ស្រុះគ្នាល្អណាស់! សិល្បករខ្មែរបង្ហោះសារជូនពរ និងលើកទឹកចិត្តកងទ័ពជួរមុខយ៉ាងផុលផុសលើបណ្ដាញសង្គម

ពិត​ជា​ស្រុះ​ដៃ​គ្នា​ល្អ​ណាស់​សិល្បករ​ខ្មែរ​ច្រើន​នាក់​បាន​នាំ​គ្នា​បង្ហោះ​សារ​លើក​ទឹក​ចិត្ត​ដល់​កង​ទ័ព​ជួរ​មុខ​យ៉ាង​ផុលផុស​នៅ​លើ​បណ្ដាញ​សង្គម​ក្រោយ​កើត​មាន​បញ្ហា​ចម្រូងចម្រាស​ដោយ​ភាគី​ថៃ​មក​លើ​កម្ពុជា​នា​ពេល​ថ្មីៗនេះ។ ​បញ្ហា​ក្ដៅ​គគុក​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ បាន​កំពុង​កើត​ឡើង​ដែល​បង្ក​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ទៅ​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជា​ពិសេស​សកម្មភាព​យ៉ាង​គឃ្លើន​របស់​កង​ទ័ព​ថៃ​ដែល​គំរាម​បិទ​ច្រក​ប្រាសាទ​តា​មាន់​ធំ​ដោយ​ឯកតោ​ភាគី​ និង​ការ​បាញ់​បោះ​មក​លើ​កង​ទ័ព​កម្ពុជា​នា​ព្រឹក​ថ្ងៃ​ទី ២៤ ខែ កក្កដា មុន​នេះ​បន្តិច។

ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​បាន​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​បណ្ដា​អ្នក​សិល្បៈ​ជា​ច្រើន​នាក់​បាន​បង្ហាញ​សកម្មភាព​យ៉ាង​ផុលផុស​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ពាក្យពេចន៍​ជូនពរ​ទៅ​កាន់​កង​ទ័ព​ជួរ​មុខ​ ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ទៅ​ដល់​កង​កម្លាំង​ទាំង​អស់​ដែល​កំពុង​ឈរ​ជើង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​និង​នៅ​ក្នុង​តំបន់​ដែល​មាន​វិវាទ​រួម​មាន ប្រាសាទ​តា​មាន់​ធំ និង​តំបន់​មុំ​បី។

ក្នុង​នោះ​ឃើញ​មាន​អ្នក​នាង ទេព បូព្រឹក្ស និង​លោក ជី ដេវីត ជាមួយ​ខ្លឹម​សារ​ដែល​បាន​បង្ហោះ​​ថា៖ «បុព្វហេតុ​កាពារ​ជាតិស្មារ​តីស្នេហាជាតិក្នុង​កាលទេសៈ​នេះយេីងខ្ញុំសូម​ប្តេជ្ញា​ចូលរួមជាមួយប្រទេសជាតិត្រូវ​បូជា​ឈាម​កាពារ​អធិបតីភាព​ទឹកដី​កម្ពុជា​ពីចោរ​ឈ្លានពាន​ដោយយេីងខ្ញុំនឹងតាំងនាមជា​ទ័ពជួរក្រោយសូមលេីកទឹកចិត្ត​ និង​សម្តែង​នូវ​សេចក្ដី​ជឿជាក់​ទាំងស្រុង​ជូនបង​ប្អូនកង​ទ័ពជួរមុខ​ ដោយត្រៀម​លក្ខណ​កម្ចាត់​ចោរឈ្លានពានចេញពីទឺកដីកម្ពុជា​ ឬ​ បម្រុងបំពាន​អធិបតីភាព​ដែនដីកម្ពុជា។ វត្ថុ​ស័ក្ដិសិទ្ធិ​ និង​ ​ឬទ្ធី​ទស​បរមីនៃរាជា​និង​ស្តេចមេទ័ព​គ្រប់អង្គដែលមាន​អនុភាព​ទ្រង់នឹងជួយជាកម្លាំង​ទ្រទ្រង់​ដ៏​ខ្លាំង​ខ្លាដល់​ទ័ពដ៏​អង់អាច​កម្ពុជា​។ ចោរតាំងចិត្តជាបិសាច​ឈ្លានពាន​ចោរនឹងវិនាសដោយសេក្តីប្រមាថ​របស់ចោរ​ជាក់ជា​មិនខាន»។

ពិធី​ករ ជា វណ្ណា​រិទ្ធ ៖ «ការបួងសួងរបស់បងប្អូនខ្មែរគ្រប់ទិសទី​ អាចនឹងយាងអញ្ជេីញបារមីវត្ថុស័កសិទ្ធ​ មកឃុំគ្រងថែរក្សាការពារបងប្អូនកងកម្លាំងយេីងសូមឲ្យសុខសប្បាយ​ ឈ្នះអស់មារសត្រូវ»។

អ្នកនាង មាស សុខសោភា ៖ «សូមទេវតា ម្ចាស់ទឹកម្ចាស់ដី និងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ ជួយតាមថែរក្សាកងទ័ពកម្ពុជា ឲ្យមានសុខភាពល្អ ការពារទឹកដី ឈ្នះអស់មាសត្រូវ»។

តារា​សម្ដែង នី មុនីនាថ ៖ «នាងខ្ញុំសូមជូនពរនិងដឹងគុណ ដល់កងកំលាំងទាំងអស់ ដែលការពារទឹកដី ជាពិសេសត្រង់បន្ទាត់ជួរមុខ សូមប្រកបទៅដោយសុខសុវត្ថិភាព សូមទេវតានឹងដួងវិញ្ញាណបុព្វបុរសខ្មែរជួយថែរក្សារនៅទឹកដីនេះ សូមជួយឃុំគ្រងរក្សារនឹងការពារ សូមសត្រូវអាក្រក់ដែលមានចិត្តគំនិតប៉ងបៀតបៀនលើទឹកដីនេះ សូមអោយរលាយខ្ចាត់ខ្ចាយផងចុះ បុព្វហេតុ​កាពារ​ជាតិស្មារ​តីស្នេហាជាតិក្នុង​កាលទេសៈ​នេះយេីងខ្ញុំសូម​ប្តេជ្ញា​ចូលរួមជាមួយប្រទេសជាតិត្រូវ​បូជា​ឈាម​កាពារ​អធិបតីភាព​ទឹកដី​ កម្ពុជា​ ពីចោរឈ្លានពាន»។

តារា​ចម្រៀង ខេមរៈ សិរីមន្ត ៖ «សូមវីរកងទ័ពនៅជួរមុខ លោកពូៗលោកអ៊ំៗបងៗទាំងអស់គ្នាឈ្នះអស់មារសត្រូវសូមថ្វាយបង្គំគ្រូតូចគ្រូធំ ខ្ញុំព្រះករុណាខេមរៈសិរីមន្តបង្គំអរតនាយាងអស់បារមី ត្រកូលមហាវីរៈក្សត្រវរ្ម័ន កំពូលមេទ័ពបុព្វបុរសខ្មែរគ្រប់ជំនាន់ ព្រះអង្គដង្កើរអង្គចេកអង្គចម លោកតាឃ្លាំងមឿង ពយតាឌី យាយម៉ៅ បារមីអង្គរ ព្រះវិហារ តាមាន់តា ក្របីនឹងភ្នំគូលែនដងរែកនឹងអស់បារម្មី បុព្វបុរសខ្មែរទាំងឡាយ រាប់ព្រះនាមមិនអស់ សូមយាងមកស្ម័គ្រស្មោះការពារកម្ពុជាជៀសផុតសត្រូវវិនាសអន្តរាយ..ទៅហង»។

បវរ​កញ្ញា ល្អ ហួស Miss Preteen Junior Idol World 2024 ៖ «ជាតិសាសន៍របស់ខ្ញុំស្លូតត្រង់និងមានបេះដូងល្អណាស់ មិនដែលបំពានអ្នកមុនទេ ប៉ុន្តែបើអ្នកចង់បំពានមកខ្ញុំមុន ខ្ញុំនឹងជូនតាមសំណូមពរ ក្នុងនាមជាកូនខ្មែរដែលស្រលាញ់និងការពារទឹកដី ជាតិសាសន៍របស់ខ្លួន ចង្កិះមួយបាច់គេកាច់មិនបាក់។»

លោក មាស សាលី និង​ក្រុម​គ្រួសារ៖ «សូមអោយព្រលឹងបុព្វបុរសដូនតាខ្មែរ ជួយថែរក្សារឃុំគ្រងបងៗទាហានជួរមុខគ្រប់គ្នា អោយជួបតែសុខសុវត្ថិភាព ឈ្នះអស់មារសត្រូវផងទាំងពួង»។

ក៏នៅ​មាន​បណ្ដា​សិល្បករ​កម្ពុជា​ជា​ច្រើន​រូប​ទៀត​ដែល​បាន​ចូលរួម​បង្ហាញ​សកម្មភាព​ស្រដៀងគ្នាចំពោះ​បញ្ហា​ព្រំដែន​នា​ពេល​នេះ។ ការ​ចូលរួម​របស់​បុគ្គល​មហាជន​ចំពោះ​បញ្ហា​ប្រទេស​ជាតិ​នា​ពេល​នេះ​ជា​កម្លាំង​សាមគ្គី​ក៏​ដូចជា​កម្លាំង​ចិត្ត​មួយ​ផ្នែក​ធំ​ទៅ​ដល់​កម្លាំង​ជួរ​មុខដែលជា​វីរជន​ស្នេហា​ជាតិ​ទាំងអស់៕

រូបភាព ៖ បណ្ដាញសង្គមហ្វេសបុក



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *