ប៊ី សុធារី សម្រេចចិត្តលែងបន្តការប្រកួត Miss Grand International នៅថៃ ក្រោយរឿងផ្ទុះកាន់តែខ្លាំង

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

បញ្ហាចម្រូងចម្រាសនៃស្ថាប័ន Miss Grand និង Miss Grand Cambodia កាលពី​ពេល​ថ្មីៗ​នេះ ពិតជា​ជះឥទ្ធិពល​ដល់​បវរកញ្ញា​កម្ពុជា​ពិតមែន ដោយ​​ ប៊ី សុធារី ​បាន​បញ្ជាក់​ច្បាស់​ៗ​អំពី​ការ​សម្រេច​ចិត្ត​មិន​បន្ត​ការ​ប្រកួត​ MGI នៅ​ប្រទេស​ថៃ​​​ ដោយ​ផ្ញើ​សារ​លាទៅ​មិត្ត​ក្នុង​កម្មវិធី ប្រើ​ពាក្យ​ត្រឹម​បវរកញ្ញា​កម្ពុជា​តែ​ប៉ុណ្ណោះ។

យោង​តាម​បង្ហោះ​ Story ​នៅ​លើ​អាខោន Instagram ​របស់ ​Miss Grand Cambodia 2024 ប៊ី សុធារី បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ បវរ​កញ្ញា​រូប​នេះ​បាន​សម្រេច​មិន​បន្ត​ការ​ប្រកួត ​ MGI ដែល​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ប្រទេស​ថៃ​​បន្ត​នោះ​ទេ​។​ ដោយ​ឡែក​ Miss Grand Cambodia រូប​នេះ​នឹង​ធ្វើ​ការ​ Live ជា​ផ្លូវ​ការ​ ដើម្បី​បក​ស្រាយ​មូលហេតុ​នៃ​ការ​បោះ​បង់​ការ​ប្រកួត​នា​លើក​នេះ​។​ យ៉ាង​ណា​មិញ​ ប៊ី សុធារី ក៏​បាន​បញ្ជាក់​ដែរ​ថា​ការ​ដែល​កញ្ញា​សម្រេច​ចិត្ត​មិន​បន្ត​ចូល​រួម​ប្រកួត​នាលើកនេះ គឺ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​មិន​មាន​ការ​បង្ខិត​បង្ខំ​ពី​ភាគី​ណាមួយ​នោះ​ឡើយ​។​

គួរ​ឱ្យ​ដឹង​ថា​​ ក្រោយ​កើត​មាន​រឿង​កាល​ពី​យប់​ថ្ងៃ​​ ៦ ​ខែ​តុលា​ ម្សិល​មិញ​នេះ​ម្ចាស់​ស្ថាប័ន​ MGI លោក ​Nawat Itsaragrisil បាន​ដក​ហូត​សិទ្ធិ​កម្ពុជា​លែង​ឱ្យ​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កម្មវិធី ខណៈ​ អ្នកស្រី អ៊ឹម សុគន្ធា ក៏​បាន​ប្រកាស​ថា Miss Grand Cambodia លែង​បន្ត​អាជ្ញាប័ណ្ណ​ជាមួយ​ស្ថាប័ន Miss Grand International ទៀត​​ដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *