បេក្ខភាព៨រូប ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ ដែលមានប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ

ខ្មែរ ប៊ែវើរីជីស កាន់តែឧបត្ថម្ភលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ហ៊ានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់១ម៉ឺនដុល្លារ សម្រាប់ម្ចាស់ខ្សែក្រវាត់ក្នុង «ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ» ប្រភេទទម្ងន់ ៥៤ គីឡូក្រាម ដែលប្រើរយៈពេល៨សប្តាហ៍ ក្នុងការប្រកួតជម្រុះវិលជុំ រហូតរកឃើញជើងខ្លាំង ៨ រូប មកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ ដែលនឹងប្រព្រឹត្តិឡើងនាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ការបង្ហាញខ្លួនបេក្ខភាព៨រូប ត្រៀមប្រកួតដណ្ដើមខ្សែក្រវាត់ ដាហ្ស អ្នកចម្បាំងគុនខ្មែរ រួមជាមួយបេក្ខជន៤រូបផ្សេងទៀត ត្រៀមដណ្ដើមខ្សែក្រវាត់ Cambodia ថ្នាលប្រដាល់គុនខ្មែរ ប្រចាំសង្វៀនស្ថានីយទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ TV5 បានធ្វើឡើងនៅ ជីប ម៉ុង ថោវ័រ ជាន់ទី១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរិជីស, ឧត្ដម ម៉ិល កាដូ ប្រធានស្ដីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយ ឯកឧត្ដម ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីង នៅរសៀល ថ្ងៃទី១៦ កក្កដា ឆ្នាំ២០២៥។

នៅក្នុងឱកាសសន្និសីទសារព័ត៌មាននេះផងដែរ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នា មើលឃើញច្បាស់ថា យើងបានរួបរួមគ្នាយ៉ាងណាខ្លះដើម្បីឱ្យកេរ្តិ៍ឈ្មោះគុនខ្មែរយើងកាន់តែខ្លាំង កាន់តែល្បីនៅឆាកអន្តរជាតិ ហើយមាន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនមួយមានប្រភពច្បាស់លាស់ ឧបត្ថម្ភគាំទ្រចាំជួយជំរុញ ឈរចំពោះមុខទាំងអស់គ្នាហើយ តែបើយើងចង់ខ្លាំងលើឆាកអន្តរជាតិបាន ទាល់តែកីឡាករ គ្រូបង្វឹក និងស្ថាប័នពាក់ព័ន្ធប្រឹងប្រែងទាំងអស់គ្នា។

អ្នកឧកញ៉ាបានបន្តទៀតថា សម្រាប់ការរៀបចំកម្មវិធីទាំងនេះ គឺធ្វើយ៉ាងណាដើម្បីប្អូនៗដែលជាថ្នាលជំនាន់ក្រោយ អាចមានលទ្ធភាពបញ្ចេញនូវក្បាច់គុណ បញ្ចេញនូវសមត្ថភាព ហើយក៏ទាក់ទាញអ្នកទស្សនាទាំងអស់ឱ្យឃើញថាកម្មវិធីប្រដាល់ថ្នាលគឺកាន់តែជក់ចិត្ត ដក់ចិត្ត និងបន្តគាំទ្រព្រឹត្តិការណ៍ប្រដាល់ឱ្យកាន់តែខ្លាំងបន្ថែមទៀត។

សូមបញ្ចាក់ផងដែរថា បេក្ខភាពទាំង៨រូបដែលត្រូវប្រកួត ដណ្ដើមខ្សែក្រវាត់ ដាហ្ស ទម្ងន់៥៣គីឡូក្រោម រួមមាន ម៉ាលី អូប៉ , ម៉ុន មើយ , ម៉ន វណ្ណី ,ម៉ុន ប៊ុនឈៀង ,ឬទ្ធី ទេវតា, រិទ្ធី ដួងឆាយ, រុទ្ធី វណ្ណដា និង នី នរះមហាអាគម។ ខ្មែរ ប៊ែវើរីជីស ជាអ្នកជួយឧបត្ថម្ភលើកស្ទួយវិស័យកីឡាពិតៗ បន្តបង្កើតសង្វៀនប្រកួតមិនជិនណាយ សូម្បីតែកីឡាករគុនខ្មែរពន្លកថ្មី ក៏អាចចូលរួមប្រកួត លុតដំខ្លួនក្នុងព្រឹត្តិការណ៍ប្រដាល់ថ្នាលគុនខ្មែរ របស់ទឹកពិសារកម្ពុជា ដែលមានសមាភាពដណ្ដើមខ្សែរក្រវាត់ ឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទម្ងន់៥៧គីឡូក្រាម ក្នុងនោះរួមមានកីឡាករ ឈួន បួន និង ជួបតទល់ នៅ វណ្ណថន ចំណែកមួយគូទៀតគឺ ម៉ន ភារម្យ ជួបតទល់ ឌុន សារ៉ាវ៉ាន់ នៅថ្ងៃទី 19 កក្កដា ខាងមុខនេះ៕

ខ្មែរគាំទ្រខ្មែរ! គាំទ្រខ្មែរ ប៊ែវើរីជីស លើកស្ទួយវិស័យកីឡាប្រដាល់គុនខ្មែរ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *