ជីវិតមិនទៀង! Ahreum អតីតសមាជិក T-ara ធ្លាក់ខ្លួនជាប់ជំពាក់បំណុលអ្នកគាំទ្រត្រូវគេប្ដឹង

ជាថ្មីម្ដងទៀត Ahreum អតីតសមាជិក T-ara បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយរូបនាងត្រូវបានគេចោទប្រកាន់ថា បោកប្រាស់ប្រាក់របស់អ្នកគាំទ្ររបស់ខ្លួនជាច្រើន និងរត់គេចមិនសងប្រាក់។ មួយរយៈចុងក្រោយ តារាស្រីរូបនេះបានធ្លាក់ចូលក្នុងរឿងអាស្រូវជាហូរហែរ ការប្ដឹងផ្ដល់លែងលះជាមួយអតីតស្វាមី ត្រូវគេរិះគន់ជាមួយមិត្ដប្រុសថ្មី ឥឡូវនាងត្រូវជាប់ជំពាក់ក្នុងរឿងអាស្រូវខ្ចីប្រាក់មិនសងទៀត។

នៅថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០២៤ ប៉ូលីស នៅតំបន់ Gwangmyeong ក្នុងខេត្ដ Gyeonggi បានបញ្ជាក់ថា អតីតសមាជិក T-ara រូបនេះ ត្រូវបានគេចោទប្រកាន់ពីបទឆបោកប្រាក់ ប៉ុន្ដែនាងមិនត្រូវបានឃាត់ខ្លួនឲ្យនៅមន្ទីរឃុំឃាំងឡើយ។ នាងបានខ្ចីប្រាក់ពីបុគ្គលចំនួន ៣ រូបសរុបដល់ ២៨០០០ ដុល្លារអាមេរិក ក្នុងចំណោមនោះមានអ្នកគាំទ្ររបស់នាងផងដែរ។ រូបនាងមិនបានសងប្រាក់ទៅកាន់បុគ្គល ៣ រូបនោះ តាមដែលបានសន្យាឡើយ។

បើតាមប្រភពដដែលបានឲ្យដឹងថា ការខ្ចីប្រាក់នេះគឺកំលុងពេលកាលពីចុងឆ្នាំ ២០២៣។ Ahreum និងមិត្ដប្រុសថ្មីរបស់នាងបានជួបបញ្ហាហិរញ្ញវត្ថុ និងបានខ្ចីប្រាក់ពីមនុស្សជិតស្និទ្ធ និងអ្នកគាំទ្ររបស់នាង។ នាងបានសន្យានឹងសងជូនមកវិញ ក្នុងពេលវេលាដែលបានកំណត់ តែរូបនាងបានគេចវេះមិនព្រមសងប្រាក់ទាំងនោះឡើយ។

ជាមួយគ្នាដែរ ជនរងគ្រោះ ទាំងអស់បានចាប់ផ្ដើមដាក់ពាក្យបណ្ដឹងប្ដឹងអតីតសមាជិក T-ara រូបនេះ កាលពីចន្លោះខែ មីនា ដល់ ខែ ឧសភា ឆ្នាំ ២០២៤ ដោយលើកឡើងថា តារាស្រី Ahreum បានខ្ចីប្រាក់ និងមិនបានសងវិញតាមការសន្យានោះទេ។

បន្ទាប់ពីការបើកស៊ើបអង្កេត បានឲ្យដឹងថា មិត្ដប្រុសរបស់  Ahreum ក៏ជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់ប្រាក់ជនរងគ្រោះ និងបានគំរាមជំរិតទារប្រាក់ផងដែរ តែមិត្ដប្រុសរបស់នាងបដិសេធ ខណៈ Ahreum បានសារភាពថាពិតជាធ្វើរឿងទាំងអស់នោះមែន។

គួររំឭកថា Ahreum បានបង្ហាញខ្លួនជាផ្លូវការជាមួយក្រុមចម្រៀងកូរ៉េល្បីជំនាន់ទី ២ T-ara ក្នុងឆ្នាំ ២០១២ ប៉ុន្ដែចូលជាសមាជិកបានត្រឹមរយៈពេល ១​ ឆ្នាំនាងក៏ប្រកាសចាកចេញពីក្រុមក្នុងឆ្នាំ ២០១៣។ ក្នុងឆ្នាំ ២០១៩ នាងក៏ប្រកាសរៀបការជាមួយបុរសជាអ្នកជំនួញក្រៅសិល្បៈម្នាក់ ។ នៅឆ្នាំ ២០២៣ នាងក៏បានប្រកាសលែងលះជាមួយស្វាមី​ និងជាប់ក្នុងរឿងអាស្រូវប្រើអំពើហិង្សា ព្រមទាំងបោកប្រាស់ប្រាក់អ្នកដទៃថែមទៀត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត