លែង​ប្ដី​ដាច់​បាន​ប៉ុន្មាន​ខែ ស្រាប់​តែ​ពេល​នេះ សាន់​ឆាយ ប្រកាស​រៀបការ​ជាមួយ​សង្សារ​ចាស់​​ធ្លាប់​ស្រលាញ់​គ្នា​២០​ឆ្នាំ​មុន​វិញ

​តារា​សម្ដែង​​តៃវ៉ាន់​វ័យ​ ៤៥​ឆ្នាំ​អ្នក​នាង​ Barbie Hsu ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​តួឯក​ស្រី​ក្នុង​រឿង​ F4 ​តៃវ៉ាន់​​បាន​ Move on យ៉ាង​លឿន​បន្ទាប់​ពី​លែង​លះ​ជា​មួយ​នឹង​អតីត​ស្វា​មី​លោក​ Wang Xiaofei ។ បច្ចុប្បន្ន​នាង​បាន​សម្រេច​ចិត្ត​រៀប​ការ​ជា​មួយ​នឹង​អតីត​សង្សារ​ចាស់​ដែល​ជា​ជន​ជាតិ​កូរ៉េ​គឺ​លោក​ Koo Jun-yup ឬ​ DJ Koo វ័យ​ ៥២​ឆ្នាំ​ ​​ក្រោយ​លែង​លះ​ដាច់​ស្រេច​ជា​មួយ​នឹង​អតីត​ស្វាមី​ទើប​តែ​បាន​ ៣​ខែ​។

គួរ​រំលឹក​ថា​ DJ Koo គឺ​ជា​បុគ្គល​មាន​ថ្វី​ដៃ​និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​យ៉ាង​ខ្លាំង​នៅ​ក្នុង​វិស័យ​បទ​ភ្លេង​របស់​កូរ៉េ​ខាង​ត្បូង​។ លោក​និង Barbie Hsu ​​ធ្លាប់​បាន​ទាក់​ទង​ជា​កាល​ពី​២០​ឆ្នាំ​មុន​ហើយ​ក៏​ត្រូវ​បាន​បែក​គ្នា​។ បន្ទាប់​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ជីវិត​មក​ជា​ច្រើន​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​ជីវិត​គូ​ជា​មួយ​គ្នា។

DJ Koo បាន​ឲ្យ​ដឹង​ថា​ ” ក្រោយ​ពី​បាន​ដឹង​ដំណឹង​ថា​ Barbie បាន​លែងលះ​លោក​ក៏​ប្រញាប់​ទាក់ទង​ទៅ​រក​នាង​ភ្លាម​ សំណាង​ល្អ​ដែល​នាង​មិន​ទាន់​ប្ដូរ​លេខ​ហើយ​សម្ព័ន្ធ​ភាព​រវាង​អ្នក​ទាំង​ ២​ នៅ​តែ​ស្អិតល្មួត​ដដែល​ ទើប​លោក​សម្រេច​ចិត្ត​សុំ​នាង​រៀប​ការ​តែ​ម្ដង​ដើម្បី​កុំ​ឲ្យ​ខាត​ពេល​វេលា​ច្រើន​ជាង​នេះ” ។

បន្ទាប់​ពី​តារា​សម្ដែង​ស្រី​ឆ្លើយ​ថា​យល់​ព្រម​អ្នក​ទាំង​ ២​ ក៏​បាន​នាំ​គ្នា​ទៅ​ចុះ​អេតាស៊ីវិល​ ហើយ​បាន​រស់​នៅ​ជា​មួយ​គ្នា។​ DJ Koo បាន​បន្ត​ថា​ “លោក​អាច​នឹង​រៀប​ការ​យឺត​បន្តិច​ ដូច្នេះ​ហើយ​លោក​ចង់​ឲ្យ​គ្រប់​គ្នា​ជួយ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ឲ្យ​ជីវិត​គូ​របស់​លោក​ផង​ព្រោះ​នេះ​គឺ​ជា​ការ​រៀប​ការ​លើក​ទី​មួយ​របស់​លោក​ផង​ដែរ”។ ​

​​​​​

ចំណែក​ខាង​តារា​សម្ដែង​ស្រី​របស់​យើង​វិញ​ក៏​បាន​ Post ជា​ Status នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ “ព្រោះ​ជីវិត​មិន​ទៀង​ទាត់​ដូច្នេះ​ហើយ​នាង​ខ្ញុំ​សុំ​មាន​ក្ដី​សុខ​ជា​មួយ​នឹង​បច្ចុប្បន្ន​ភាព​ ហើយ​អរគុណ​ចំពោះ​រឿង​គ្រប់​យ៉ាង​ដែល​បាន​ចូល​មក​ក្នុង​ជីវិត​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​ខ្លួន​ឯង​ដូច​ក្នុង​ពេល​នេះ” ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Barbie បាន​ប្រកាស​ព័ត៌មាន​លែង​លះ​ជា​មួយ​ស្វា​មី​ដែល​ទាក់ទង​គ្នា​មក​​អស់​រយៈ​ពេល​ ១០​ ឆ្នាំ​កាល​ពី​ខែ​ វិច្ឆិកា​ ឆ្នាំ ២០២១ ហើយ​អ្នក​ទាំង​ ២​ ក៏​មាន​កូន​ប្រុស​មួយ​ជា​ចំណង​ដៃ​អាពាហ៍ពិពាហ៍​នេះ​ដែរ ៕

សាន់ឆាយ និងអតីតស្វាមី


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ