ភ្ជុំទៅស្រុក ក្រៅពីយកចង្ហាន់ប្រគេនព្រះសង្ឃ កុំភ្លេចរំលឹកអនុស្សាវរីយ៍លេងល្បែងកាលពីក្មេងទាំងនេះផង

នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ចូល​ដល់​ភ្ជុំ​ធំ​ហើយ ម្នាក់​ៗ​មាន​គម្រោង​ទៅ​លេង​ស្រុកកំណើត ដើម្បី​ទៅ​វត្ត​រាប់បាត្រ ប្រគេន​ចង្ហាន់ បង្សុកូល ជូន​ដល់​ញាតិកា​ទាំង ៧ សន្ដាន​ដែល​បាន​ចែកឋាន​ទៅ​កាន់​លោក​ខាង​មុខ។

បន្ទាប់​ពី​ត្រឡប់​មក​ពី​ធ្វើ​បុណ្យ​រួម​គ្នា​ជាមួយ​ញាតិ​មិត្ត បងប្អូន ឪពុក​ម្ដាយ​ជីដូនជីតា តើ​យើង​អាច​ធ្វើ​អ្វី​បន្ត​ទៀត? យើង​គួរ​នាំ​តែ​គ្នា​មក​រំលឹក​ពី​អនុស្សាវរីយ៍​កាលពី​ក្មេង​ៗ​ដូចជាជិះសេះធាងចេក, ​លេង​មឹក, លោត​កៅស៊ូ ដើម្បី​ចង់​ដឹង​ថា រយៈពេល​ខកខាន​លេង​កន្លង​មក តើ​យើង​នៅ​តែ​ពូកែ​ដូច​កាលពី​ក្មេង​ៗ ហក់លោត​បាន​ខ្ពស់​ទៀត​អត់។

ក្នុង​ឱកាស​កម្រ​បាន​ជួបជុំ​ល្អ​បែបនេះ គួរតែ​មក​រំលឹក​ពី​កុមារភាព​ដ៏​ស្រស់​ស្អាត ហើយ​អាច​ចងក្រង​វា​ជា​រូបភាព និង​វីដេអូ បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ។ សម្រាប់​អ្នក​មាន​ស្រុក​កំណើត​តាម​ខេត្ត ក្នុង​១ ឆ្នាំ មាន​ពេល​ទៅ​លេង​ស្រុក​កំណើត ៣ ឬ ៤ ដង​អី​តែ​ប៉ុណ្ណោះ ហើយ​បើ​បាន​ទៅ​ហើយ​កុំ​បណ្ដែតបណ្ដោយ​ខ្លួន​តែ​ក្នុង​វង់​ផឹកស៊ី ឬ​ចុច​តែ​ទូរស័ព្ទ​ពេក​អី។

មួយ​វិញ​ទៀត​ក្នុង​ឱកាស​ដែល​យើង​បាន​សម្រាក​ពី​ការងារ​ទៅ​លេង​ស្រុក​កំណើត គួរតែ​ឆ្លៀតពេល​ទៅ​លេង​ផ្ទះ​សាច់ញាតិ​ដែល​យើង​ធ្លាប់​រត់​លេង។ ចង់​ដឹង​ពី​របៀប​លេង​អត់ តោះ​មក​មើល​ពី​របៀប​លេង​ពី​កម្មវិធី «ភ្ជុំ​ជុំ​គ្នា» ដែល​បង្រៀន ក៏​ដូចជា​រំលឹក​យើង ដូចនេះ​ហើយ​សាកល្បង​មើល ហើយ​ដល់​ពេល​ទៅ​ស្រុក​លេង​កម្សាន្ត​​ឲ្យ​សប្បាយ​រីករាយ។ «ភ្ជុំជុំគ្នា» ក៏​មាន​ការ​ចូល​រួម​លេង​ពី​តារា​កិត្តិយស​ល្បី​ៗ​ដូចជា យូ កាម៉ុន​រ៉ាត់,ទ្រីវ ថងដេវិដ,ហេង ស័ក្កា និង កញ្ញា ធាង តូច ​ញ៉ាំង​កម្មវិធីលេង​នោះ កាន់តែ​សប្បាយរីករាយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន