Yoon-gi” “សូមអបអរសាទរចំពោះការធ្លាក់កូដរបស់អ្នក” “ហេតុអ្វីឱ្យពួកយើងបានឮព័ត៌មានបែបនេះពីអ្នក?” “តើអ្នកមិនសោកស្តាយចំពោះអ្នកគាំទ្ររបស់អ្នកទេ? ” “អ្នកគឺជាអ្នកដែលលែងដៃពួកយើង” និង “Min Yoon-gi សូមចាកចេញពីក្រុមឲ្យបានមុនពេលចូលថតរូបនៅប៉ុស្តិ៍ប៉ូលីស ព្រោះវាគួរឱ្យខ្មាស់អៀនខ្លាំងណាស់” ។

សារព័ត៌មានក្នុងស្រុករាយការណ៍ថា ការតវ៉ាដាក់កម្រងផ្កាមិនតំណាងឱ្យគំនិតរបស់អ្នកគាំទ្រ BTS (ARMY) ទាំងអស់នោះទេ ប៉ុន្តែត្រូវបានធ្វើឡើងដោយអ្នកគាំទ្រមួយក្រុមដែលទាមទារការចាកចេញរបស់ Suga ។

សូមរំឭកថា កាល​ពី​សប្តាហ៍​មុន Suga ត្រូវ​បាន​​ស៊ើប​អង្កេត​ពី​បទ​បើក​បរម៉ូតូ​អាគុយ ឬ Electric Scooter ​ក្រោម​ឥទ្ធិពល​​ជាតិ​ស្រវឹង​នៅ​ជិត​ផ្ទះ​របស់ខ្លួន​ក្នុង​សង្កាត់ Yongsan កណ្តាល​ក្រុង​សេអ៊ូល។ ទីភ្នាក់ងាររបស់ Suga គឺផលិតកម្ម BigHit Music ក៏ត្រូវបានចោទប្រកាន់ពីបទព្យាយាមកាត់បន្ថយព័ត៌មានពីករណីនេះផងដែរ។

ការស៊ើបអង្កេតលើករណីនេះមិនទាន់បញ្ចប់នៅឡើយដោយ Suga នឹង​ត្រូវ​​ប៉ូលីស​សាកសួរ​បន្ថែមអំពី​​បរិមាណ​​ជាតិ​ស្រវឹង​ដែល​លោក​បាន​ប្រើប្រាស់ ​និង​ស្ថានភាពពាក់ព័ន្ធ។ បន្ថែម​លើ​នេះ ប៉ូលីស​ក៏កំពុង​អនុវត្ត​នីតិវិធី​រដ្ឋបាល ដើម្បី​ដកហូត​ប័ណ្ណ​បើកបរ​របស់​តារា​ចម្រៀង​រូប​នេះដែរ។

បច្ចុប្បន្ន តារាចម្រៀងវ័យ ៣១ ឆ្នាំរូបនេះកំពុងបំពេញកាតព្វកិច្ចយោធាក្នុងតួនាទីជាមន្ត្រីបម្រើសេវាសង្គម ដែលកាលវិភាគការងារប្រចាំថ្ងៃគឺអនុញ្ញាតឱ្យរូបលោកត្រឡប់ទៅផ្ទះវិញបន្ទាប់ពីចប់ម៉ោងធ្វើការ។ សមាជិក BTS រូបនេះគ្រោងនឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅខែមិថុនាឆ្នាំក្រោយ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត