មកពីអូឡាំពិកភ្លាម វណ្ណដា បង្ហើបថា អាចមានអ្វី surprise ហ្វេនបន្ថែមទៀត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្រោយ​បញ្ចប់​បេសកកម្ម​​​នៅ​ប្រទេស​បារាំង​ក្នុង​ការ​សម្ដែង​បិទ​ព្រឹត្តិការណ៍​អូឡាំពិករដូវក្ដៅ​ឆ្នាំ ​២០២៤​ មុន​នេះ​បន្តិចតារាចម្រៀងរ៉េប​ វណ្ណ​ដា ​​បាន​មក​ដល់​​មាតុភូមិ​កំណើត​វិញ​ហើយ​។​ ជាមួយ​ការ​វិល​ត្រឡប់​នេះ​ដែរ​​​ តារា​រ៉េប​ដ៏​ល្បី​ទទួល​បាន​ការ​ស្វាគមន៍​ពី​សំណាក់​ថ្នាក់ដឹកនាំ និងហ្វេន​របស់​លោក​ផង​ដែរ​។​​​​

នា​ព្រឹក​​ថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៤ កំពូល​តារា​រ៉េប​ វណ្ណ​ដា​ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ហើយ ​​ក្រោយ​​ចូល​រួម​ការ​សម្ដែង​ក្នុង​ពិធី​បិទ​កីឡា​អូឡាំពិក​នៅ​​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​អាទិត្យ​​ ទី​១១​ ខែ​សីហា ​ឆ្នាំ​២០២៤​ កន្លង​ទៅ​នេះ​​។​

នៅ​ក្នុង​ដំណើរ​នៃ​ការ​វិល​ត្រឡប់​របស់​កំពូល​តារា​រ៉េប​រូប​នេះ​ក៏​មាន​ការរង​ចាំ​ទទួល​ស្វាគមន៍​ពី​ខាង​ផលិត​កម្មបារមី​​​​ដឹក​នាំ​ផ្ទាល់​ដោយ​ ឡូរ៉ា​ ម៉ម ​និង​ក្រុម​ការងារ​​ ក៏​ដូច​ជា​ឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា អមដំណើរដោយឯកឧត្ដមអគ្គលេខាធិការ វ៉ាត់ ចំរើន​ ជា​ពិសេស​អ្នក​មាន​គុណ​ទាំង​ពីរ​របស់ ​វណ្ណ​ដា ក៏បានរង់ចាំស្វាគមន៍​​កាល​វិល​ត្រឡប់​របស់​ម្ចាស់​បទ «BaBy MaMa» ​ផង​ដែរ​។​​

គ្រាន់តែមកដល់ភ្លាម ​វណ្ណ​ដា ​បាន​ជម្រាប​ឱ្យ​ដឹង​​ខ្លះ​ៗ ទាក់​ទង​ទៅ​នឹង​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​បារាំង ​​​ជា​ពិសេស​ការជ្រើសរើសបទ `Time To Rise~ ដើម្បី​យក​ទៅ​សម្ដែង​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​ ដែលចម្រៀងបទនេះលោកចង់ឧទ្ទិសទៅ​ដល់​ព្រឹទ្ធាចារ្យ​វោហារ​ គង់ ​ណៃ ​ដែលនេះ​​ជា​ស្នាដៃ​ចុង​ក្រោយ​រវាង​លោក​តា​ និង វណ្ណដា​។​​ ឆ្លើយ​តប​ជាមួយ​អ្នក​សារព័ត៌មាន​ជាច្រើនពី​សំណួរទាក់ទង​ការងារ​ថ្មី​ៗ ​វណ្ណ​ដា​ ក៏​ឆ្លៀត​បង្ហើប​ប្រាប់​ផង​ដែរ​ថា​ លោកអាច​នឹង​មាន​អ្វី​​ថ្មី​បន្ថែម​ទៀត​សម្រាប់​ surprise ហ្វេន​ៗ​​ តែហ្វេន​ត្រូវ​រង់ចាំ​មើល​ផ្ទាល់​។

នៅ​មិន​ទាន់​ដឹង​នោះ​ទេ​ថា​ជា​អ្វី​​? ប៉ុន្តែ​តារា​រ៉េប​រូប​នេះ​ក៏​មិន​ដែល​ធ្វើ​ឱ្យ​បណ្ដា​អ្នក​គាំទ្រ​របស់​លោក​ខក​ចិត្ត​ម្ដង​ណា​ឡើយ​​ ជាក់ស្ដែង​ដូច​​រឿង​ដែល​លោក​​​ចូល​រួម​សម្ដែង​ក្នុង​ពិធី​បិទ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ប្រទេស​បារាំង​កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​នេះ ក៏​ វណ្ណដា បង្ហើប​មុន​ដែរ៕ រូបភាព៖ Team Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ