ដេត ស្រីនាឌ ដាក់ពាក្យចូលរួមប្រកួត Miss Lakamo Cambodia សង្ឃឹម ៨០-៨៥% គ្រងមកុដ

ក្រោយ​ប្រកាស​ថា​នឹង​ចូលរួម​កម្មវិធី​សម្រស់​ម្ដង​ទៀត ពេលនេះ​ដឹង​ហើយ​ថា ដេត ស្រីនាឌ បាន​ដាក់​ពាក្យ​ចូល​កម្មវិធី Miss Lakamo Cambodia ដែល​បង្កើត​ឡើង​ដោយ​លោក​ស្រី មាស ច័ន្ទដាលីន ម្ចាស់​ផលិតផល​ថែរក្សា​សម្រស់ Lakamo។

មុន​ដាច់​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០២៥ ដេត ស្រីនាឌ ដែល​ជា​បវរកញ្ញា​ទទួល​បាន​ការ​រិះគន់​ខ្លាំង ព្រោះ​បោះបង់​ការ​តំណាង​ជាតិ​នៅ​ថ្ងៃ​ផ្ដាច់ព្រ័ត្រ បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​ចង់​វិល​មក​កាន់​សង្វៀន Beauty Pageant ដោយ​សុំ​ឱកាស​ពី​មហាជន​​ម្ដង​ទៀត ដើម្បី​បង្ហាញ​សមត្ថភាព និង​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន។ បើ​ទោះ​ជា​ការ​បង្ហោះ​សារ​សុំ​ឱកាស​បាន​ចូល​មក​ប្រកួត​ក្នុង​កម្មវិធី​បវរកញ្ញា​ម្ដង​ទៀត​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន​ក្ដី តែ​កញ្ញា​នៅ​ជម្នះ និង​បាន​មក​ដាក់​ពាក្យ​ចូលរួម​ប្រកួត​កម្មវិធី Miss Lakamo Cambodia និង​ជាប់​ជា​បេក្ខភាព​ផ្លូវការ ២៥ រូប​ចុងក្រោយ​នៃ​កម្មវិធី។

លោកស្រី មាស ច័ន្ទដាលីន ធ្លាប់​បាន​ឆ្លើយ​តប​នឹង​សំណួរ​​​ម្ដង​មក​ហើយ ក្នុង​កម្មវិធី​សន្និសីទកាសែត​​រៀបចំ​​កម្មវិធី​បវរកញ្ញា Miss Lakamo Cambodia កាលពី​ថ្ងៃ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ កន្លង​ទៅ​ថា ប្រសិនបើ ស្រីនាឌ ដាក់​ពាក្យ​ចូល​រួម​ប្រកួត តើលោកស្រី​ទទួល​យក​ដែរ ឬ​ទេ? ម្ចាស់​ប្រេន Lakamo បាន​បញ្ជាក់​ថា លោកស្រី​គឺ​ទទួល​គ្រប់​បេក្ខជន​ទាំងអស់ ឲ្យតែ​មាន​សមត្ថភាព គ្រប់​លក្ខខ័ណ្ឌ​ដែល​កម្មវិធី​តម្រូវ។

ថៅកែ Lakamo បាន​បញ្ជាក់​គ្រា​នោះ​ថា កម្មវិធី​ដែល​ខាង​លោកស្រី​រៀបចំ​ មិន​បាន​ប្រកាន់​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ប្រកួត​អ្វី​ឡើយ។ សំខាន់​ពេល​ដាក់​ពាក្យ​មកកាន់​កម្មវិធី Miss Lakamo Cambodia មាន​សមត្ថភាព ​​ស័ក្ដិសម​នឹង​កម្មវិធី លោក​ស្រី​ទទួល​ទាំងអស់។ ម្ចាស់​សម្អាងការ​មយូរ៉ាហ្គោល​រូបនេះ ក៏​បាន​បញ្ជាក់​ត្រង់​ចំណុច​នេះ​ថា បើ​កម្មវិធី​លោកស្រី​ប្រកាស​មិន​ទទួល​បុគ្គល​នេះ ហើយ​ទទួល​តែ​បុគ្គល​នោះ គឺជា​ការ​រើសអើង​ហើយ។

សម្រាប់​ការ​បង្ហាញ​ខ្លួន​របស់ ដេត ស្រីនាឌ ក្នុង​កម្មវិធី Miss Lakamo Cambodia ធ្វើឲ្យ​គណៈកម្មការ​ភ្ញាក់ផ្អើល​ខ្លាំង​ដូចគ្នា។ ចំណែក ស្រីនាឌ សាមី​ខ្លួន​បាន​និយាយ​បកស្រាយ ការ​ដែល​ត្រឡប់​មក​ឆាក​បវរកញ្ញា​ម្ដង​ទៀត ព្រោះ​នាង​មិន​ទាន់​បាន​សម្រេច​គោលដៅ​ខ្លួន ដែល​ត្រូវ​តំណាង​ឲ្យ​ស្រ្តីខ្មែរដែល​មាន​សមត្ថភាព និង​ចំណេះដឹង ទើប​នាង​ត្រឡប់​មក​ប្រកួត​កម្មវិធី​ប្រកួតប្រជែង​សម្រស់​ម្ដងទៀត។

ស្រីនាឌ សង្ឃឹម​តែ ៨០ ទៅ ៨៥ ភាគរយប៉ុណ្ណោះ ​ក្នុង​ការ​ដណ្ដើម​មកុដ Miss Lakamo Cambodia ហើយ​មូលហេតុ​សង្ឃឹម​ប៉ុណ្ណេះ ព្រោះ​បេក្ខភាព​ដទៃ​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព សម្រស់ និង​ខ្លាំង​ពូកែ​គ្រប់​ៗ​គ្នា។ មួយ​វិញ​ទៀត ស្រីនាឌ ក៏​សង្ឃឹម​ផង​ដែរ​ថា​កម្មវិធី Miss Lakamo Cambodia របស់​ដែល​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ គឺ​លោកស្រី មាស ច័ន្ទដាលីន អាច​ស្ដារ​កេរ្តិ៍ឈ្មោះ​នាង​ឲ្យ​ប្រសើរ​ឡើង​វិញ​បាន​ដែរ។ កម្មវិធី Miss Lakamo Cambodia បាន​រក​ឃើញ​បេក្ខភាព​ផ្លូវការ​ទាំង ២៥ រូប ក្រោយ​បញ្ចប់​វគ្គ​ជម្រុះ​កាលពី​ថ្មី​ៗ​នេះ៕

រូបភាព៖ Miss Lakamo Cambodia



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *