Challenge Temple Run នៅប្រាសាទខ្មែរណាមួយក៏បាន ឈ្នះសំបុត្រចូលរួមព្រឹត្តិការណ៍រត់ KOH KER Heritage Trail ជាមួយ សាយ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

សាយ ​បាន​បង្កើត​​ព្រឹត្តិការណ៍​រត់ ​«KOH KER Heritage Trail» ដើម្បី​អបអរ​សាទរ​ខួប​ ១​ ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទកោះ​កេរ​ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។ ​ដោយ​ឡែកតារា​ចម្រៀង​រូបនេះ ​ក៏​បាន​បង្កើត​ Challenge រត់​ Temple Run ដើម្បី​ឈ្នះ​សំបុត្រ​រត់​នៅ​ប្រាសាទ កោះ​កេរ​ រួម​ទាំង​សំបុត្រ​ឡាន​ទៅមក​ផង​ដែរ​។​

​នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា​ ខាង​មុខ​នេះ​ ​អ៊ួន​ បឋម ហៅ សាយ​ បាន​រៀបចំ​​ព្រឹត្តិការណ៍​រត់​ ​«KOH KER Heritage Trail» ក្នុង​តំបន់​ប្រាសាទកោះ​កេរ ដើម្បី​ចូល​រួម​អបអរ​សាទរ​​​​ខួប​ ១ ​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទកោះ​កេរ​ នៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។

ក្នុង​នោះ​ដែរ​​ សាយ​ បានក៏បាន​បង្កើត Challenge មួយ​ដែល​មាន​ឈ្មោះ​ថា​ Cambodia Temple Run Challenge ក្នុង​ទម្រង់ Temple Run នៅ​តាម​ទីតាំង​ប្រាសាទ​ណាមួយ​​នៅ​ប្រទេស​កម្ពុជា​ ដើម្បី​ឈ្នះ​សំបុត្រ​ចូលរួម​ព្រឹត្តិការណ៍​រត់​ «KOH KER Heritage Trail» នៅ​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ និង​សំបុត្រ​ឡាន​ទៅ​មក​សៀមរាប​-កោះ​កេរ។​​​​​

សម្រាប់ការ​ចូល​រួម Challenge ​Cambodia Temple Run ​ អ្នក​គ្រាន់​តែ​ធ្វើ​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖

1. ថតវីដេអូ ទម្រង់ Temple Run នៅតាមទីតាំងប្រាសាទណាមួយ ស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា

2. បង្ហោះវីដេអូនោះ ក្នុងហ្វេសប៊ុករបស់អ្នក ភ្ជាប់ជាមួយនឹង caption ខាងក្រោមនេះ

  • បញ្ជាក់ពី ឈ្មោះប្រាសាទដែលអ្នកបានរត់
  • tag ផេក Koh Ker Heritage Trail
  • mention មិត្តភិក្ដរបស់អ្នកចំនួន 5 នាក់ ដោយដាក់ hashtag: #CambodiaTempleRunChallenges #KohKerHeritageTrail #RUNWITHSAI #Tocelebrate1stAnniversaryofKohKerTempleWorldHeritageSite

ផុតកំណត់ចូលរួមលេង ចាប់ពី​ថ្ងៃជូនដំណឹង ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៤ ។ ប្រកាសឈ្មោះអ្នកឈ្នះនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ ៕

ទស្សនាវីដេអូ Challenge Temple Run របស់ សាយ ៖ https://www.facebook.com/saicambodianartist/videos/4093825440903657

ចុចលីង​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម​ពី​​ព្រឹត្តិការណ៍​រត់​ ​KOH KER Heritage Trail ៖ https://www.facebook.com/profile.php?id=61564664153827



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត