ទីបំផុតរឿងក្ដីបណ្ដាំមរតករបស់គ្រួសារ ស៊ូ ស៊ីរីកា និង ជុំ រស្មី ឈានដល់ទីបញ្ចប់ដោយសន្តិវិធី

រឿង​ក្ដី​បណ្ដឹង​រវាង ស៊ូ ស៊ីរីកា និង​ម្ដាយ​ធំ ជុំ រស្មី ហៅ ស្រីតូច ជាមួយ​ជីតា​ចុង ដែល​អូស​បន្លាយ​ជាង ២​ឆ្នាំ​ហើយ​នោះ ពេលនេះ​ឈាន​ដល់​ទី​បញ្ចប់ ហើយ​គ្រួសារ​ខាង​តារា​ចម្រៀង​ស្រី​រូប​នេះ ក៏​ព្រម​យក​ការ​សម្របសម្រួល និង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​សមរម្យ​មួយ។

ក្រោយ​សំណុំ​រឿង​មក​ដល់​សាលា​ឧទ្ធរណ៍​ដោយ​មាន​ការ​ជំនុំជម្រះ ៣-៤ លើក​រួច​មក ជាចុងក្រោយ​ទទួល​បាន​ការ​សម្របសម្រួល​ពី​ឯកឧត្ដម សេង ស៊ីវត្ថា ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ បាន​ធ្វើ​ឲ្យ​រឿង​នេះ​គ្មាន​អ្នក​ឈ្នះ ហើយ​ក៏​គ្មាន​អ្នក​ចាញ់​ដែរ។ ខាង​សាលា​ឧទ្ធរណ៍​បាន​ចេញ​លិខិត​សះ​ជា ហើយ​ការ​កាត់ក្ដី​តម្រូវ​ឲ្យ​ខាង​ភាគី​ដើម​បណ្ដឹង និង​ចុង​បណ្ដឹង​ទទួល​បាន​ទ្រព្យ​សមគួរ។

ការ​បែងចែក​មរតក​សាស្ត្រ គឺ​មិន​បានផល​​ទេ ខាង​សាលា​ឧទ្ធរណ៍​មិន​ព្រម ព្រោះ​ខុស​ទម្រង់ ដោយ​កាត់​ឲ្យ​បែងចែក​មរតក​តាម​ច្បាប់​វិញ។ មាន​ន័យ​ថា មរតក​តាម​ច្បាប់​នោះ​បាន​តែ​ចំណែក​កូន​ៗ​ប៉ុណ្ណោះ។ តែ​ពេល​ទ្រព្យ​សម្បត្តិ​ដែល​ខាង​ច្បាប់​បែងចែក​ឲ្យ អ្នកនាង ជុំ រស្មី នឹង​បែងចែក​ឲ្យ​កូន​ក្មួយ​បន្ត​ទៀត ព្រោះ​មិន​អាច​ឲ្យ​កូនចៅ ឬ​ក្មួយ​គ្មាន​អ្វី​ឡើយ ត្រូវ​តែ​គិតគូរ​ពី​ជីវភាព​ពួកគាត់ ឲ្យ​ដូច​កាល​ម្ដាយ​អ្នកនាង​នៅ​មាន​ជីវិត។ ណាមួយ​នៅ​មរតក​សាស្រ្ត​របស់​អ្នកស្រី កែវ មន្ថា បាន​បែងចែក​ក្មួយ​ៗ​ប៉ុន្មាន​ភាគរយ​ដែរ តែ​ឥឡូវ​យក​តាម​មរតក​តាម​ច្បាប់ គឺ​មិនមែន​ទេ បាន​ចំណែក​តែ​កូន​ៗ​ប៉ុណ្ណោះ។

អតីត​តារា​កំប្លែង ជុំ រស្មី បាន​ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កាលពី​ម្សិលមិញ​ថា ខាង​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ឲ្យ​បងប្អូន​អ្នកនាង​ដែល​ជា​​កូន​ដើម​អ្នកស្រី កែវ មន្ថា ដែល​បាន​បន្សល់​ទុក​មរតក​ទទួល​បាន​ដី​នៅ​វាលវែង ខេត្ត​ពោធិ៍សាត់មានទំហំ ​ទទឹង ១០០ ម៉ែត្រ បណ្ដោយ ៥០០ ម៉ែត្រ និង​ផ្ទះ​នៅ​ខណ្ឌ​ដូនពេញ ព្រម​ជាមួយ​ប្រាក់​មួយ​ចំនួន។ ចំណែក​ផ្ទះ​នៅ​ទួលគោក គឺ​ប្រគល់​ជូន​ទៅ​ស្វាមី​អ្នកស្រី កែវ មន្ថា។

បើ​ទោះ​ជា​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ហើយ​ខាង​អ្នកនាង ជុំ រស្មី បាន​លុប​រក្សា​ការពារ​កាលពី​ថ្ងៃ ៣០ ខែ​កក្កដា កន្លង​ទៅ​ក៏​ពិតមែន តែ​ភាគី​ម្ខាង​ទៀត សុំ​អនុវត្តន៍​សេចក្ដី​សម្រេច​របស់​ចៅក្រម​រយៈពេល ៣ ទៅ ៤ ខែ​ទៀត។

បើ ស៊ូ ស៊ីរីកា វិញ បាន​ឲ្យ​មេធាវី​ខាង​នាង ជូន​ដំណឹង​ទៅ​មេធាវី​ភាគី​ម្ខាង​ទៀត ដើម្បី​ចូល​ទៅ​យក​សម្ភារៈ​ចាស់ៗ​របស់​នាង ដែល​ត្រូវ​ប្រើការ​ក្នុង​អាជីព​ជា​តារា​របស់​ខ្លួន​វិញ​ផង​ដែរ ព្រោះ​កាល​ចេញ​ពី​ទី​នោះ ម្ចាស់​បទ «ទៅ​យូរ​ពេក​ហើយ» មិន​មាន​​​អ្វី​ជាប់​ខ្លួន​ទេ ហើយ​អ្វី​ដែល​សំខាន់​សម្រាប់​នាង​មួយ​ទៀត​នោះ គឺ​កាបូប​ដែល​ជីដូន​ជាទី​ស្រលាញ់​ទិញ​ឲ្យ​​​ជា​កាដូ កាល​​អ្នកស្រី កែវ មន្ថា នៅ​រស់រាន​មាន​ជីវិត។

ដំណើរ​ការ​រឿង​ក្ដី​នេះ​ចាប់តាំង​ពី​ឆ្នាំ ២០២១ រហូត​ដល់​ខែ ៨ ឆ្នាំ ២០២៤ មាន​រយៈពេល​ជិត ៣ ឆ្នាំ​ទៅ​ហើយ។ តារា​កំប្លែង​ស្រី​រូប​នេះ​បាន​បញ្ជាក់​ថា ពេលខ្លះ​​បាក់​ទឹក​ចិត្ត សឹងតែបោះបង់ ​លែង​ប្ដឹង​តវ៉ា​ទៅ​ហើយ តែ​លោកស្រី​នៅតែ​ជឿជាក់​លើ​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ទីបំផុត​ករ​ទទួល​បាន​ការ​ជ្រោមជ្រែង​ពី​សំណាក់​ឯកឧត្ដម សេង ស៊ីវត្ថា ប្រធាន​សាលា​ឧទ្ធរណ៍​ភ្នំពេញ, ខាង​សមាគម​សិល្បករ​ខ្មែរ​ដែល​ផ្ដល់​មេធាវី និង​ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ទៀត ជំរុញ​ឲ្យ​អ្នកស្រី​អាច​ទទួល​បាន​យុត្តិធម៌​មក​វិញ។ ក្រុម​គ្រួសារ​អ្នកនាង ជុំ រស្មី ពិតជា​ថ្លែង​អំណរគុណខ្លាំង ចំពោះ​ការ​ខ្វាយខ្វល់ និង​ការផ្ដល់​ភាព​យុត្តិធម៌​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា