ទីផ្សារ MC នៅខ្មែររវល់ហើយ ឥឡូវ ជា រ៉េយម៉ន ហោះឆ្លងទ្វីបទៅធ្វើពិធីករដល់អាមេរិក

អាមេរិក គឺ​ជា​ប្រទេស​ទី​ ៥​ ដែល​បុរស​សង្ហា ជា រ៉េយម៉ន បាន​បំពេញ​តួ​នាទី​ជា​ពិធី​ករ​បន្ទាប់​ពី​ប្រទេស​កម្ពុជា ចិន ថៃ និង​ម៉ាឡេស៊ី។ ដោយ​ឡែក ក្រោយ​បញ្ចប់​បេសកកម្ម​លើ​ទឹក​ដី​​អាមេរិក​ពិធី​ករ​ពហុ​ភាសា​រូប​នេះ​កំពុង​ត្រៀម​ចេញ​ទៅ​ប្រទេស​ចំនួន ២ ទៀត​នា​ពេល​ខាង​មុខ។ ​

បុរស​សង្ហា​មុខ​កូន​កាត់​ចិន ជា រ៉េយម៉ន ត្រូវ​បាន​មហាជន​ជា​ច្រើន​ស្គាល់​ថា​ជា​ពិធី​ករ​ដែល​ហូរហៀរ​ទៅ​ដោយ​បទ​ពិសោធន៍​ក្នុង​ការ​សម្របសម្រួល​កម្មវិធី​តូច​ធំ​ និង​ផ្លូវ​ការ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ ពិធី​ករ​ពហុ​ភាសា​រូប​នេះ​មិន​ត្រឹម​មាន​សមត្ថភាព​ខ្ពស់​ថែម​ទាំង​អាច​ប្រើប្រាស់​​ច្រើន​ភាសា​ដូច​ជា ខ្មែរ អង់គ្លេស ចិន​កុក​ងឺ ចិន​កាតាំង ចិនទៀចីវ ជប៉ុនខ្លះៗ។ បច្ចុប្បន្ន លោក​ក៏​កំពុង​សិក្សា​ភាសា​ថ្មី​មួយ​បន្ថែម​ទៀត ត្រៀម​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​កម្មវិធី​មួយ​នា​ចុង​ឆ្នាំ​នេះ។ ក្រឡេក​មក​មើល​ទីផ្សារ​ការងារ​របស់​ពិធី​ករ​ខ្ពស់​ស្រឡះ​រូប​នេះ​បន្តិច​ឃើញ​ថា​មាន​ភាព​មមាញឹក​គួរ​សម​ទាំង​ការងារ​នៅ​ក្នុង​ស្រុក ក៏​ដូច​ជា​ក្រៅ​ស្រុក។

ដោយ​ឡែក ចង់​បញ្ជាក់​បន្តិច​ដែរ​ថា សម្រាប់​កម្មវិធី​ដែល រ៉េយម៉ន បាន​ចូល​រួម​ក្នុង​នាម​ជា​ពិធី​ករ​សម្របសម្រួល​លើ​ទឹក​ដី​​អាមេរិក មាន​ចំនួន២ ទី១. កម្មវិធីអបអរ ទិវាផ្តល់សិទ្ធិសេរីភាពដល់ជនជាតិអាមេរិកស្បែកខ្មៅ ដែលរំដោះពួកគាត់ចេញពីរបបទាសករ។ កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង emorial Hall ទីក្រុងKansas រដ្ឋ Kansas ជា​រៀង​រាល់​ឆ្នាំ។ រី​ឯ​កម្មវិធី​ទី២ ជាកម្មវិធីប្រគុំតន្ត្រី ពុទ្ឋាភិសេក និងឆ្លងសមិទ្ធិផលផ្សេងៗរបស់វត្តខេមរារាម ក្នុងទីក្រុង Huston រដ្ធTexas។

បើ​និយាយ​ពី​ទី​ផ្សារ​ការងារ​ក្នុង​នាម​ជា​ពិធី​ករ ជា រ៉េយម៉ន ហាក់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​កម្មវិធី​ធំៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ គួរ​ឱ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​អាជីព​ជា​ពិធី​ករ Raymond ក៏​ជា​បុរស​ឯក​ក្នុង​កម្មវិធី Mister World Cambodia 2025 និង Mister Glam International Humanity 2022 ផង​ដែរ។ ​

បុរសឯករូបនេះជានិស្សិតបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកអប់រំ និងជាគ្រូបង្រៀនភាសាអង់គ្លេសនៅ IFL តាំងពីឆ្នាំ ២០១៦ និងបញ្ចប់ថ្នាក់ភាសាចិនកម្រិត Diploma តាំងពីឆ្នាំ ២០១០ ហើយស្ទាត់ជំនាញ​ច្រើន​ភាសា​ទៀត​ផង៕

រូបភាព ៖ Raymond Chear 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​



Leave a Reply

Your email address will not be published.Required fields are marked *