លះបង់ខ្លាំង! តារាថៃល្បីៗប៉ុន្មានរូបនេះហ៊ានសម្រកមិនតិចជាង ១០គីឡូដើម្បីឱ្យសមនឹងតួអង្គដែលត្រូវសម្ដែង

កន្លងមក មានតារាថៃមិនតិចរូបទេដែលព្យាយាមសម្រកទម្ងន់ដើម្បីឱ្យសមទៅតាមតួអង្គដែលត្រូវបានកំណត់នៅក្នុងសាច់រឿង រហូតដល់មានទស្សនិកជនជាច្រើនព្រួយបារម្ភពីសុខភាពរបស់តារាសម្ដែងទាំងនោះ ហើយមានអ្នកខ្លះទៀតមានការយល់ឃើញអវិជ្ជមានទៅលើពួកគេ។ ខាងក្រោមនេះ ជាតារាទាំង ៥នាក់ដែលហ៊ានលះបង់សម្រស់ និងសុខភាពដើម្បីអាជីពរបស់ខ្លួន។ 

១. Billkin

Billkin ដែលទស្សនិកជនប្រហែលជាបានស្គាល់លោកតាមរយៈភាពយន្តថ្មីចុងក្រោយ “ចៅយាយ ឬ How To Make Millions Before Grandma Dies” ក្នុងនាមជាតួអង្គ អឹម។ តារាចម្រៀង និងសម្ដែងរូបនេះបានសម្រកទម្ងន់អស់ ១០គីឡូដើម្បីឱ្យស័ក្ដិសមទៅនឹងតួអង្គមួយនេះ ដែលជាក្មេងញៀនហ្គេមមិនចេញពីផ្ទះ។ 

២. Mai Davika 

តារាស្រីលំដាប់កំពូលដែលអ្នកនិយមទស្សនាភាពយន្ត និងរឿងភាគថៃគ្រប់គ្នាប្រាកដជាស្គាល់នោះ គឺ Mai Davika។ មានមួយរយៈពេលនោះ ទស្សនិកជន និងអ្នកគាំទ្ររបស់តារាស្រីវ័យ ៣២ឆ្នាំរូបនេះ បានបង្ហាញការព្រួយបារម្ភពីសុខភាព ក្រោយពីគេសង្កេតឃើញពីរាងកាយដែលស្គមទៅៗរបស់នាង។ ជាក់ស្ដែង តារាស្រីរូបនេះបានព្យាយាមសម្រកគីឡូដើម្បីសម្ដែងនៅក្នុងរឿង 6ixtynin9 The Series ដែល Mai Davika ត្រូវលេងជាតួអង្គដែលបាត់បង់ការងារដោយមិនបានព្រៀងទុកជាមុន។

៣. Natara Nopparatayapon

ដោយទទួលឱកាសសម្ដែងនៅក្នុងរឿង “One for the Road” លោក Natara Nopparatayapon ត្រូវសម្រកទម្ងន់ដល់ទៅ ១៧គីឡូ។ មូលហេតុដែលលោកត្រូវសម្រកគីឡូច្រើនដល់ថ្នាក់នេះ ក៏ដោយសារតែតួអង្គរបស់លោក ជាតួអង្គមួយដែលមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ បើទោះបីជាពិបាក និងគ្រោះថ្នាក់ក៏ដោយ តែលោកស៊ូធ្វើរឿងមួយនេះ ដោយចង់ឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ពេញទីពីតួអង្គមួយនេះ។

៤. Narilya Gulmongkolpech 

តារាសម្ដែង ១រូបទៀត កញ្ញា Narilya Gulmongkolpech ជាតួអង្គ ម៉ីង ក្នុងភាពយន្តរន្ធត់ “គ្រូបញ្ជាន់រូប ឬ The Medium” នាងត្រូវសម្រកទម្ងន់ជាង ១០គីឡូក្នុងរយៈពេលត្រឹម ១ខែដើម្បីសម្ដែងឈុតឆាកដែលត្រូវខ្មោចចូល។ តែភាពលំបាកមិនបានបញ្ចប់ត្រឹមនេះទេ ព្រោះនាងត្រូវដំឡើងទម្ងន់ឱ្យគ្រប់ ៥គីឡូវិញដើម្បីឱ្យសមស្របទៅនឹងដំណើរសាច់រឿងមួយនេះ។

៥. Ekawat Niratworapanya 

តារាសម្ដែងវ័យក្មេង លោក Ekawat Niratworapanya បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែរបាត់មុខលោកយូរ ក៏ប៉ុន្តែលោកបែជាបង្ហាញខ្លួនសាជាថ្មីក្នុងរូបរាងស្គមស្គាំងសឹងតែសល់ស្បែកនិងឆ្អឹង។ សាធារណជនមានការយល់ឃើញអវិជ្ជមានជាច្រើនទៅលើតារាសម្ដែងរូបនេះ មុននឹងលោកបង្ហើបថាការសម្រកគីឡូមួយនេះគឺដើម្បីការងារសម្ដែងក្នុងរឿងថ្មីរបស់លោក។ ក្នុងតួអង្គជាអ្នកលក់ថ្នាំញៀន ក្នុងរឿង “អ្នកលេងខោខ្លី ២” Ekawat Niratworapanya ត្រូវសម្រកទម្ងន់ឱ្យនៅសល់តែត្រឹម ៥០គីឡូតែប៉ុណ្ណោះ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​



Leave a Reply

Your email address will not be published.Required fields are marked *