ឆ្នាំមុនស្ទើរតែចូល Top 15 ឆ្នាំនេះ CIM & CSNJ ពួតដៃពង្រឹងគុណភាពជយលាភី ត្រៀមបំបែកកំណត់ត្រា

ជាការពិតដែល កញ្ញា សំណាង អេលីណា Miss International Cambodia 2023 ស្ទើរតែជាប់ Top15 ទៅហើយក្នុងការប្រកួតអន្តរជាតិកាលពីឆ្នាំមុន តែដោយសារស្ថាប័នអន្តរជាតិសម្រេចជ្រើសរើសយកអ្នកជាប់ vote ​៣នាក់ ធ្វើឱ្យពិន្ទុរបស់នាងធ្លាក់ទៅចំណាត់ថ្នាក់លេខរៀងទី១៦ (Top16) ទៅវិញ។ ទន្ទឹមការសោកស្តាយនេះ​ អេលីណា បានធ្វើឱ្យហ្វេនៗ និងអ្នកស្នេហាវិស័យបវរកញ្ញាសប្បាយចិត្តវិញពេលដឹងថា កម្ពុជាបានជាប់ Top7 Best in National Costume ក្នុងការប្រកួតអន្តរជាតិនេះ។

ដោយឡែក សម្រាប់ឆ្នាំ ២០២៤ ក្រុមហ៊ុន Cambodia International Models (CIM) បានត្រឡប់មករៀបចំការប្រកួត Miss Cambodia 2024 សាជាថ្មី ដើម្បីស្វែងរកម្ចាស់​ជយលាភីដ៏ល្អស័ក្កសមសម្រាប់តំណាងកម្ពុជាទៅប្រកួតលើឆាកអន្តរជាតិ ក្រោមការឧបត្ថម្ភធំពីហាងពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង។

លោក ម៉ែន និមលរតន៍ CEO ក្រុមហ៊ុន Cambodia International Models បញ្ជាក់ក្នុងពិធីសន្និសីទសារព័ត៌មានថា CIM នៅតែរក្សាជំហរក្នុងការរៀបចំការប្រកួត Miss Cambodia 2024 ដោយផ្តោតសំខាន់ទៅលើសមត្ថភាព ចំណេះដឹង និងទេពកោសល្យរបស់បេក្ខភាពដែលមកដាក់ពាក្យប្រកួត។ សំខាន់ជាងនេះ បេក្ខភាពត្រូវមានភាពឆ្លាតវ័យ អាចបត់បែន និងមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើការជាមួយក្រុមហ៊ុនក្រោយជាប់ជាម្ចាស់ជយលាភី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក អេង ស៊ីម៉េង នាយកគ្រប់គ្រង CIM។

លោក ម៉ែន និមលរតន៍ និង លោក អេង ស៊ីម៉េង សង្ឃឹមថា យើងនឹងអាចចម្រាញ់យកបេក្ខភាពម្នាក់ដ៏មានសមត្ថភាព ដើម្បីតំណាងកម្ពុជាទៅចូលរួមប្រកួតកម្មវិធី Miss International 2024 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាពេលឆាប់ៗខាងមុខនេះ។

ជាការលើកទឹកចិត្តដល់ម្ចាស់ជយលាភី Miss Cambodia 2024 លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ មិនត្រឹមតែឧបត្ថម្ភឈុតខ្សែកពេជ្រ និងមកុដច្នៃតាមលំនាំប្រាសាទព្រះវិហារជាមួយត្បូងរតនគិរីដ៏មានតម្លៃប៉ុណ្ណោះទេ លោកថែមទាំងប្រកាសផ្តល់រថយន្តមួយគ្រឿងតម្លៃខ្ទង់ម៉ឺនដុល្លារ និងសំបុត្រយន្តហោះ business class ផងដែរ។ 

លោកឧកញ៉ាបានមានប្រសាសន៍ថា លោកនៅពុំទាន់អស់ចិត្តដែលកាលពីឆ្នាំមុនកម្ពុជាយើងមិនទាន់អាចទម្លុះចូលវគ្គ Top15 បាន ដូច្នេះទើបឆ្នាំនេះលោករៀបចំរង្វាន់ជាច្រើន ដើម្បីលើកទឹកចិត្តដល់ម្ចាស់ជយលាភី Miss Cambodia 2024 ដែលនឹងត្រូវជ្រើសជា Miss International Cambodia 2024 បន្ទាប់ពី សំណាង អេលីណា។ លោកមានជំនឿចិត្តថា កម្ពុជាយើងនឹងអាចបំបែកកំណត់ត្រាចូលវគ្គ Top ចុងក្រោយបាន ព្រោះលោក និងក្រុមហ៊ុន CIM រួមទាំង អេលីណា មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងគុណភាពម្ចាស់ជយលាភី។

សូមជម្រាបផងដែរថា ក្រុមហ៊ុន Cambodia International Models នៅបន្តទទួលពាក្យប្រកួត Miss Cambodia 2024 ពីថ្ងៃនេះរហូតដល់ចុងខែកក្កដា ឆ្នាំ ២០២៤ ហើយការប្រកួតផ្តាច់ព្រ័តនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ ខាងមុខ។ សុភាពនារីទាំងឡាយ ដែលមានបំណងចង់ដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Cambodia 2024 អាចទំនាក់ទំនងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ Cambodia International Models និង Miss Cambodia៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត