៥ គំនិតល្អៗ​ដែលកូនៗអាច​ធ្វើដើម្បី Surprise អ្នកម្ដាយនៅថ្ងៃ ៨មីនា

ម្ដាយគ្រប់រូបគឺជាវីរនារីដ៏អស្ចារ្យដែលបានផ្ដល់កំណើតឲ្យយើង ចិញ្ចឹមបីបាច់មើលថែយើងគ្រប់បែបយ៉ាងដោយមិនខ្លាចសេចក្ដីលំបាក និងការនឿយហត់ឡើយ។ ដូច្នេះហើយកូនៗគ្រប់រូបគួរតែធ្វើរឿងតិចតួចតែមានន័យដើម្បីឲ្យគាត់បានសប្បាយចិត្ត និងទទួលបានភាពកក់ក្ដៅពីយើង។ ខាងក្រោមនេះគឺជារឿងតិចតួចដែលអ្នកអាចធ្វើដើម្បីឲ្យអ្នកម្ដាយបានសប្បាយចិត្តនៅថ្ងៃសិទ្ធីនារី ៨មីនា៖

១. និយាយពាក្យថាស្រឡាញ់

មិនចាំបាច់មានកាដូរអ្វីធំដុំក៏អាចធ្វើឲ្យម្ដាយរបស់អ្នករំភើបបានដែរដោយគ្រាន់តែនិយាយពាក្យថា ស្រឡាញ់ទៅកាន់គាត់។ វាមិនមែនជារឿងចម្លែកនោះទេប្រសិនបើអ្នកធ្លាប់និយាយពាក្យនេះទៅកាន់ម្ដាយរបស់អ្នក ប៉ុន្តែបើសិនជាអ្នកមិនដែលធ្លាប់សូម្បីម្ដង អ្នកគួរតែនិយាយពាក្យថាស្រឡាញ់ទៅកាន់គាត់ព្រោះនេះគឺមនោសញ្ចេតនាមួយដែលអាចធ្វើឲ្យគាត់មានអារម្មណ៍កក់ក្ដៅជាទីបំផុត។ ចូរអ្នកកុំចាំដល់ពេលគាត់លេងមានសំឡេងលើភពផែនដីទើបអ្នកខំប្រឹងស្រែកថាអ្នកស្រឡាញ់គាត់។

២. ទិញកាដូជូនគាត់

កូនប្រុសស្រីមួយចំនួនគិតតែពីទិញកាដូជូនគូស្នេហ៍របស់ខ្លួន ប៉ុន្តែមិនដែលសូវបានខ្វល់ខ្វាយឡើយពីនារីម្នាក់ដែលស្រឡាញ់ខ្លួន និងខ្វល់ខ្វាយពីខ្លួនខ្លាំងបំផុតឡើយ។ ត្រូវចាំថាម្ដាយរបស់អ្នកគឺតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអ្នក ចុះហេតុអ្វីគ្រាន់តែការស្រឡាញ់ និងតបស្នងបន្តិចបន្តួចទៅកាន់គាត់ តែអ្នកបែរជាធ្វើមិនបានទៅវិញ។ អ្នកត្រូវគិតឡើងវិញ ព្រោះគាត់គឺជាព្រះរស់ ដែលតែងតែប្រោះព្រំយើងឲ្យរស់គ្រប់កាលៈទេសៈ។

៣.ជួយធ្វើកិច្ចការងារផ្ទះគាត់

ថ្ងៃ៨មីនាគឺថ្ងៃសិទ្ធិនារីទូទាំងពិភពលោក វាក៏ជាថ្ងៃដែលអ្នកត្រូវបានឈប់សម្រាកពីការងារផងដែរ ដូច្នេះហើយការដែលយើងបញ្ចេញសកម្មភាពជួយធ្វើកិច្ចការងារផ្ទះតិចតួច អោបថើបគាត់ និងផ្ដល់ភាពកក់ក្ដៅឲ្យគាត់ ក៏ជារឿងមួយដែលបង្កឲ្យបរិយាកាសក្នុងផ្ទះមានភាពស្រស់បំព្រងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះម្ដាយរបស់អ្នកប្រកដជាមានអារម្មណ៍ថាអ្នក គឺបានធំដឹងក្ដីហើយនៅពេលដែលអ្នកចេះយល់ដឹងខុសត្រូវបែបនេះ។

៤.ធ្វើម្ហូបញ៉ាំជុំគ្នា

ជាទូទៅសមាជិកនៅក្នុងគ្រួសារខ្លះមិនប្រាកដថាអាចមានពេលវាលាគ្រប់គ្រាន់សម្រាប់បរិភោគអាហារជុំគ្នាឡើយ នេះប្រហែលមកពីបុគ្គលម្នាក់ៗមានការរវល់ជាមួយនិងកិច្ចការរៀងៗខ្លួន ឬក៏មកពីទម្លាប់របស់គ្រួសារនោះផ្ទាល់តែម្ដង។ មិនថាគ្រួសាររបស់អ្នកស្ថិតក្នុងស្ថានភាពបែបណា អ្នកគួរតែឆ្លៀតពេលដើម្បីញ៉ាំអាហារជាមួយពួកគាត់ឲ្យបាននៅថ្ងៃនោះ ព្រោះនេះអាចជាកាដូមួយយ៉ាងធំដែលអ្នកបានជូនទៅម្ដាយរបស់អ្នកនៅពេលដែលគាត់បានឃើញសមាជិកគ្រួសារទាំងមូលនៅជួបជុំគ្នាបែបនេះ។

៥. ដំណើរកម្សាន្ត

បើសិនអ្នកមានពេលវេលាគ្រប់គ្រាន់ និងចង់ផ្លាស់ប្ដូរបរិយាកាសពីក្នុងផ្ទះទៅក្រៅផ្ទះ ជម្រើសដែលល្អបំផុតគឺនាំអ្នកម្ដាយ ឬក្រុមគ្រួសារទាំងមូលដើរលេងកម្សាន្តនៅតាមខេត្តនានា។ សកម្មភាពនេះមិនត្រឹមតែធ្វើឲ្យម្ដាយរបស់អ្នកសប្បាយចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយឲ្យសមាជិកគ្រួសារទាំងមូលកាន់តែមានឱកាសបានយល់ចិត្តគ្នា និងកែតម្រូវគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​