ក្រៅពីចែកជាអាហារ ឆម ស្រីផាច ជួយដល់គ្រួសារក្មេងៗ និងមានអំណោយជួយបន្តរហូត

​​អ្នក​ផលិត​មាតិកា​អាហារ​បែប​ស្រុក​ស្រែដ៏មាន​ទឹក​ចិត្ត​ ​ឆម ​ស្រី​ផាច ​​​មិន​ត្រឹម​ធ្វើ​អាហារ​ចែក​ជូន​ដល់​ក្មេង​ៗ​ តែលើកនេះ​មាន​ទាំង​កាតាប ​សៀវភៅ ​និង​ស្បែក​ជើង​ចែក​ជូន​ដល់​ក្មេង​ៗ ដើម្បី​ជា​ជំនួយ​ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ពួកគេ​ទៀត​ផង។​

មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេស​បុក​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​អ្នក​ផលិត​មាតិកា​អាហារ​បែប​ស្រុក​ស្រែ​​ សម្ដី​រដឺន ​ឆម​ ស្រី​ផាច ​​​នាងមិន​ត្រឹម​ជា​អ្នក​ផលិត​មាតិកា​អាហារ​ដ៏​មាន​ប្រជាប្រិយភាព​ប៉ុណ្ណោះ​ទេ តែ​​​មហាជនតែងកោត​សរសើរ​នូវ​ទឹកចិត្ត​ដ៏ល្អរបស់ ស្រីផាច ដែល​តែង​ធ្វើ​អាហារ​ចែក​ជូន​ដល់​ក្មេង​ៗ​នៅ​ក្នុង​ភូមិ​ឱ្យ​បាន​ឆ្ងាញ់​មាត់​គ្រប់ៗ​គ្នា​​។​​

ដោយ​ឡែក ​ថ្មី​ៗ​នេះ ​ស្រី​ផាច ​បាន​ធ្វើ​អាហារ​ និង​ភេសជ្ជៈ​យ៉ាង​មាន​ឱជារស​ចែក​ជូន​ដល់​ក្មេង​ៗ នៅ​ក្នុង​ភូមិ​ព្រម​ជាមួយ​សម្ភារៈ​សិក្សា​មួយ​ចំនួន​ផង​ដែរ​។​ នៅ​ក្នុង​វីដេអូ​របស់​អ្នក​ផលិត​មាតិកា​ដែល​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​ដ៏​សែន​រីករាយ​របស់​ក្មេង​ៗ​ដែល​ទទួល​បាន​អាហារ​ដ៏​ឆ្ងាញ់ ​ព្រម​ជាមួយ​ភេសជ្ជៈ​តែ​បៃ​តង​​ និង​សម្ភារៈ​សិក្សា​ដែល​មាន​ដូច​ជា​កាតាប ​សៀវភៅ​ និង​ស្បែកជើង​ប៉ាតា​ជា​ច្រើន​គូ ​​(ជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរសជន​ដែល​បាន​ផ្ដល់​ជូន​តាម​រយៈ​ ស្រី​ផាច ​ជូន​ដល់​ក្មេង​ៗក្នុងភូមិ)​។​

តាម​រយៈ​វីដេអូ​ជាច្រើន​របស់​ ស្រី​ផាច​ ដែល​តែង​ចម្អិន​អាហារ​ឆ្ងាញ់​ចែក​ជូន​ដល់​ក្មេង​ៗ នៅ​ក្នុង​ភូមិ​​ បាន​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​អ្នក​លេង​ហ្វេសបុក​ចូល​ខមិន​សរសើរ​​ និង​លេងសើច​ថា​​ចង់ក្លាយ​ជា​អ្នក​ជិត​ខាង​របស់​គាត់​ដើម្បី​បាន​ញ៉ាំ​អាហារ​ឆ្ងាញ់​ៗ​បែប​នេះ​រាល់​ថ្ងៃ​ទៀត​ផង។ ភាគច្រើន ក្រៅពី​ធ្វើ​ម្ហូប​ចែក​ឲ្យ​ក្មេង​ៗ​ហើយ ស្រីផាច ក៏​តែង​ផ្ដល់​អាហារ​ទៅ​ដល់​គ្រួសារ​ក្មេង​ៗ​ក្នុង​ភូមិ​ជាមួយ​នាង​ដូច​គ្នា ព្រោះតែ​ក្ដីអាណិត​ស្រលាញ់ និង​យល់​ពី​ការ​ខ្វះខាត​របស់​អ្នក​ភូមិផងរបងជាមួយ​។

គួរបញ្ជាក់​ថារាល់វីដេអូ​របស់ ស្រីផាច ទទួលបានការគាំទ្រ​ខ្លាំង ព្រម​ទាំង ជួយ​លើក​តម្កើងផលិតផល​កសិករក្នុង​ស្រុក ហើយ​ក៏​ជា​វីដេអូ​បង្រៀន​ដល់​អ្នក​មើល​ពី​របៀប​ធ្វើ​ម្ហូប​ ព្រម​ទាំង​ផ្ដល់​ការ​ចែករំលែក​ផ្សេងៗ​ដូចគ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត



Leave a Reply

Your email address will not be published.Required fields are marked *