កម្មវិធី«រត់​៤សែន​ជំហាន ភ្នំពេញ-សៀមរាប» ជា​ការ​រត់​រយៈ​ចម្ងាយ​ចុង​ក្រោយ​របស់ សាយ

តារា​ចម្រៀង​ Origianal song លោក​ អ៊ួន បឋម ​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ សាយ ទើប​តែ​បាន​បញ្ចប់​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌ ស្វែងរក​ថវិកា​ទ្រទ្រង់​មន្ទីរពេទ្យ​កុមារ​អង្គរ និង​ព្យាបាល​កុមារ​ដែល​មាន​ជំងឺ​មហារីក។ ជា​មួយ​សាយ ៤សែន​ជំហាន​ពី​ភ្នំពេញ​មក​សៀមរាប ​រយៈពេល​ ៩ថ្ងៃ​ ចម្ងាយ​ប្រមាណ​ ៣០៣គីឡូមែត្រ​ បញ្ជាប់​ទៅ​ដោយ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ ៦៦ ៤៧០ ដុល្លារ​សហរដ្ឋ​អាមេរិក (ព័ត៌មាន​បឋម) ។

ក្រោយ​បញ្ជាប់​កម្មវិធី​ នា​ថ្ងៃ​ទី​ ៣១ តុលា សាយ​បាន​ប្រកាស​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី 10 គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU»។

គួរ​រំឭក​ថា​ កម្មវិធី​រត់​ចម្ងាយ​ឆ្ងាយ​ភ្នំពេញ​ទៅ​សៀមរាប​នេះ​ មិន​មែន​ជា​កម្មវិធី​ដំបូង​របស់​ សាយ​ ឡើយ។ កាល​ពី​ឆ្នាំ ២០២០ លោក អ៊ួន បឋម ហៅ សាយ ធ្លាប់​បាន​រៀប​ចំ​កម្មវិធី​រត់​រយៈ​ពេល ៩៧ ថ្ងៃ ជុំ​វិញ​ប្រទេស​កម្ពុជា និង​រៃ​អង្គាស​ប្រាក់​បាន​ចំនួន ៥០ ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​ប្រឈម​នឹង​ការ​ខ្វះខាត​ថវិកា ដើម្បី​ផ្ដល់​សេវា​ព្យាបាល​ជំងឺ​ដល់​កុមារ។ ដោយ​សារ​តែ​ចង់​ឃើញ​ស្នាម​ញញឹម សាយ​បាន​លះបង់​ទាំង​ពេល​វេលា សម្រស់ និង​សូម្បី​តែ​សុខភាព​របស់​ខ្លួន​ ព្រោះ​ថា​ការ​រត់​រយៈ​ចម្ងាយ​ឆ្ងាយ​នឹង​ជាប់ៗ​គ្នា​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​របស់​លោក​នៅ​ថ្ងៃ​មុខ។

អ្នក​តាម​ដាន​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​បាន​ខំមិន លើក​ទឹក​ចិត្ត​ភ្ជាប់​ជា​មួយ​អំណរគុណ និង​បង្ហាញ​ពី​មោទកភាព​ចំពោះ សាយ ដែល​បាន​លះបង់ និង​ខំប្រឹង  ដើម្បី​កុមារ​កម្ពុជា។ កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​របស់​សាយ ជា​វីរភាព​មួយ​ដ៏​គួរ​ឲ្យ​ចង​ចាំ ដោយ​ឡែក​យើង​សង្ឃឹម​ថា​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នឹង​មាន​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន​ពី​សាយ​ ផ្ដួចផ្ដើម​កម្មវិធី​បែប​នេះ​ដើម្បី​កុមារ​កម្ពុជា​ត​ទៅ​ទៀត។

យ៉ាង​ណា​ បើ​ទោះ​ជា​កម្មវិធី «រត់ជាមួយ សាយ ៤ សែនជំហាន» បាន​បញ្ចប់​ក៏​ពិត​មែន ប៉ុន្តែ​មហាជន​នៅ​តែ​អាច​បន្ត​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរបាន​ជា​រៀង​រហូត​បាន​តាម​រយៈ៖

១.ធនាគារអេប៊ីអេ (ABA Bank)៖ 000 320 555 (Angkor Hospital for Children)
២.ភ្នាក់ងារវេរប្រាក់វីង (WING)៖ប្រាក់រៀល៖ 9122 និងប្រាក់ដុល្លារ៖ 8122
៣.ធនាគារអេស៊ីលីដា (ACLEDA Bank)៖ 01000105696828 (Angkor Hospital for Children)៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ