ទម្លាយស្ថានភាព Ahreum អតីតសមាជិក T-ara ក្រោយប៉ុនប៉ងធ្វើអត្ដឃាត

បកត្រឡប់ទៅព្រឹកព្រលឹម ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០២៤ អតីតសមាជិកក្រុមចម្រៀងល្បី T-ara គឺ Ahreum បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការព្រួយបារម្ភ ដោយសាររូបនាងបានធ្វើអត្តឃាត តែមិនបានសម្រេច។ រូបនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ។

យោងតាមប្រភពព័ត៌មានកូរ៉េ Wikitree បានឲ្យដឹងថា តារាស្រីរូបនេះស្ថិតក្នុងដំណាក់កាលកំពុងព្យាបាល ហើយរូបនាងបានដឹងខ្លួនវិញនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៤។ តារាស្រីវ័យ ២៩ ឆ្នាំ​រូបនេះ ក៏បានប្រកាសផ្អាកប្រើប្រាស់បណ្ដាញសង្គមមួយរយៈសិន ដើម្បីយកពេលសម្រាក។  Ahreum បានលើកឡើងថា នាងបានជួបប្រទះបញ្ហាជាច្រើនក្នុងពេលតែមួយ ខណៈការប្រើប្រាស់បណ្ដាញសង្គម កាន់តែធ្វើឲ្យរូបនាងមានការព្រួយបារម្ភ និងគិតច្រើន។ មិនថា រូបនាងឆ្លើយតប និងនិយាយបែបណា អ្នកដែលជឿជាក់ លើរូបនាង នៅតែជឿជាក់ ហើយអ្នកដែលមិនជឿ និងចាំតែរិះគន់ គឺនៅតែបន្ដដដែល។

បន្ថែមពីនេះ រូបនាងក៏បានអរគុណដល់ក្រុមអ្នកគាំទ្រ ដែលតែងនៅគាំទ្រ និងបញ្ចេញមតិល្អៗ ចំពោះនាង។ ក្ដីស្រឡាញ់ និងការលើកទឹកចិត្ដ បានផ្ដល់ជាកម្លាំងចិត្ដយ៉ាងខ្លាំង អំឡុងពេលរូបនាងជួបទុក្ខលំបាកផ្ទួនៗ។ នាងនឹងត្រឡប់មកវិញ ជាមួយស្នាមញញឹមស្រស់ស្រាយសា​ជាថ្មី។

បើយោងតាមប្រភពពព័ត៌មានដដែល ចំពោះមូលហេតុធ្វើឲ្យតារាស្រី Ahreum​ សម្រេចចិត្តជ្រើសយកផ្លូវបញ្ចប់ជីវិត គឺដោយសារជួបរឿងអាក្រក់ផ្ទួនៗពេក។ វិបត្ដិគ្រួសារ ការលែងលះស្វាមី និងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ព្រមទាំងការចោទប្រកាន់ផ្សេងៗ ធ្វើឲ្យតារាស្រីរូបនេះមានបញ្ហាចាក់ស្ដេ្រសខ្លាំង ទើបឈានដល់ការធ្វើអត្ដឃាត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន