រឿង «គ្រោះជីវិតកូវីដ-១៩» ធ្វើឱ្យ វី ឌីណែត ដិតដាមរឿងមរណភាពរបស់អ្នកម្តាយ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាចម្រៀងស្រី វី ឌីណែត កូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី បានបាត់បង់អ្នកម្តាយជាទីស្រលាញ់ដោយសារជំងឺកូវីដ១៩ កាលពីឆ្នាំកន្លងទៅ។ អ្វីដែលធ្វើឱ្យគ្រប់គ្នាសោកសង្រេងជាទីបំផុតនោះ រូបភាពដែល វី ឌីណែត អង្គុយសំពះសូត្រមន្តឧទ្ទិសកុសលជូនអ្នកម្តាយតាមរយៈ Video Call ពីបន្ទប់ធ្វើចត្តាឡីស័ក ដោយទឹកមុខក្រៀមក្រំដោយក្តីអាឡោះអាល័យជាពន់ពេក ចំពោះការចាកចេញជារៀងរហូតរបស់ព្រះរស់របស់នាង។ បន្ទាប់ពីការបាត់បង់ដ៏ធំនេះ វី ឌីណែត ហាក់បាក់ទឹកចិត្តរហូតគិតបោះបង់អាជីពសិល្បៈថែមទៀតផង ប៉ុន្តែដោយសារបានការជំរុញលើកទឹកចិត្ត និងការគាំទ្រពីមនុស្សជុំវិញខ្លួនធ្វើឱ្យរក្សាបានជំហរ និងក្រោកឡើងមកកាន់ក្បាលមេក្រូឡើងវិញជាថ្មី។

ជុំវិញរឿងចង់បោះបង់អាជីពសិល្បៈនោះ ឌីណែត បានប្រាប់ឱ្យ AMS ដឹងថា ពេលនេះនាងលែងគិតរឿងឈប់ពីសិល្បៈហើយ មានតែងាកមកពង្រឹងអាជីពនេះវិញ ដោយត្រៀមនឹងមានអ្វីថ្មីប្លែកៗជូនទស្សនិកជនឆាប់ៗនេះ។

ថ្មីៗនេះ ម្ចាស់បទ “សូន្យ” បានចូលរួមសម្ពោធភាពយន្តរឿង «គ្រោះជីវិតកូវីដ-១៩» ដែលជាស្នាដៃតែងនិពន្ធ និងដឹកនាំដោយលោក ហ៊ុយ យ៉ាឡេង។ រឿងនេះដែលត្រូវផលិតកររូបនេះឱ្យដឹងថា និយាយពីជីវិតពិតជួបប្រទះនិងឆ្លងកាត់ក្នុងវិបត្តិជំងីកូវីដ១៩ និងដើម្បីឧទ្ទិសដល់ការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋខ្មែរក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលក្នុងនោះក៏មានភរិយាតារាចម្រៀងជើងចាស់លោក ហួរ ឡាវី ដែលត្រូវជាម្ដាយបង្កើតរបស់តារាចម្រៀងស្រី វី ឌីណែត និងអ្នកម្ដាយតារាកំប្លែង ស្រីពីន ផងដែរ។ រឿងនេះ ចាប់ចាក់បញ្ចាំងពីថ្ងៃនេះតទៅ នៅតាមបណ្តារោងភាពយន្តទូទាំងរាជធានីភ្នំពេញ។

ផ្តល់កិច្ចសម្ភាសន៍ជាមួយ AMS មុនចូលទស្សនារឿងនេះ ម្ចាស់ពាន I Am A Singer Cambodia​ រដូវកាលទី២ ឱ្យដឹងថា ទោះកន្លងទៅយូរហើយក្តីក៏ពិតមែន ប៉ុន្តែរូបនាងនៅតែនឹករលឹកដល់អ្នកម្តាយ និងនៅតែដក់ជាប់អារម្មណ៍ឈឺចាប់គ្រប់ពេលវេលា។ ហើយរឿង «គ្រោះជីវិតកូវីដ-១៩» ហាក់បីដូចជានិយាយពីជីវិតមួយផ្នែករបស់កញ្ញា ដែលកញ្ញាត្រូវធ្វើចិត្តជាមុនសិនមុនពេលចូលទស្សនា ព្រោះរឿងនេះអាចនឹងធ្វើឱ្យកញ្ញាស្រក់ទឹកភ្នែកត្រង់ឈុតឆាកណាមួយជាក់ជាមិនខាន។

វី ឌីណែត៖ «បើនិយាយទៅខ្ញុំអត់ដឹងថាសាច់រឿងនេះយ៉ាងម៉េចទេ អត់ទាន់ដឹងថាម៉េចខ្លះទេ ប៉ុន្តែអាចនិងមានឈុតឆាកខ្លាំងរាងប៉ះទង្គិចដែរ។ … វារាងជូរចត់តិចបង ព្រោះធម្មតាយើងឈឺតែខ្លួនឯងមិនអីទេ តែនេះឈឺទាំងគ្រួសារ ថែមទាំងមានរឿងបញ្ហាម៉ាក់ទៀត ចឹង មានអារម្មណ៍ថាវាពិបាកនិយាយ ព្រោះដោយសារធម្មតាយើងបាត់បង់មនុស្សជាទីស្រលាញ់យើងរាងពិបាកហើយ តែនេះយើងបាត់បង់ទាំងដែរយើងអត់មានបានលាគ្នាជាលើកចុងក្រោយ ហើយអត់មានបានឃើញមុខ សូម្បីយកសពម៉ាក់មកធ្វើបុណ្យក៏មិនបាន ចឹងយើងមានអារម្មណ៍ថាខ្ញុំពិបាកទទួលយកមែនទែន»។

សំនួរ៖ រហូតមកទល់ពេលនេះ ឌីណែត នៅដក់ជាប់អារម្មណ៍ដែរទេ?

វី ឌីណែត៖ «ដក់បង! និយាយទៅឱ្យតែនឹកឃើញម្តងៗវារាងពិបាកតិច!»។

ឆ្លៀតឱកាសនេះ ឌីណែត ក៏បានអំពាវនាវដល់មហាជន និងហ្វេនៗរបស់នាង ឱ្យនៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមវិធានការរបស់ក្រសួងសុខាបាល បើទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាបានធូរស្បើយ និងមិនជាប់​កាតព្វកិច្ច​ពាក់​ម៉ាសដូចពីមុនទៀតក្តី៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត