បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន បានបញ្ចប់ភារកិច្ចលើឆាកអន្តរជាតិ ដែលជាតំណាងកម្ពុជា។ ការបញ្ចប់តួនាទីបានយ៉ាងល្អ របស់អ្នកនាង ប្រាសាទ ដាវីន ធ្វើឲ្យប្រជាជនកម្ពុជា មានមោទនភាពខ្លាំងចំពោះអ្នកម្ដាយកូន១ ដ៏ស្រស់ស្អាតកម្ពុជារូបនេះ ដើម្បីបង្ហាញពីមន្តស្នេហ៍ស្រ្តីខ្មែរ ឲ្យជាតិសាសន៍ដទៃបានឃើញ។


Miss Universe Cambodia 2024 ទទួលបានលទ្ធផលល្អជាប្រវត្តិសាស្ត្រកម្ពុជា ដោយអាចឈានចូល Top លើកដំបូងបាន។ ក្រោយចប់ការប្រកួត ប្រាសាទ ដាវីន បាន Live និយាយរៀបរាប់រឿងជាច្រើនពេលប្រកួត ពិសេសវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃ ១៦ ខែវិច្ឆិកា កន្លងទៅ។
ចំណែកសមិទ្ធផលធំៗដែលអ្នកនាង ប្រាសាទដាវីន បានកសាងឡើងនៅលើវាទិកា Miss Universe ឆ្នាំនេះច្រើនខ្លាំងមែនទែន។ ក្នុងនោះមាន ៣ ចំណុចដែលជួយដល់មុខមាត់ខ្មែរខ្លាំងមែនទែន៖
១. ពាន Best Makeup
២. ពានមាស Voice For Change
៣. Top 30 ក្នុងចំណោមបេក្ខភាពទាំងជាង ១២០
តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះក៏បានឲ្យដឹងថា បើទោះជាចប់ការប្រកួត តែអ្នកនាងអាចនឹងមានការងារជាមួយ MU ជាច្រើនបន្ថែមទៀតដូចជាការដើរម៉ូដ និងបទសម្ភាសន៍ផ្សេងៗទៀត ដែលនោះអ្នកនាងចាត់ទុកថាជាការបើកទ្វារឲ្យកម្ពុជា និងឱកាសល្អៗដល់ប្រទេស៕





























































Account
Security
Favourite Content