ផ្ទុះការចាប់អារម្មណ៍ក្រោយបែកធ្លាយរូបភាព V និង IU ណាត់ជួបគ្នាដើម្បីអបអរថ្ងៃពិសេសជាមួយគ្នា

ទំនាក់ទំនងតូចៗបំផុត​រវាង​តារា K-pop មិន​ថា​នៅ​ទីសាធារណៈ ឬនៅកន្លែង​ឯកជនតែងតែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្ត។ ជាក់ស្ដែងថ្មីៗ​នេះ ARMYs (ក្រុមអ្នកគាំទ្រ) និង Uaenas (ក្រុមអ្នកគាំទ្រ IU) បានបង្ហាញអារម្មណ៍រីករាយជាខ្លាំង​ពេល​បាន​ដឹង​ថា V និង IU បាន​ជួប​គ្នា​ដើម្បី​អបអរ​ថ្ងៃ​ខួប​កំណើត​របស់​នាង។

យោងតាមរបាយការណ៍របស់សារព័ត៌មានកូរ៉េជាច្រើន អ្នកគាំទ្រម្នាក់បានប្រទះឃើញ V នៅភោជនីយដ្ឋានមួយក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥។ រូបភាពមួយសន្លឹកដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតបានបង្ហាញយ៉ាងច្បាស់ថា សមាជិក BTS កំពុងអង្គុយទល់មុខនរណាម្នាក់ ហាក់កំពុងញ៉ាំអាហារជាមួយគ្នា។ ខណៈដែលម្ចាស់រូបមិនបានបង្ហាញពីអត្តសញ្ញាណថាតើនរណាជាអ្នកអង្គុយមុខតារាប្រុសវ័យ ៣០ ឆ្នាំរូបនោះ សម្លៀកបំពាក់ដែលនាងស្លៀកពាក់បានក្លាយជាចំណុចសម្គាល់នាំឱ្យអ្នក​គាំទ្រ​ជា​ច្រើន​​សន្និដ្ឋាន​ថា​មនុស្ស​អាថ៌កំបាំង​នោះគឺ​គ្មាន​នរណា​ក្រៅ​ពី​តារា​ចម្រៀង IU ឡើយ។

មូលហេតុគឺដោយសារតួឯកស្រី “When Life Gives You Tangerines” ដែលត្រូវប្រារព្ធខួបកំណើតរបស់នាងនៅថ្ងៃនេះ (១៦ ឧសភា) បានធ្វើការ Live វីដេអូមួយនៅថ្ងៃទី ១៥ ហើយក្នុងពេល Live នោះ IU បានពាក់អាវក្រឡាស្រដៀងនឹងអាវដែលពាក់ដោយមនុស្សក្នុងរូបថត។ សម្លៀកបំពាក់ស្រដៀងគ្នានេះបានធ្វើឱ្យអ្នកគាំទ្រជឿថាតារាចម្រៀងរូបនេះបានរៀបចំពិធីខួបកំណើតដោយមានវត្តមានសមាជិក BTS ចូលរួម។ យ៉ាង​ណា​មិញ ព័ត៌មាននេះ​មិន​ទាន់​មានការ​បញ្ជាក់ផ្លូវការពីអ្នកទាំងពីរ​នៅ​ឡើយ​ទេ។

ទោះ​​ជា​យ៉ាង​ណា ព័ត៌មាននេះបានធ្វើឱ្យអ្នក​គាំទ្រ​កាន់តែ​រំភើប​ចំពោះ​ទំនាក់​ទំនង​រវាង V និង IU។ មនុស្ស​ជា​ច្រើន​បាន​អបអរ​ចំពោះ​មិត្តភាព​របស់​ពួកគេ​ដោយ​និយាយ​ថា​វា​ពិតជាអស្ចារ្យ​ណាស់​ដែល​ពួកគេ​នៅ​តែ​ស្និទ្ធស្នាល​ទោះបីជា​មាន​កាលវិភាគ​មមាញឹក​ក៏ដោយ។ តារា​ទាំង​ពីរ​បាន​ចាប់ផ្ដើមស្និទ្ធស្នាលគ្នា​ដំបូង​បន្ទាប់​ពី V បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង “Love Wins All” របស់ IU។ ចាប់តាំងពីពេលនោះមក មិត្តភាពរបស់ពួកគេបានបន្តរីកចម្រើន ហើយសមាជិក BTS រូបនេះថែមទាំងឆ្លៀតពេលរបស់ខ្លួន ដើម្បីចូលរួមការប្រគំតន្ត្រីរបស់ IU នៅទីក្រុងសេអ៊ូល ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ទៀតផង។

ពាក់ព័ន្ធសកម្មភាពការងាររបស់អ្នកទាំងពីរវិញ ឆាប់ៗខាងមុខនេះគឺនៅថ្ងៃទី ២៧ ឧសភា IU នឹងចេញអាល់ប៊ុមថ្មី “Flower Bookmark 3” ដោយសមាជិកក្រុម ASTRO Cha Eun Woo នឹងសម្តែងក្នុង MV បទចម្រៀងសំខាន់។ ទន្ទឹមនឹងនេះ V ក៏ជិតដល់ថ្ងៃបញ្ចប់កាតព្វកិច្ចយោធារបស់ខ្លួនដែរ ដោយនឹងបានរំសាយចេញពីជួរទ័ពនៅថ្ងៃទី ១០ ខែមិថុនា ជាមួយនឹងមិត្តរួមក្រុម RM ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *