ឱក សុគន្ធកញ្ញា បញ្ចេញ Merchandise ឲ្យទាន់ solo concert អ្នកទៅមើលអាចរកទិញបាន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ការ​ប្រគំ​តន្ត្រី​កាន់តែ​ខិត​ជិត​មក​ដល់ ក្រុម​ការងារ​ហង្សមាស និង ឱក សុគន្ធកញ្ញា ផ្ទាល់​កាន់តែ​ញាប់ដៃញាប់ជើង​រៀបចំ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​ដ៏​ធំ​មិន​ធ្លាប់​មាន​នោះ បាន​រលូន និង​ល្អ​បំផុត។ ថ្មីៗ​នេះ​ដែរ​ម្ចាស់​ខនសឺត «THE Q – RISE OF THE QUEEN» បញ្ចេញ​ផលិតផល​មួយ​ទៀត ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​កិត្តិនាម​ជា​កំពូល​តារា​ចម្រៀង។

ម្សិលមិញ ឱក សុគន្ធកញ្ញា បាន​បញ្ចេញ Official Merchandise សម្រាប់ THE Q – RISE OF THE QUEEN- AOK SOKUNKANHA SOLO CONCERT ដោយ​អ្នក​គាំទ្រ​អាច​រក​ទិញ​បាន​ដោយ​ផ្ទាល់​នៅ​មុខ​សាល​មហោស្រព​កោះ​ពេជ្រ ចាប់​ពី​ម៉ោង ៩ ព្រឹក រហូត​ដល់​ចប់​កម្មវិធី។ អ្នក​ដែល​បាន​ទិញ​សំបុត្រ​រួច អាច​មក Check-In និង​ដក​កាដូរ​បាន​មុន​គេ ចាប់ពី​ព្រឹក​ម៉ោង ៩ ព្រឹក​ថ្ងៃ ១៤ ខែ​កញ្ញា ឆ្នាំ ២០២៤ ផង​ដែរ (សម្រាប់​កងដៃ​ភ្លើង និង​ចែក​ជូន​គ្រប់​ៗ​គ្នា​មុន​ការ​ប្រគំ​តន្ត្រី​ចាប់ផ្ដើម)។

ចំណែក Light Stick ផ្លូវការ​ សម្រាប់​កំពូល​តារា​ចម្រៀង​ស្រី សុគន្ធកញ្ញា ក៏​មាន​លក់​សម្រាប់​អ្នក​គាំទ្រ​ផង​ដែរ មាន​តម្លៃ​ត្រឹម ១០ ដុល្លារ។ Official Merchandise មាន​ន័យ​ថា ទំនិញ​ដែល​ត្រូវ​បាន​ផ្តល់​ជូន​សម្រាប់​លក់ ជាពិសេស​នៅ​ក្នុង​តូប ឬ​ហាង​មួយ (មុន​ពេល​ប្រគំ ឬ​បន្ត​លក់​ក្រោយ​ប្រគំ​តន្រ្តី) ទំនិញ​ទាំង​មាន​ដូចជា អាវ ផ្ទាំង​រូបភាព ប្រដាប់ប្រដា​ផ្សេង​ៗ។

នៅ​សល់​តែ ២ ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ដែល​ការ​ប្រគំ​តន្រ្តី​ដ៏​កក្រើក​របស់​តារា​ចម្រៀង​ស្រី​ដ៏​ល្បី​របស់​ខ្មែរ ឱក សុគន្ធកញ្ញា នឹង​ធ្វើ​ឡើង​ក្នុង​សាល​មហោស្រព​កោះ​ពេជ្រ។ ការ​ប្រគំតន្ត្រី​ដ៏​ធំ​មិន​ធ្លាប់​មាន​របស់​កំពូល​តារា​ចម្រៀង​ប្រចាំ​ស្រុក​ខ្មែរ ឱក សុគន្ធ​កញ្ញា ​ក៏​ចំ​ថ្ងៃ​ខួប​កំណើត ៣៧ ឆ្នាំ របស់​អ្នកនាង​តែម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ



Leave a Reply

Your email address will not be published.Required fields are marked *