តារាសម្ដែងស្រីដ៏ល្បី ស៊ីន យូប៊ីន បានបង្ហាញការផ្លាស់ប្ដូរថ្មីរបស់ខ្លួន ដោយលេងស្ទីល៍សក់ពណ៌ទង់ដែង។ កញ្ញាជាតារាមិនសូវលេងពណ៌សក់ខ្លាំងឡើយ ដោយកន្លងមកសង្សាររបស់ ខាត់ វ៉ៃហាំង លាបតែពណ៌ស្រាលៗ ព្រោះស័ក្ដិសមនឹងសម្រស់បែបស្រគត់ស្រគំ។


តែមកមើលពណ៌សក់ថ្មីរបស់ យូប៊ីន លើកនេះដ្បិតថាខ្លាំងបន្តិចមែន វាសមនឹងការតុបតែងខ្លួនបែបយុវវ័យ ពេលទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូងកាលពីពេលថ្មីៗ។ កំពុងស្ថិតនៅកូរ៉េបែបនេះ អ្នកគាំទ្រក៏លើកឡើងពីចម្ងល់ដែរថា តើកញ្ញាកំពុងមានកម្មវិធីអ្វីមួយ ឬយ៉ាងណា មានតែរង់ចាំមើលបន្តទៀតប៉ុណ្ណោះ។
ស៊ីន យូប៊ីន បានបង្ហាញសកម្មភាពខ្លះៗនៅកូរ៉េ លើបណ្ដាញសង្គម Instagram របស់នាងកាលពីថ្ងៃ ២៣ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ។ សម្រាប់រូបភាពថ្មីជាច្រើនសន្លឹករបស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ត្រូវអ្នកគាំទ្រសរសើរថាស្អាត មើលទៅដូចនារីប៉ែកអឺរ៉ុប។
ក្នុងដំណើរទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងលើកនេះ មានប្អូនស្រីសំណព្វចិត្ត ស៊ីន ជេននី ទៅជាមួយមិនខុសពីសកម្មភាពចេញទៅក្រៅប្រទេសរាល់ដងឡើយ។
អ្នកគាំទ្រក៏បានបញ្ចេញមតិលេងសើចថា យូប៊ីន មើលមួយភ្លែតស្រដៀងទៅនឹង Rosé របស់ក្រុម Blackpink ដោយសារតែពណ៌សក់ទង់ដែងនេះ។ ក្នុងរូបភាពបានប្រទះឃើញ យូប៊ីន បង្ហាញពីប្រេន Dior ជាច្រើន រហូតមានការសង្ស័យថានាងអាចនឹងថតប្រម៉ូតឲ្យប្រេនមួយនោះហើយ៕






រូបភាព៖ Instagram yubinshin official























































Account
Security
Favourite Content