ជា សុជាតិ ឆ្លៀតនាំភរិយាទៅលម្ហែនៅសៀមរាប មុនសម្រាលកូន

ទោះ​បី​ជា​មាន​ភាព​មមាញឹក​នឹង​ការងារ​ប៉ុណ្ណាក៏តារា​ម្រៀង ជា ​សុជាតិ ​បាន​នាំ​ភរិយា​ជា​ទី​​ស្រលាញ់​ទៅ​កម្សាន្ត​ និង​សម្រាក​កាយ​នៅ​ខេត្ត​សៀមរាប​ ​មុនឆ្លង​ទន្លេ​នា​ពេល​ឆាប់​ខាង​មុខ​នេះ​។​

តារាចម្រៀង ជា ​សុ​ជាតិ​ ដែល​មហាជន​ស្គាល់​ថាជា​សមាជិក​ក្រុម​ក្មេង​ខ្មែរ​ និង​ជា​គ្រូ​បង្វឹក​ក្នុង​កម្មវិធី​ RAPPER FIGHTER របស់​ស្ថានីយ​ ភី​អិន​អិន បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​ជូន​ភរិយា​ធ្វើ​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ​តូច​ទៅ​កាន់​ខេត្ត​សៀមរាប​​។​

ពិត​ណាស់ ​​​សមាជិក​ក្រុម​ក្មេង​ខ្មែរ​​ និង​ជា​ម្ចាស់​បទ ​«​បុណ្យ​ភូមិ​» ​រូប​នេះ​ហាក់​មាន​ភាព​មមាញឹក​ខ្លាំង​ទាំង​ការ​ងារ​ជា​គ្រូ​បង្វឹក​នៅ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង​រ៉េប​ និង​ការ​ច្រៀង​នៅ​តាម​ផាប់​​ ក៏​ដូច​ជា​ខន​ស៊ឺត​មួយ​ចំនួន​។​ តែ​ទោះ​ជា​យ៉ាង​នេះ​ លោក​តែង​ផ្ដល់​ភាព​កក់ក្ដៅ ​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ភរិយា​បណ្ដូលចិត្ត​តែ​មួយ​របស់​លោក​ និង​បាន​បំពេញ​កាតព្វកិច្ច​ជា​ស្វាមី​បាន​យ៉ាង​ល្អ​​។​ ជាក់ស្ដែង ​កាល​អ្នក​នាង ​រឹម លក្ម្សី ពពោះ​បាន​ជាង​៤​ខែ ​ស្វាមីល្អរូបនេះ​បាន​នាំភរិយា​​ទៅ​ទស្សនា​ខន​ស៊ឺត​នៅក្រៅ​ប្រទេស​យ៉ាង​រីករាយ ​​ក្រឡេកមកដំណើរ​កម្សាន្ត​ក្នុង​ស្រុក​​វិញអ្នក​ទាំង​ពីរ​តែង​បណ្ដើរ​គ្នា​ត្រសង​ទៅ​លេងតាមបណ្ដា​ខេត្ត​មួយ​​ក្រោយ​រៀបការ​បាន​១​រយៈ​។​

សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​កាន់​ខេត្ត​សៀមរាប​នា​លើក​នេះ​ក៏​មិន​ចាញ់​ដំណើរ​កម្សាន្ត​មុន​ៗ នោះ​ដែរ​ ខណៈ​អ្នក​ទាំង​ពីរ​តែង​ផ្ដល់​ស្នាម​ញញឹម ​ភាព​រីករាយ​ និង​ក្ដី​សុខ​ឲ្យគ្នា​ទៅ​វិញ​​ទៅ​មក​​មិន​ឱ្យ​ចាញ់​គូ​ស្នេហ៍​ដែល​ទើប​រៀបការ​ថ្មោង​ថ្មី​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង



Leave a Reply

Your email address will not be published.Required fields are marked *