អាយុគ្រាន់តែជាតួលេខសម្រាប់តារាសម្ដែងស្រីកូរ៉េខាងត្បូងទាំង ៥ ដួងនេះប៉ុណ្ណោះ ស្របពេលដែលមានកូនរួចហើយនៅតែលេងស្ទីល Fashion មើលទៅស្អាតប្លែកមិនសរសើរមិនបាន។ រហូតត្រូវបានគេសរសើរថា ជាកំពូលតារាស្រីប៉ិនតុបតែងខ្លួន និងមើលទៅក្មេងជាងវ័យខ្លាំង។ តោះទៅមើលថាជានរណាខ្លះ៖
១.Son YeJin






តារាស្រីវ័យ ៤១ ឆ្នាំរូបនេះបានធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ក្រោយបង្ហាញខ្លួនជាសាធារណៈលើកដំបូងក្រោយសម្រាលកូនកាលពីថ្មីៗ នៅព្រលានយន្ដហោះកូរ៉េខាងត្បូងដើម្បីហោះហើរទៅប្រទេសបារាំងចូលរួមកម្មវិធីប្រេន Valentino។ អ្នកម្ដាយកូនមួយរូបនេះបង្ហាញខ្លួនជាមួយឈុតសម្លៀកបំពាក់ពណ៌ស លាយខ្មៅ និងស្ពាយកាបូបដៃ ពិតជាមើលទៅស្រស់ស្អាតខ្លាំង។ ស្ទីលរបស់នាងត្រូវបានមហាជនលើកឡើងថា សាមញ្ញប៉ុន្ដែថ្លៃថ្នូរ និងស្រស់ស្អាតជាពិសេសសម្រស់គឺពិតជាក្មេងជាងវ័យខ្លាំង។ នាងក៏បានតុបតែងខ្លួនចូលរួមក្នុងកម្មវិធីប្រេន Valentino យ៉ាងស្រស់ស្អាតផងដែរ។
២.Park ShinHye






តារាស្រីល្បី Park ShinHye ក៏បានបាត់មុខពីសិល្បៈអស់មួយរយៈផងដែរ ដើម្បីសម្រាលកូន និងមើលថែសុខភាព។ ថ្មីៗ នេះ នាងបង្ហាញខ្លួនសម្រាប់ការផ្សព្វផ្សាយរបស់ប្រេន Pictorial ត្រឡប់មកវិញរូបនាងនៅតែស្រស់ស្អាតខ្លាំងដដែល និងតុបតែងខ្លួនមើលទៅបែបអ្នកម្ដាយសម័យថ្មីតែម្ដង។
៣.Honey Lee






Honey Lee ត្រូវបានគេចាត់ទុកថាជាតារាស្រីម្នាក់ដែលពូកែលេងស្ទីល Fashion។ កាលនៅពពោះកូនរូបនាងក៏តែងតែតុបតែងខ្លួនមើលទៅឡូយឆាយទាក់ទាញ និងត្រូវមហាជនលួចសរសើរគ្រប់ៗ គ្នាតែម្ដង។ រហូតដល់សម្រាលកូនរួចនាងក៏នៅបន្ដតុបតែងខ្លួន និងលេងស្ទីលប្លែកៗ ជាហូរហែផងដែរ។
៤.Jun JiHyun





ជាតារាស្រីកំពូលម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង Jun JiHyun ក៏ជាតារាស្រីម្នាក់ពូកែថែសម្រស់ខ្លួន និងតែងតែបង្ហាញខ្លួនជាសាធារណៈជាមួយស្ទីលតុបតែងខ្លួនបែបស៊ីវិល័យ និងបែបអភិជន។ បើទោះជាក្លាយជាអ្នកម្ដាយគេហើយរូបនាងមិនភ្លេចលេងស្ទីលខ្លួនកប់ៗ ឡើយ។ កំឡុងពេលធ្វើដំណើរទៅចូលរួមកម្មវិធី Milano Fashion Week នាងក៏បានក្លាយជាទីចាប់អារម្មណ៍ដោយសារសម្រស់ និងស្ទីលរបស់នាង។
៥.Kim TaeHee
Kim TaeHee ជាតារាស្រីជើងចាស់ និងល្បីល្បាញម្នាក់ក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រោយរៀបការរួចនាងក៏ហាក់ផ្ដោតលើក្រុមគ្រួសារជាជាងការសម្ដែង និងការងារសិល្បៈ។ បើទោះមិនសូវបង្ហាញមុខញឹកញាប់ជាសាធារណៈដូចកាលពីមុន ប៉ុន្ដែរាល់ពេលដែលនាងបង្ហាញខ្លួនតែងធ្វើឱ្យមហាជនចំហរមាត់ខ្លាំង។ ថ្មីៗ នេះ នាងបានចូលរួមថតទស្សនាវដ្ដី ELLE ដែលបង្ហាញពីសម្រស់ស្រស់ស្អាតរបស់នាង និងស្ទីលតែងខ្លួនមើលទៅសឹងតែមិនជឿថាជាអ្នកម្ដាយមានកូនតូចឡើយ៕




























































Account
Security
Favourite Content