ក្រោយ Li YiFeng ត្រូវឃាត់ខ្លួន Wang YiBo ប្រកាសប្ដឹងអ្នកផ្សាយព័ត៌មានមិនពិតពីខ្លួន

បន្ទាប់ពីតារាប្រុសល្បីប្រចាំប្រទេសចិន LiYiFeng ជាប់ពាក់ព័ន្ធនឹងរឿងជួញដូរផ្លូវភេទ និងរកសេវាកម្មផ្លូវភេទធ្វើឱ្យមហាជនជាច្រើនហាក់មានការខ្លាចរអាជាមួយតារាប្រុសផ្សេងៗទៀតក្នុងវិស័យសិល្បៈ។ ជាមួយគ្នាដែរ ក៏មានពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់ថារឿងរ៉ាវទាំងនេះមិនទាន់ចប់ទេ ព្រោះនៅមានតារាប្រុសមួយចំនួនធំទៀតដែលធ្វើអំពើខុសច្បាប់ដូចតារាប្រុស LiYiFeng  អ៊ីចឹង។

ចាប់តាំងពីថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២២ មក មានពាក្យចចាមអារ៉ាមជាច្រើនចាប់ផ្ដើមលេចឡើងលើបណ្ដាញសង្គមដោយក្នុងនោះមានតារាប្រុសចំនួន ១៥ នាក់ផ្សេងទៀតដែលពាក់ព័ន្ធនឹងការរកសេវាកម្មផ្លូវភេទ ខណៈសុទ្ធតែជាតារាល្បីៗ ប្រចាំប្រទេស ហើយក្នុងចំណោមនោះមានម្នាក់មានត្រកូល Wang ។

មែនទែនទៅ គ្រាន់តែពាក្យចចាមអារ៉ាមនេះលេចចេញភ្លាមក៏បានក្លាយជាប្រធានបទក្ដៅគគុកត្រូវបានគេលើកឡើងយកមកពិភាក្សាក្នុងបណ្ដាញសង្គម និងមានអ្នកខ្លះបានចង្អុលថា តារាប្រុសនោះគឺជា Wang YiBo ដែលជាតារាចម្រៀង និងសម្ដែងល្បីម្នាក់ក្នុងប្រទេសចិន។ ឈ្មោះរបស់តារាប្រុសវ័យ ២៥ ឆ្នាំក៏ត្រូវបានឡើង Trend ក្នុងបណ្ដាញសង្គម Weibo អស់ជាច្រើនថ្ងៃ។

រហូតដល់ថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២២ ផលិតកម្ម Yehua Entertainment ជាទ្រនំរបស់តារាប្រុសនេះបានចេញលិខិតប្រកាសប្ដឹងដល់នរណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្នុងលិខិតនោះបានឱ្យដឹងថា Wang Yibo មិនដែលមានទំនាក់ទំនងជាមួយតារាប្រុស LiYiFeng ឡើយ និងបានទាក់ទងខាងប៉ូលីសរួចរាល់ហើយដើម្បីការពារសិទ្ធិឯកជនរបស់រូបលោក។

យោងតាមប្រភពព័ត៌មាន Sina របស់ប្រទេសចិន ក្រៅពីតារាប្រុស Wang Yibo មានតារាប្រុសមិនតិចនាក់នោះទេដែលត្រូវគេចោទប្រកាន់ភ្លាមៗថាមានទាក់ទងនឹងរឿងរកសេវាកម្មផ្លូវភេទ ដោយមានដូចជាតារាប្រុស William Chan, Lay Zhang, Jackson Wang, Jay Chou និង YangYang ជាដើម សុទ្ធតែត្រូវរងគ្រោះព្រោះរឿងអាស្រូវរបស់ Li YiFeng៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ