ស្រលាញ់​គ្នា​១៣ឆ្នាំ​ ទី​បំផុតតួ​រឿង “​អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ” និង​គូស្នេហ៍សុខចិត្ត​​រៀបចំ​មង្គលការ​ក្នុង​វត្ត​យ៉ាងសាមញ្ញ

បន្ទាប់​ពី​មើល​ចិត្ត​ថ្លើម​គ្នា​យ៉ាងយូរ​រហូត​ដល់ ១៣ឆ្នាំ គូស្នេហ៍​តារា​សម្ដែង​ថៃ Dan Worrawech និង Pattie Ungsumalynn បាន​ដឹកដៃ​គ្នាចូលរោងការ​ហើយ​នៅ​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ និង​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ក្នុង​ថ្ងៃ​តែមួយ​នេះ​តែម្ដង។

ខុស​ពី​មង្គលការ​របស់​តារា​ល្បី​ដទៃ​ដែល​រៀប​ចំ​នៅ​ទីតាំង​ឬសណ្ឋាគារ​ថ្លៃ​ៗ​យ៉ាង​អធិកអធម កម្មវិធី​មង្គលការ​របស់​ Dan និង Pattie បាន​រៀប​ចំ​យ៉ាង​សាមញ្ញ​ក្នុង​វត្ត​មួយ​ក្នុង​ទីក្រុង​បាងកក និង​មាន​ការ​ចូលរួម​តែ​ពី​សំណាក់​គ្រួសារ​សង្ខាង និង​មិត្ត​ជិតស្និទ្ធប៉ុន្មាន​នាក់​ប៉ុណ្ណោះ ព្រោះ​មិន​ចង់​ចំណាយ​ច្រើនលើ​ពិធី​មង្គលការ ដោយ​ចង់​សន្សំ​លុយ​ធ្វើ​ផ្ទះ និង​ទុក​បង់​ថ្លៃ​សាលា​កូន​ក្នុង​ពេល​អនាគត​វិញ។​

ចាប់ផ្ដើម​ទំនាក់ទំនងស្នេហា​កាល​ពី​ឆ្នាំ២០០៩ បន្ទាប់​ពី​សម្ដែងរឿង​ភាគ “Spy The Series” ជាមួយ​គ្នា គូស្នេហ៍​តារា​គូ​នេះ​តែង​តែទទួល​បាន​ការ​ចាប់អារម្មណ៍ និង​ការ​សរសើរ​ច្រើន​ពី​អ្នក​គាំទ្ររហូត​មក។

Dan Worrawech វ័យ ៣៨ឆ្នាំ​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​នៅ​ពេលចេញ​ច្រៀង​ក្នុង​នាម​ជាសមាជិក​មួយ​រូប​ក្នុង​ក្រុម D2B និង​បាន​សម្ដែង​ភាពយន្ត​ជា​ច្រើន​ផង​ដែរ ជាពិសេស​ភាពយន្ត “អ្នក​ប្រដាល់​មិន​ដែល​ឈ្នះ” ដែល​មាន​ភាព​ល្បីល្បាញ​ខ្លាំង។ ដោយ​ឡែក Pattie Ungsumalynn វិញ​បាន​ចូលសិល្បៈ​តាំង​ពីវ័យ​ក្មេង​ និង​ទទួល​កេរ្តិរ៍ឈ្មោះល្បីល្បាញ​តាម​រយៈ​ភាពយន្ត​ភាគ​ដូចជារឿង “ជីវិតយុវវ័យ” (Hormone), រឿង “ទឹកភ្នែកកាមទេព” និងរឿង “Princess Hour” ជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត