មិនភ្លេចរៀមច្បង! RM ផ្ញើចំណងដៃដ៏ធំសម្រាប់ថ្ងៃអាពាហ៍ពិពាហ៍ដល់តារារ៉េប Sleepy

ថ្មីៗនេះចំណងដៃអាពាហ៍ពិពាហ៍ដែល RM មេក្រុម BTS  បានផ្ញើទៅដល់តារាចម្រៀងរ៉េប Sleepy ក្នុងពិធីមង្គលការរបស់លោកបានក្លាយជាប្រធានបទទាក់ទាញចំណាប់អារម្មណ៍អ្នកលេងអ៊ីនធឺណេតនៅលើបណ្ដាញសង្គមព្រោងព្រាត។

នៅវគ្គមួយក្នុងកម្មវិធី The Return of Superman របស់ទូរទស្សន៍ KBS2 ដែលចាក់ផ្សាយនៅថ្ងៃទី១១ ខែសីហា Sleepy បានរំឭកទៅដល់ថ្ងៃមង្គលការរបស់ខ្លួនដោយបង្ហើបថា RM បានផ្ញើអំណោយមួយដ៏ធំនឹកស្មានមិនដល់ជូនលោកគឺចំនួនទឹកប្រាក់ដល់ទៅ ១០ លានវ៉ុន ស្មើនឹងប្រមាណជាង ៧ ពាន់ដុល្លារអាមេរិកដើម្បីអបអរក្នុងថ្ងៃសិរីមង្គលដែលធ្វើឱ្យមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង។

ទន្ទឹមនឹងនេះតារាចម្រៀងរ៉េប Din Din ដែលមានវត្តមាននៅទីនោះរំឭកទៅដល់មិត្តភាពរវាង RM និង Sleepy អស់រយៈពេលជាយូរឆ្នាំផងដែរ។ លោកបានបន្ដឱ្យដឹងថាអ្នកទាំងពីរបានស្គាល់គ្នានៅក្លឹបហ៊ីបហបក្រោមមួយកន្លែងនៅប្រទេសកូរ៉េខាងត្បូង ហើយទំនាក់ទំនងក៏ចាប់ផ្ដើមស្និទ្ធស្នាលពីមួយថ្ងៃទៅមួយថ្ងៃ។ នោះហើយគឺជាពេលដែល RM ត្រូវបានណែនាំទៅកាន់ Bang Si Hyuk ដែលជាស្ថាបនិកក្រុមហ៊ុន HYBE បច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា ពេលនេះ RM កំពុងបំពេញកាតព្វកិច្ចយោធាដោយបានផ្អាកសកម្មភាពសិល្បៈមួយរយៈ។ យ៉ាងណាក្ដី លោកនៅតែធ្វើបានល្អក្នុងជួរយោធាដដែលដោយទទួលបានសមិទ្ធផល កិត្តិយស កេរ្ដិ៍ឈ្មោះ និងការគោរពឱ្យតម្លៃដូចដើម។ លើសពីនេះ លោកក៏ជាសមាជិកសកម្មក្នុងក្រុមកងទ័ពដែលបានចូលរួមក្នុងការប្រកួតប្រជែងជាច្រើន។ យោងតាមរបាយការណ៍ជាក់ស្ដែង RM នឹងបញ្ចប់កាតព្វកិច្ចយោធានៅខែមិថុនា ឆ្នាំ២០២៥ ហើយលោកនឹងត្រលប់មកបន្ដភារកិច្ចដឹកនាំក្រុម BTS វិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​