តួអង្គ​ព្រាយ​គួរ​ឱ្យ​ខ្លាច​នៅ​ក្នុង​រឿង តែ​​សម្រស់​ពិតខាងក្រៅ​ស្អាត​ខ្លាំង​ថែម​ជាលំដាប់រងទី២ Miss Grand Cambodia 2024

មិននឹកស្មានសោះ ​​ព្រាយ​ស្រី​សក់​កន្ទ្រើង ​​សម្បុរ​ខ្មៅ​​ក្រឹប​ក្នុង​ខ្សែ​ភាព​យន្ត​ខ្មែរ​ខ្នាត​ធំ​រឿង ​«ព្រាយ​តោង​ធ្នឹម​»​ ជា​នារី​ដែល​មាន​សម្រស់​ស្រស់​ស្អាត ​ថែម​ទាំង​​ជា​​​លំដាប់រង​ទី២ Miss Grand Cambodia 2024 ​ទៀត​ផង​។

ឌី​ បញ្ញា​វិមាលា​ ត្រូវ​​បាន​មហាជន​ស្គាល់​ថា​ជា​ Top 5 ក្នុង​ការ​ប្រកួត​ Miss Grand Cambodia 2024 ដែល​ទទួល​បាន​ជយ​លាភី​ជា 2nd Runner Up ​បាន​សម្ដែង​ជា​តួ​ព្រាយ​​នាង​ស្រណោះ​ នៅ​ក្នុង​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​រឿង​​ «ព្រាយ​តោង​ធ្នឹម​»​​​​​ ជា​វិញ្ញាណ​សណ្ឋិត​​ដែល​មាន​រូប​រាង​គួរ​ឱ្យ​ខ្លាច ​ភ្នែក​ធំ​ៗ​លៀន​ចេញ​ខាង​ក្រៅ​ សម្បុរ​ខ្មៅ​​ក្រឹប​​។ ​ពិត​ណាស់​នៅ​ក្នុង​ខ្សែ​រឿង ​នាង​ជា​តួ​អង្គ​អាក្រក់​គួរ​ឱ្យ​ខ្លាច​​ខុស​ប្លែក​ពី​រូប​ពិត​នៅ​ខាង​ក្រៅ​ស្រលះ​តែ​ម្ដង​ ព្រោះ​តួ​អង្គ​ព្រាយ​ម្នាក់​នេះ​ជា​នារី​ដែល​មាន​រូប​ឆោម​ល្អ​ ស្អាត ​រាង​តូច​ស្រឡូន ​ខ្ពស់​ស្រលះ​​​។​​

​មិន​ត្រឹម​តែ​មានសម្រស់​ស្រស់​ស្រស់​ស្អាត​តែ​ប៉ុណ្ណឹង​​ទេ​ Miss Grand ដែល​តំណាង​ខេត្ត​សៀម​រាប​រូប​នេះ​ក៏​ជា​ក្មេង​ស្រី​ដែល​មាន​ភាព​ទន់ភ្លន់​ រួស​រាយ ​និង​គួរ​ឱ្យ​ស្រលាញ់​​​ផង​ដែរ​។​

ដក​ឃ្លា​មក​និយាយ​ពី​សាច់​រឿង ​​«ព្រាយ​តោង​ធ្នឹម​»​ ជា​សាច់​រឿង​បែប​ជំនឿ​ដែល​ប្រជាជន​ខ្មែរ​តែង​ជឿ​តៗ​គ្នា​ថា​កាល​ដែល​ជ្រើស​ឈើ​មក​ធ្វើ​សសរ​ផ្ទះ ជា​រឿង​សំខាន់​ព្រោះ​មិនអ៊ីចឹងទេនឹង​មាន​គេ​មក​លង​បន្លាច​ជា​រឿង​រាល់​យប់​មិន​ខាន​​។ ជាក់ស្ដែង​​តាម​រយៈ ​Trailer ដែល​មាន​ភាព​រន្ធត់​គួរ​ឱ្យ​ខ្លាច​គួប​ផ្សំ​នឹង​ជំនឿ​ខ្មែរ​​ដែរ​នោះ​ បាន​ធ្វើ​ឱ្យ​សាច់រឿង ​​«ព្រាយ​តោង​ធ្នឹម​»​ ​មាន​ចំណុច​គួរ​ឱ្យ​ចាប់​អារម្មណ៍​ និង​គួរ​ឱ្យ​ចង់​ទស្សនា​៕

Trailer រឿង ព្រាយ​តោង​ធ្នឹម



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ