ជប៉ុនត្រៀមអនុវត្តច្បាប់ធ្វើការ ៤ថ្ងៃក្នុងមួយសប្ដាហ៍ ដើម្បីបង្កើនគុណភាពជីវិតប្រជាជន​

រដ្ឋាភិបាលទីក្រុងតូក្យូ ត្រៀមអនុវត្តគម្រោងធ្វើការត្រឹមពេល ៤ថ្ងៃក្នុងមួយសប្ដាហ៍ក្នុងចំណោមមន្ត្រីរាជការ ដើម្បីឆ្លើយតបនឹងបញ្ហាធ្លាក់ចុះនៃគុណភាពជីវិត និងអត្រាកំណើត ចាប់ពីខែមេសា ឆ្នាំ២០២៥នេះតទៅ។

អភិបាលក្រុងទីក្រុងតូក្យូ លោកស្រី Yuriko Koike បានប្រកាសពីផែនការខាងលើកាលពីថ្ងៃព្រហស្បតិ៍ ដោយគូសបញ្ជាក់ថា ការផ្លាស់ប្តូរនេះនឹងជួយសម្រួលមន្ត្រីរាជការក្នុងការបំពេញកាតព្វកិច្ចផ្ទាល់ខ្លួននានា និងលើកកម្ពស់គុណភាពជីវិតរបស់ពួកគេផងដែរ តាមរយៈការអនុញ្ញាតឱ្យមន្ត្រីរាជការទីក្រុងតូក្យូអាចជ្រើសរើសថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃក្នុងមួយសប្ដាហ៍។

“យើងនឹងធ្វើការពិនិត្យឡើងវិញនៃវិធីសាស្រ្តក្នុងការធ្វើការងារ ដែលអាចបត់បែន ដើម្បីការពារកុំឱ្យមាននរណាម្នាក់ត្រូវបង្ខំចិត្តបោះបង់ការងាររបស់ខ្លួនដោយសារតែទុក្ខធុរៈមួយចំនួន ដូចជាពេលសម្រាលកូន ឬមើលកូនជាដើម”។ លោកស្រីថ្លែងបែបនេះ ស្របទៅនឹងវប្បធម៌ធ្វើការលើសពេលកំណត់របស់ប្រទេសជប៉ុន ដែលផ្ដល់ផលពិបាកដល់ស្ត្រីក្នុងការជ្រើសរើសរវាងតួនាទីការងារ និងគ្រួសារ។

នយោបាយខាងលើ ធ្វើឡើងដោយមានគោលដៅលើកទឹកចិត្តឱ្យគូស្វាមីភរិយានៅក្នុងប្រទេសជប៉ុនគិតគូររឿងយកកូន បន្ទាប់ពីអត្រាកំណើតនៅក្នុងប្រទេសអាស៊ីមួយនេះមានការធ្លាក់ចុះជាខ្លាំង​។ ជាក់ស្ដែង កាលពីឆ្នាំមុន ស្ត្រីជនជាតិជប៉ុនម្នាក់មានភាគរយក្នុងការមានកូនត្រឹមតែ ១.២នាក់ប៉ុណ្ណោះពេញមួយជិវិតរបស់ពួកគេ បើទោះបីជាមានការលើកទឹកចិត្តឱ្យប្រជាជនវ័យក្មេងចាប់ផ្ដើមគិតគូរកសាងគ្រួសាររួចទៅហើយក៏ដោយចុះ។ ដោយឡែក ​បើ​យោងតាម​ក្រសួង​សុខាភិបាល ការងារ និង​សុខុមាលភាពរបស់ប្រទេសជប៉ុន ស្ត្រីម្នាក់គួរតែអាចផ្ដល់កំណើតកូនប្រមាណ ២.១នាក់ ទើបអាចរក្សាស្ថិរភាពចំនួនប្រជាជនបាន។

កាលពីឆ្នាំ ២០២២ អង្គការ 4 Day Week Global ធ្លាប់ធ្វើការសិក្សា និងអនុវត្តសាកល្បងលើគម្រោងនេះម្ដងហើយ។ លទ្ធផលបានបានបញ្ជាក់ថា បុគ្គលិក ៩ ក្នុងចំណោម១០នាក់ ពេញចិត្តនឹងផែនការមួយនេះ ដោយពួកគេបានឱ្យពិន្ទុរហូតដល់ ៩.១ លើ១០ពិន្ទុ ក្រោមហេតុផលថា វាបានជួយសម្រួលដល់សុខភាពផ្លូវកាយ​ និងផ្លូវចិត្ត តុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួនល្អជាងមុន ក៏ដូចជាសេចក្ដីសុខក្នុងជីវិតជារួមប្រសើរជាងមុនផងដែរ។

អភិបាលក្រុងតូក្យូរូបដដែល ក៏បានប្រកាសពីផែនការមួយទៀត ដែលអនុញ្ញាតឱ្យឪពុកម្ដាយមានកូនសិក្សានៅក្នុងកម្រិតថ្នាក់បឋមអាចចេញពីធ្វើការមុនម៉ោងកំណត់បាន តែនឹងមានការកាត់ប្រាក់ខែតិចតួច។ លោកស្រីចង់អនុវត្តនយោបាយនេះ ព្រោះគាត់គិតថា៖ “វាដល់ពេលវេលាហើយដែលទីក្រុងតូក្យូ ត្រូវការពារនិងលើកកម្ពស់ជីវិតរស់នៅព្រមគ្នានឹងសេដ្ឋកិច្ចរបស់ប្រជាជន ខណៈដែលប្រទេសកំពុងតែជួបបញ្ហាមួយចំនួន”។

បច្ចុប្បន្ននេះ ក្រៅពីប្រទេសជប៉ុន នៅមានប្រទេសសិង្ហបុរីមួយទៀត​ ដែលបានណែនាំឱ្យក្រុមហ៊ុននានាពិចារណាលើច្បាប់តែមួយនេះ ឬអនុញ្ញាតឱ្យបុគ្គលោករបស់ខ្លួនអាចជ្រើសរើសម៉ោងធ្វើការបាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *