ឈុំ ចាន់ដារ៉ា វ៉ាដាច់បេក្ខភាពច្រើន នាក់ចូលថប់ ២០ ក្នុងវគ្គ Miss Supra Influencer

តាម​រយៈ​ការ​ប្រកាស​លើ​ផេក​ផ្លូវ​ការ Supranational Cambodia កាល​ពី​យប់​មិញ​នេះ​បវរ​កញ្ញា​កម្ពុជា ឈុំ ចាន់ដារ៉ា បាន​ចូល​ថប់ ២០ នៅ​ក្នុង​ការ​ប្រកួត​វគ្គ Miss Supra Influencer នៅ​ឯ​ប្រទេស​ប៉ូឡូញ។

មហាជន​ជា​ច្រើន​បាន​ចូលរួម​អបអរ​ចំពោះ​ជ័យជម្នះ​មួយ​នេះ។ កញ្ញា ឈុំ ចាន់ដារ៉ា ជា​បវរ​កញ្ញា​មួយ​រូប​តំណាង​ឱ្យ​កម្ពុជា​ចូល​រួម​ប្រកួត Miss Supranational ក្នុង​ឆ្នាំ ២០២៥ ក្នុង​តំណែង​ជា Miss Supranational Cambodia។ ដោយ​ឡែក​កាល​ពី​ម្សិល​មិញ នៅ​ក្នុង​ការ​ប្រកួត​វគ្គ Miss Supra Influencer ដារ៉ា ត្រូវ​បាន​ប្រកាស​ចូល​ថប់ ២០ ព្រម​ជាមួយ​បេក្ខភាព​ជើង​ខ្លាំង ១៩ រូប​ទៀត។

តាម​ការ​ឱ្យ​ដឹង​បន្ថែម ក្នុង​ចំណោម​បេក្ខភាព​ថប់ទាំង ២០ រូប នឹង​មាន​ម្នាក់​ដែល​ទទួល​បាន​ឱកាស​ចូល​ទៅ​កាន់​ថប់ ២៤ ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ។ គួរ​ឱ្យ​ដឹង​ដែរ​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​កម្មវិធី Miss Supranational នឹង​មាន ​ការ​ចាក់​ផ្សាយ​នៅ​ម៉ោង ១ យប់​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ២៨ ខែ មិថុនា ឆ្នាំ ២០២៥។ ​

សម្រាប់​ការ​បង្ហាញ​សមត្ថភាព​លើ​ឆាក​អន្តរជាតិ Miss Supranational នា​លើក​នេះ ឈុំ ចាន់ដារ៉ា ហាក់​មិន​បន្ធូរ​ដៃ​ ខណៈ​ជើង​ខ្លាំង​រូប​នេះ​បាន​ហ្វឹក​ហាត់​ទាំង​សមត្ថភាព ចំណេះ​ដឹង ការ​ប្រើប្រាស់​ភាសា​បរទេស អម​ជាមួយ​ទេព​កោសល្យ។ ដោយ ឡែក ​ការ​ប្រកាសតំណែង​ Top 20 ក្នុង​ការ​ប្រកួត​វគ្គ Miss Supra Influencer បាន​ធ្វើ​ឱ្យ​មហាជន​និង​បណ្ដា​អ្នក​គាំទ្រ​ដាក់​ក្ដី​សង្ឃឹម​ខ្លាំង​ចំពោះ ឈុំ ចាន់ដារ៉ា ក្នុង​ការ​ដណ្ដើម​បាន​តំណែងជាម្ចាស់​ជយលាភី Miss Supranational ២០២៥៕

រូបភាព ៖ Supranational Cambodia 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *