នារីម្នាក់ត្រូវកាត់ទោសជាប់ពន្ធធនាគារក្រោយតាមរំខាន Rain និង Kim Tae Hee

ថ្មីៗនេះស្រ្តីវ័យជាង ៤០ ឆ្នាំត្រូវបានកាត់ទោសជាប់ពន្ធធនាគាររយៈពេល ៦ ខែ និងបញ្ឈប់ទង្វើរំលោភឯកជនភាពទៅលើតារាចម្រៀង​ និងសម្ដែង Rain ព្រមទាំងភរិយា Kim Tae Hee ដោយនាងបានចំណាយពេលជាង ៤០ ម៉ោងដើម្បីតាមដានពួកគេរហូតដល់ផ្ទះ។

សេចក្ដីសម្រេចនេះត្រូវបានធ្វើឡើងដោយផ្នែកព្រហ្មទណ្ឌទី ៩ នៃតុលាការក្រុងសេអ៊ូលនៅថ្ងៃទី១០​ ខែមករា ឆ្នាំ២០២៤​ ដោយគេបានរកឃើញស្រ្ដីរូបនេះមានពិរុទ្ធលើបទរំលោភឯកជនភាពលួចតាមដានខុសច្បាប់។ ថ្វីត្បិតតែជនល្មើសមិនបានបង្ករបួសស្នាមដល់កំពូលតារាសម្ដែងទាំងពីរពិតមែន​ ប៉ុន្តែនាងនៅតែបន្ដសកម្មភាពបែបនេះម្ដងហើយម្ដងទៀតជារឿយៗរួមមានការរំខានដល់ផ្ទះ គោះទ្វារផ្ទះ និងចុចកណ្ដឹងផ្ទះជាដើម។

តុលាការទទួលស្គាល់ថាជនល្មើសស្រីរូបនេះមានជំងឺផ្លូវចិត្តដែលជាហេតុបណ្ដាលឱ្យនាងប្រព្រឹត្តបទល្មើស ខណៈនាងជាជនងាយរងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត។ ទន្ទឹមនឹងនេះដែរ គេបានរាយការណ៍ថានាងមិនមានទីលំនៅច្បាស់លាស់ឡើយ ជាពិសេសនាងជាមនុស្សដែលមានការខ្វះខាតការគាំទ្រផ្នែកស្មារតីពីក្រុមគ្រួសារជាហេតុធ្វើឱ្យមានការព្រួយបារម្ភហានិភ័យនៃការប្រព្រឹត្តិបទល្មើសណាមួយ។ ដូច្នេះហើយទើបតុលាការសម្រេចចិត្តចាត់វិធានការដោយឃុំខ្លួននាងដើម្បីអប់រំ និងព្យាបាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តផងដែរ។

គួរបញ្ជាក់ដែរថា ជនល្មើសវ័យជាង ៤០ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថានៅចន្លោះខែមីនា និងខែតុលា ឆ្នាំ២០២២ នាងធ្លាប់បានទៅរំខានដល់ផ្ទះរបស់ Rain និង Kim Tae Hee ក្នុងទីក្រុង Yongsan-gu ទីក្រុងសេអ៊ូលរហូតដល់ទៅ ១៤ ដងព្រមទាំងបានចុចកណ្ដឹងគោះទ្វារផ្ទះញឹកញាប់ផងដែរ។ បើទោះបីជាមានការព្រមានរួចហើយក៏ដោយ ក៏នាងនៅតែបន្ដឡើងវិញសកម្មភាពដដែលៗនៅថ្ងៃទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ថែមទាំងបានទៅរំខានដល់ហាងសាឡនរបស់អ្នកទាំងពីរទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។