អ្នករតនគិរីច្រៀងបទបងប្អូនជនជាតិភាគតិច ឆក់បានបេះដូង Judge ទាំងអស់ពី Cambodian Idol រដូវកាលទី៥

មិន​ធម្មតា​ បេក្ខភាព​មក​ពី​ខេត្ត​រតនគិរី​ម្នាក់ ​​អន្ទង​ចិត្ត​គណៈកម្មការ​ទាំង ​៤ ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក​ Cambodian Idol រដូវ​កាល​ទី​៥ ឱ្យ​ផ្ដល់​សន្លឹក​មាស​​ដល់​ខ្លួន​ជាមួយ​បទ​ចម្រៀង​​ដែល​ច្រៀង​ជា​ភាសា​ចារាយ​​របស់​ជនជាតិ​ភាគតិច​។​​

ឌុច ​សុភាព ​ជា​បេក្ខភាព​ដែល​​មក​ពី​ខេត្ត​រតនគិរី​​ មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​គោក​ ប៉ុន្តែ​ទឹកដមសំឡេង ​និង​សមត្ថភាព​ក្នុង​ការ​ច្រៀង​អាច​ធ្វើ​ឱ្យ​គណៈកម្មការ​កម្មវិធី ​Cambodian Idol រដូវ​កាល​ទី​៥ ​ពេញ​ចិត្ត​ ថែមទាំងផ្ដល់​ជូន​សន្លឹក​មាស​ដោយ​មិន​ស្ទាក់​ស្ទើរ​។​

នៅ​ក្នុង​វគ្គ​ Judge Audition​ នេះ​រាង​ប្លែក​បន្តិច​ ​ខណៈ​បេក្ខភាព​មក​ពី​ខេត្ត​រតនគិរី​រូប​នេះ​បាន​លើក​យក​ចម្រៀង​ជា​ភាសា​ចារាយ​មក​បក​ស្រាយ ​ដែលមានចំណងជើងថា «ភូមិនេះពីណាមិនទាន់មានសង្សារ»។ គួបផ្សំការ​លេង​ជាមួយ​ភ្លេង ​​និងសំឡេង​ ក៏​ដូចជា​កាយវិការ​សម្ដែង​រួម​ជាមួយ​ការ​ស្លៀកពាក់​ផង​នោះ ​បេក្ខភាពរូបនេះឆក់បានបេះដូង​គណៈកម្មការ​ទាំង​បួន​រូប​តែ​ម្ដង​។​​​ បេក្ខភាព​ញញឹម​ស្រស់​រូប​នេះ​ បាន​បំពេញ​កាតព្វកិច្ច​​នៅ​លើ​ឆាក​ចម្រៀង​ដ៏​អស្ចារ្យ​មួយ​នេះ​បាន​យ៉ាង​ល្អ​​រហូត​ទទួល​បាន​សំឡេង​​គាំទ្រក្នុងកម្មវិធី ​Cambodian Idol រដូវ​កាល​ទី​៥។

គួរបញ្ចាក់ដែរថា ការ​លើក​យក​បទ​​ចម្រៀង ​ជា​ភាសា​​ចារាយ​ជា​​ការ​បង្ហាញ​ប្រាប់​ពី​ប្រពៃណី​ទំនៀម​ទម្លាប់​របស់​បង​ប្អូន​ជនជាតិ​ភាគតិច​នៅ​ក្នុង​ខេត្ត​​រតនគិរី​ ក៏​ដូចជា​​បង្កើត​នូវ​បរិយាកាស​ដ៏​សែន​រីករាយ​តាម​រយៈ​ការ​ច្រៀង​លេង​កម្សាន្ត​បែប​ប្រពៃណី​បង​ប្អូន​ជន​ជាតិ​ផង​ដែរ​៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​