ដំណឹងល្អ! អាហារូបករណ៍ជិត ៥ ពាន់កន្លែងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់សិស្សទី១២ លើមុខជំនាញសិក្សាជាច្រើនដែលកំពុងមានតម្រូវការក្នុងទីផ្សារនាពេលបច្ចុប្បន្ន។

តាមរយៈការជូនដំណឹងលើផេកផ្លូវការ Samdech Thipadei Hun Manet, Prime Minister of Cambodia បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្រេចផ្ដល់ជូនអាហារូបករណ៍ចំនួន ៤ ៦៥០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៦-២០២៧ លើច្រើនជំនាញសិក្សា នៅតាមគ្រឹះស្ថានឧត្ដមសិក្សា ដោយឆ្លងកាត់ការប្រឡង និងមិនឆ្លងកាត់ការប្រឡង។
សម្រាប់កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ទីតាំងនៅអគារលេខ ១៧៣៣ វិថីអូរវែង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕






















































Account
Security
Favourite Content