សាន សំរិទ្ធិកណ្ណិកា និង វួច ច័ន្ទម៉ូនីកា ប្តេជ្ញាចិត្តមុតមាំ បង្កើតប្រវត្តិសាស្រ្ត B2B សម្រាប់កម្ពុជា

បវរកញ្ញាវ័យក្មេងកម្ពុជា ២រូប រួមមាន សាន សំរិទ្ធិកណ្ណិកា Miss Teen Global Cambodia 2024 និង វួច ច័ន្ទម៉ូនីកា Miss Petite Global Cambodia 2024 បានធ្វើដំណើរពីកម្ពុជាឆ្ពោះទៅប្រទេសម៉ាឡេស៊ីព្រឹកមិញនេះ ដើម្បីចូលរួមប្រកួតប្រជែងកម្មវិធីអន្តរជាតិដែលម៉ាឡេស៊ីទទួលបន្ទុករៀបចំធ្វើជាម្ចាស់ផ្ទះ។

ក្នុងនោះ​ យុវតី សាន សំរិទ្ធិកណ្ណិកា នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី​ Miss Teen Global 2024 ហើយ កញ្ញា វួច ច័ន្ទម៉ូនីកា នឹងតំណាងកម្ពុជាចូលរួមប្រកួតកម្មវិធី Miss Petite Global 2024 ដោយទាំងពីរនាក់រំពឹងយ៉ាងមុតមាំថា នឹងអាចដណ្តើមមកុដអន្តរជាតិ ជាមុខមាត់សម្រាប់កម្ពុជាលើឆាកអន្តរជាតិ ព្រោះកន្លងមកបវរកញ្ញាកម្ពុជាយើងសុទ្ធសឹងតែធ្លាប់ដណ្តើមបានមកុដរាជនីសម្រស់របស់កម្មវិធីទាំងពីរខាងលើនេះ។

ជាក់ស្តែង កញ្ញា សារី ស្រីពេជ្រ ធ្លាប់ឈ្នះមកុដ Miss Petite Global 2022, កញ្ញា សូ ដាណា ធ្លាប់ឈ្នះ 4th Runner up  Miss Petite Global 2023 រីឯ យុវតី គង់ ច័ន្ទណារីយ៉ា ក៏បានឈ្នះមកុដ​ Miss Teen Global 2023 ផងដែរ ពោលកម្មវិធីអន្តរជាតិដែល កណ្ណិកា និង ម៉ូនីកា ទៅចូលរួមប្រកួតប្រជែងសុទ្ធតែបវរកញ្ញាកម្ពុជាធ្លាប់ដណ្តើមបានមកុដ និងតំណែងជយលាភីទាំងអស់ ដូច្នេះទើបអ្នកទាំងពីរប្តេជ្ញាខិតខំប្រឹងប្រែងបញ្ចេញឱ្យអស់ពីសមត្ថភា ធ្វើយ៉ាងណាបង្កើតប្រវត្តិសាស្រ្ត B2B (Back to Back) សម្រាប់កម្ពុជាយើង។

ក្នុងបទសម្ភាសន៍ការ live ផ្ទាល់មុនពេលធ្វើដំណើរ Miss Teen Global Cambodia 2024 និង Miss Petite Global Cambodia 2024 បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលក្តីស្រមៃរបស់ពួកគេក្លាយជាការពិត គឺការតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ។ បវរកញ្ញាវ័យក្មេងកម្ពុជាទាំង ២ បានបញ្ជាក់ឱ្យដឹងពីការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតអន្តរជាតិ ថែមទាំងរំពឹង ១០០% ថា នឹងអាចដណ្តើមមកុដអន្តរជាតិជូនប្រទេសកម្ពុជាបាន។ តែយ៉ាងណា អ្នកទាំងពីរក៏ត្រូវការកម្លាំងចិត្តពីពុកម៉ែបងប្អូនប្រជាជនកម្ពុជា តាមរយៈ​ការចូលរួមបោះឆ្នោតគាំទ្រដល់អ្នកទាំងពីរលើទំព័រហ្វេសប៊ុកផ្លូវការរៀងៗខ្លួន។

គួររំឮកផងដែរថា ការប្រកួតកម្មវិធី Miss Teen Global 2024 និង Miss Petite Global 2024 នឹងប្រារព្ធឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។ កុំភ្លេចរង់ចាំតាមដានទស្សនាទាំងអស់គ្នា!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន