វ័យ ៤៦ ឆ្នាំ Usher ឡើងទទួលសញ្ញាបត្របណ្ឌិត ថែមចែករំលែកដំបូន្មានដ៏មានតម្លៃដល់យុវជន

ថ្មីៗនេះ កំពូលតារាចម្រៀងចង្វាក់ R&B គឺ Usher បានទទួលសញ្ញាបត្របណ្ឌិតកិត្តយសផ្នែកមនុស្សសាស្ត្រពីសាកលវិទ្យាល័យ Emory ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ព្រមទាំងបានផ្ដល់សុន្ទរកថាដ៏មានអត្ថន័យសម្រាប់និស្សិតដែលបានបញ្ចប់ការសិក្សា។

ក្នុងនោះតារាចម្រៀងវ័យ ៤៦ ឆ្នាំបានជំរុញយុវជនឱ្យហ៊ានបង្កើតក្ដីស្រមៃ ដោយពន្យល់ថា៖ “អំណាចរបស់គ្រប់គ្នាមិនមែនស្ថិតលើក្រដាសសញ្ញាបត្រនោះទេ ប៉ុន្តែគឺអាស្រ័យលើខ្លួនឯង។ លោកនិយាយថា គ្រប់គ្នាគឺជាអ្នកបង្កើតតម្លៃពិតពីក្រោយសញ្ញាបត្ររបស់ខ្លួនឯង ដែលតម្លៃនោះគឺភាពស្មោះត្រង់ ការស្រវាស្រទេញ និងបេះដូងរបស់យើង ដែលមិនមែនជាអ្វីដែលអាចមើលឃើញបានដោយភ្នែកទទេ”។

ប្រឡូកសិល្បៈតាំងពីអំឡុងឆ្នាំ១៩៩០ ជាមួយការចេញអាល់ប៊ុមចម្រៀងដំបូងនៅអាយុ ១៥ឆ្នាំ មកដល់ពេលនេះ Usher អាចលក់អាល់ប៊ុមចម្រៀងបានច្រើនជាង ១០០ លានច្បាប់ទូទាំងពិភពលោក។ ទស្សនាវដ្ដី Billboard បានចាត់ចំណាត់ថ្នាក់លោកជាតារាចម្រៀងប៉ុបអស្ចារ្យបំផុតមួយ​រូប​ប្រចាំសតវត្សរ៍ទី២១។ ក្រៅពីការងារផ្នែកតន្ត្រី លោកបានបង្កើតអង្គការមិនរកប្រាក់ចំណេញឈ្មោះ Usher’s New Look ក្នុងឆ្នាំ ១៩៩៩ និងបានសម្ដែងក្នុងភាពយន្តមួយចំនួន។

ចុងបញ្ចប់សុន្ទរកថា Usher បាននិយាយថា៖ “ពិភពលោកនេះមិនត្រូវការអ្នកដើរតាមគេទៀតទេ ប៉ុន្តែគេត្រូវការអ្នកដែលគ្មានការភ័យខ្លាច គឺអ្នកដែលជាខ្លួនអ្នកពិតប្រាកដ។ កុំឈប់ស្រមៃ តស៊ូទៅមុខទៀតដើម្បីជីវិតកាន់តែប្រសើរ តស៊ូដើម្បីពិភពលោកប្រសើរជាងមុន។ គោលដៅអាចហួសពីលទ្ធភាពរបស់យើង ប៉ុន្តែយើងអាចទៅដល់បានដរាបណាយើងព្យាយាម ហើយយើងនឹងជោគជ័យ ដរាបណាយើងធ្វើវា”។

បន្ទាប់ពីកម្មវិធី តារាចម្រៀងរូបនេះក៏បានចែករំលែករូបភាពអនុស្សាវរីយ៍ជាច្រើនលើគណនី Instagram របស់ខ្លួននិងសរសេរ Caption ថា៖ “កាលពីម្សិលមិញខ្ញុំបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Emory និងមានកិត្តិយសបានថ្លែងសុន្ទរកថា។ គ្រានេះជាការរំលឹកថាជីវិតគឺជាការធ្វើដំណើរមិនឈប់ឈរ.. ត្រូវបន្តសុបិន បន្តរីកចម្រើន និងកុំឈប់ ត្រូវជឿលើថាមពលនៃសំឡេងរបស់អ្នក! មុនពេលខ្ញុំអាចច្រៀង មុនពេលខ្ញុំអាចរាំ និងមុនពេលខ្ញុំជាបណ្ឌិត ខ្ញុំមានចំណង់ចំណូលចិត្ត ហើយនោះជាអ្វីដែលសំខាន់ មិនថាអ្នកធ្វើអ្វីនោះទេ!

ទំនាក់ទំនងរបស់ខ្ញុំជាមួយសាកលវិទ្យាល័យ Emory ត្រូវបានកត់ត្រាយ៉ាងល្អអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ តាមរយៈអង្គការមនុស្សធម៌ New Look របស់ខ្ញុំ ខ្ញុំបានជួយសាងសង់វិថីមួយដែលបង្កើតឱកាសសម្រាប់សិស្សានុសិស្សដែលធ្លាប់វង្វេងដូចជាខ្ញុំ។ ខ្ញុំ​ចង់​បើក​ទ្វារ​សម្រាប់​មនុស្ស​វ័យ​ក្មេង​ដែល​ប្រហែល​ជា​មិន​មានប្រវត្តិសិក្សា​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​មាន​អ្វី​ដែល​មាន​ឥទ្ធិពល​ជាង​នេះជាប់ជាមួយគឺ៖ សក្តានុពល ចំណង់​ចំណូល​ចិត្ត និង​ការ​តស៊ូ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង



Leave a Reply

Your email address will not be published.Required fields are marked *