ចាប់តាំងពីឈានជើងដល់ទឹកដីប្រទេសវៀតណាម លក្ខណ៏ មុនីអានីតា Miss Global Cambodia 2023 មិនបន្ធូរដៃឱ្យបេក្ខភាពមកពីបណ្តាប្រទេសផ្សេងៗដែលចូលរួមប្រកួត Miss Global 2023 ឡើយ ដោយនាងបានចូលរួមបំពេញគ្រប់វិញ្ញាសា ដែលស្ថាប័នអន្តរជាតិបានរៀបចំសម្រាប់ការប្រកួតអន្តរជាតិដ៏ធំនេះ។
ជាក់ស្តែងថ្មីៗនេះ អានីតា បានចូលរួមដើរបង្ហាញម៉ូដកម្មវិធី Fashion show DREAM COME TRUE របស់ម្ចាស់សហការឧបត្ថម្ភធំក្នុងការប្រកួត Miss Global 2023 ដោយនាងបានគ្រងឈុតមេអំបៅពណ៌ផ្កាឈូកដ៏ស្រស់ស្អាត ប្រកបដោយទឹកមុខជឿជាក់បំផុតបង្ហាញទៅកាន់ភ្ញៀវកិត្តិយសដែលបានចូលរួមកម្មវិធីនោះ។
គួរឱ្យភ្ញាក់ផ្អើល ប៉ុន្មានថ្ងៃក្រោយមកទំព័រហ្វេសប៊ុក S Catwalk Cambodia ស្រាប់តែបង្ហោះវីដេអូមួយ ដែលក្នុងនោះ Miss Global Cambodia 2023 បានទម្លាយឱ្យដឹងថា ការពិតទៅឈុតមេអំបៅពណ៌ផ្កាឈូកដែល អានីតា បានដើរបង្ហាញថ្ងៃមុននោះ គឺទទួលបាន inspiration ពី Logo របស់ម្ចាស់ sponsor ធំ ជាអ្នកច្នៃឈុតសម្លៀកបំពាក់ក្នុងកម្មវិធី Fashion show DREAM COME TRUE ដែលនាងបានដើរបង្ហាញ កាលពីប៉ុន្មានថ្ងៃមុននោះ។
ក្នុងវីដេអូខ្លីនេះ លក្ខណ៏ មុនីអានីតា បានបង្ហាញអារម្មណ៍រំភើបពេលដឹងថាខាង sponsor គេស្រលាញ់ និងសរសើរពីការដើររបស់នាងជាមួយឈុតមេអំបៅពណ៌ផ្កាឈូកនោះ៕