ខំប្រឹងកុហកគេធ្វើខ្លួនមិនមែនជាខ្លួនឯង អ្នកកុំសង្ឃឹមថាមានស្នេហាពិត

អ្នក​កំពុង​រស់នៅ​ក្នុង​ពិភពលោក​ដែល​អ្នក​គិត​ថា ការ​កុហក​ជា​រឿង​ធម្មតា។ អ្នក​គិត​ថា​មិន​ថា​អ្នក​និយាយ​កុហក ឬ​បង្កើត​រឿង​បោកប្រាស់​ប៉ុន្មាន​ដង​ទេ មនុស្ស​នឹង​តែងតែ​អត់ទោស​ឲ្យ​អ្នក។ ហេតុផល​តែ​មួយ​គត់ គឺ​ដោយសារ​តែ​អ្នក​កុហក​ហើយ ដើម្បី​ឲ្យ​សប្បាយ​ចិត្ត។ ប៉ុន្តែ​តើ​ធ្វើ​ដូចម្ដេច​ទើប​មនុស្ស​សប្បាយ​ចិត្ត​ដោយ​ដឹង​ថា​ខ្លួន​គ្រាន់​តែ​ជា​មនុស្ស​ល្ងង់​ម្ដង​ហើយ​ម្ដង​ទៀត?


ហេតុអ្វី​បាន​ជា​មនុស្ស​យើង​មិន​អាច​ក្លាយ​ជា​ខ្លួន​ឯង និង​មិន​អាច​ទទួល​យក​ខ្លួន​ឯង​បាន​តាម​របៀប​ដែល​ខ្លួនឯង​មាន? ហេតុអ្វី​មនុស្ស​ត្រូវ​ខ្វល់ខ្វាយ​ច្រើន ចំពោះ​របៀប​ដែល​អ្នក​ដទៃ​ឃើញ ឬ​គិត​ដល់​ពួកគេ ហើយ​មាន​ទំនោរ​បង្កើត ឬ​ប្រើ​រឿង​ដែល​មិនមែន​ជា​របស់​ខ្លួន​ប្រាប់​អ្នកដទៃ ដើម្បី​ឲ្យ​មនុស្ស ទាំង​នោះ​ចូលចិត្ត? បើ​និយាយ​ដល់​រឿង​ស្នេហា អ្នក​ថា​ចង់​បាន​ស្នេហា​ពិត ប៉ុន្តែ​ខ្លួន​ឯង​មិន​ពិត។

អ្នក​បន្ទោស​ពិភពលោក អ្នក​បន្ទោស​មនុស្ស​ដែល​ចាកចេញ​ពី​អ្នក តែ​មិន​ដែល​ខ្លួនឯង​ដែល​និយាយ​កុហក​ទេ។ អ្នក​តែងតែ​មាន​លេស​ដើម្បី​ធ្វើឲ្យ​ខ្លួន​ឯង​មើល​ទៅ​ល្អ ប៉ុន្តែ​មិន​ដែល​ព្យាយាម​មាន​អារម្មណ៍​ថា​ឈឺចាប់​ពី​មនុស្ស​ដែល​អ្នក​កុហក​នោះ​ទេ។
អាត្មានិយម មិនមែន​ជា​ការ​ស្រលាញ់​ខ្លួនឯង​ទេ អាត្មា​និយម​គឺ​គិត​ថា​អ្នក​ត្រឹមត្រូវ តែងតែ​មាន​ហេតុផល​ផ្ទាល់​ខ្លួន ហើយ​អ្នក​ដទៃ​គួរតែ​អត់ទោស​ឲ្យ​អ្នក​ជានិច្ច ដែល​នេះ​វា​ជា​កំហុស​របស់​អ្នក។

ប្រសិនបើ​នរណា​ម្នាក់​កុហក​អ្នក​ម្ដង ពួកគេ​ប្រាកដជា​កុហក​អ្នក​ម្ដង​ទៀត។ បើ​អ្នក​បាន​អត់ទោស​ឱ្យ​ពួកគេ​ពីរ​ដង​រួច​មក​ហើយ​នោះ សូម​ត្រៀម​ខ្លួន​សម្រាប់​លើក​ទី​បី និង​លើក​បន្តបន្ទាប់​ទៀត ព្រោះ​មនុស្ស​ខ្លះ​ធ្លាប់​កុហក​ហើយ​មិន​ចេះ​ផ្លាស់ប្ដូរ។

ភ្ញាក់​ខ្លួន​ឡើង! មនុស្ស​ដែល​ស្រលាញ់​អ្នក នឹង​មិន​ធ្វើឲ្យ​អ្នក​ឆ្លង​កាត់​ស្ថានភាព​ដូចគ្នា​លើស​ពី​ពីរ​ដង​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ