តារាកូរ៉េស្រី ៥ រូបក្លាយជាអ្នកម្ដាយគេហើយ តែនៅលេងស្ទីល fashion កប់ស្អាតទាក់ទាញ

អាយុគ្រាន់តែជាតួលេខសម្រាប់តារាសម្ដែងស្រីកូរ៉េខាងត្បូងទាំង ៥ ដួងនេះប៉ុណ្ណោះ ស្របពេលដែលមានកូនរួចហើយនៅតែលេងស្ទីល Fashion មើលទៅស្អាតប្លែកមិនសរសើរមិនបាន។ រហូតត្រូវបានគេសរសើរថា ជាកំពូលតារាស្រីប៉ិនតុបតែងខ្លួន និងមើលទៅក្មេងជាងវ័យខ្លាំង។ តោះទៅមើលថាជានរណាខ្លះ៖

១.Son YeJin

តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្រោយសម្រាលកូនកាលពីថ្មីៗ នៅព្រលានយន្ដហោះកូរ៉េខាងត្បូងដើម្បីហោះហើរទៅប្រទេសបារាំងចូលរួមកម្មវិធីប្រេន Valentino។ អ្នកម្ដាយកូនមួយរូបនេះបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ពណ៌ស លាយខ្មៅ និងស្ពាយកាបូបដៃ ពិតជាមើលទៅស្រស់ស្អាតខ្លាំង។ ស្ទីលរបស់នាងត្រូវបានមហាជនលើកឡើងថា សាមញ្ញប៉ុន្ដែថ្លៃថ្នូរ និងស្រស់ស្អាតជាពិសេសសម្រស់គឺពិតជាក្មេងជាងវ័យខ្លាំង។ នាងក៏បានតុបតែងខ្លួនចូលរួមក្នុងកម្មវិធីប្រេន Valentino យ៉ាងស្រស់ស្អាតផងដែរ។

២.Park ShinHye

តារាស្រីល្បី Park ShinHye ក៏បានបាត់មុខពីសិល្បៈអស់មួយរយៈផងដែរ ដើម្បីសម្រាលកូន និងមើលថែសុខភាព។ ថ្មីៗ នេះ​ នាងបង្ហាញខ្លួនសម្រាប់ការផ្សព្វផ្សាយរបស់ប្រេន Pictorial ត្រឡប់មកវិញរូបនាងនៅតែស្រស់ស្អាតខ្លាំងដដែល និងតុបតែងខ្លួនមើលទៅបែបអ្នកម្ដាយសម័យថ្មីតែម្ដង។

៣.Honey Lee

Honey Lee ត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលពូកែលេងស្ទីល Fashion។ កាលនៅពពោះកូនរូបនាងក៏តែងតែតុបតែងខ្លួនមើលទៅឡូយឆាយទាក់ទាញ និងត្រូវមហាជនលួចសរសើរគ្រប់ៗ គ្នាតែម្ដង។ រហូតដល់សម្រាលកូនរួចនាងក៏នៅបន្ដតុបតែងខ្លួន និងលេងស្ទីលប្លែកៗ ជាហូរហែផងដែរ។

៤.Jun JiHyun

ជាតារាស្រីកំពូលម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង Jun JiHyun ក៏ជាតារាស្រីម្នាក់ពូកែថែសម្រស់ខ្លួន និងតែងតែបង្ហាញខ្លួនជាសាធារណៈជាមួយស្ទីលតុបតែងខ្លួនបែបស៊ីវិល័យ និងបែបអភិជន។ បើទោះជាក្លាយជាអ្នកម្ដាយគេហើយរូបនាងមិនភ្លេចលេងស្ទីលខ្លួនកប់ៗ ឡើយ។ កំឡុងពេលធ្វើដំណើរទៅចូលរួមកម្មវិធី Milano Fashion Week នាងក៏បានក្លាយជាទីចាប់អារម្មណ៍ដោយសារសម្រស់ និងស្ទីលរបស់នាង។

៥.Kim TaeHee

Kim TaeHee ជាតារាស្រីជើងចាស់ និងល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រោយរៀបការរួចនាងក៏ហាក់ផ្ដោតលើក្រុមគ្រួសារជាជាងការសម្ដែង និងការងារសិល្បៈ។ បើទោះមិនសូវបង្ហាញមុខញឹកញាប់ជាសាធារណៈដូចកាលពីមុន ប៉ុន្ដែរាល់ពេលដែលនាងបង្ហាញខ្លួនតែងធ្វើឱ្យមហាជនចំហរមាត់ខ្លាំង។ ថ្មីៗ នេះ នាងបានចូលរួមថតទស្សនាវដ្ដី ELLE  ដែលបង្ហាញពីសម្រស់ស្រស់ស្អាតរបស់នាង និងស្ទីលតែងខ្លួនមើលទៅសឹងតែមិនជឿថាជាអ្នកម្ដាយមានកូនតូចឡើយ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ