នឹកស្មានមិនដល់ថាសត្វត្រចៀកកាំអាចហោះរហូតដោយមិនចុះដីយូរ​ដល់​ម្ល៉ឹង!

សត្វត្រចៀកកាំជាសត្វមួយប្រភេទដែលតំណាងឱ្យភាពស្មោះត្រង់ ភាពស្រស់ស្អាត និងភាពទន់ភ្លន់។ ចំពោះជីវិតពិតនៃការរស់នៅរបស់សត្វត្រចៀកកាំកាន់តែធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលជាមិនខាន។​ ថ្ងៃនេះ AMS នឹងចែករំលែកតើអ្វីទៅដែលសត្វត្រចៀកកាំធ្វើឱ្យមនុស្សមិននឹកស្មានដល់យ៉ាងដូច្នេះ?

តាមការស្រាវជ្រាវពីវេបសាយ​ National Geographic បានបង្ហាញថាសត្វត្រចៀកកាំជាសត្វដែលអាចហោះហើរបានរយៈពេលជិតមួយឆ្នាំដោយមិនចុះដីទេ។ ជារៀងរាល់ខែកក្កដាសត្វត្រចៀកនឹងចាកចេញពីជម្រករបស់ពួកវានៅក្នុងតំបន់អ៊ឺរ៉ុបទៅភាគខាងលិចនិងកណ្ដាលនៃទ្វីបអាហ្វ្រិក ហើយក្នុងរយៈពេលនោះពួកគេនឹងចំណាយពេល ១០ ខែពេញនៅលើអាកាសតែម្ដងដោយមិនប៉ះដី។ យោងតាមអ្នកស្រី Susanne Akesson ដែលជាសាស្រ្តាចារ្យផ្នែកសត្វវិទ្យានៃសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែតបានបង្ហាញថាសម្រាប់ការចិញ្ចឹមជីវិត ការរស់នៅ ការបន្តពូជ និងការស្វែងរកវត្ថុយកមកធ្វើសំបុកគឺសុទ្ធតែនៅលើមេឃទាំងអស់។​ ក្នុងរយៈពេល ១០​ ខែដែលសត្វត្រចៀកកាំហោះហើរ ពួកគេអាចត្រឹមតែឈប់សម្រាកនៅលើមែកឈើ លើដំបូលផ្ទះ ឬក្នុងសំបុកតែប៉ុណ្ណោះ។ មូលហេតុដែលសត្វត្រចៀកកាំមិនចុះចតលើដីនោះគឺដោយសារតែស្លាបរបស់វាវែងពេក ហើយជើងរបស់វាបែរជាខ្លីពេកទៅវិញ។ ដូចនេះនៅពេលចុះដីម្ដងៗពួកគេនឹងមិនងាយស្រួលក្នុងការហោះឡើងទៅលើវីញទេ។​

មានមនុស្សជាច្រើនប្រាកដជាឆ្ងល់ថាបើសត្វត្រចៀកកាំចំណាយពេលដល់ទៅ ១០​ ខែពេញក្នុងការហោះហើរបែបនេះ តើពួកគេចេះដេកដែរទេ? ជាក់ស្ដែងសត្វត្រចៀកកាំក៏ចេះដេកដូចសត្វដទៃទៀតដែរ គ្រាន់តែទម្លាប់នៃការដេករបស់ពួកគេចម្លែកបន្តិច។ យោងតាមទិន្នន័យនៃការស្រាវជ្រាវជាច្រើនបានបង្ហាញថាសត្វត្រចៀកកាំជាសត្វដែលតែងតែមានសកម្មភាពរហូត ហើយឧទាហរណ៍ជាក់ស្ដែងគេបានធ្វើការសិក្សាទៅលើសត្វត្រចៀកកាំពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែ មេសា ឆ្នាំ២០១៤ ក្នុងសត្វត្រចៀកកាំមួយក្បាលបានដេកត្រឹមតែ ៤ យប់ទេក្នុងខែកុម្ភៈ។ ចំពោះឆ្នាំបន្ទាប់វានឹងមិនដេកនោះទេ ដោយគ្រាន់តែឈប់សម្រាកតែប៉ុណ្ណោះ។ លើសពីនេះទៅទៀត សត្វត្រចៀកកាំអាចដេកលក់រយៈ ៤០​ នាទីក្នុងមួយថ្ងៃនៅលើមេឃក្នុងអំឡុងពេលហោះហើរ។​ តាមការសិក្សាពីអ្នកជំនាញខាងសត្វវិទ្យាជាច្រើន ពួកគេគិតថាទម្លាប់នៃការដេករបស់សត្វត្រចៀកកាំនេះប្រហាក់ប្រហែលទៅនឹងត្រីដូហ្វីនដែរដោយវាប្រើខួរក្បាលកណ្ដាលរបស់ពួកគេដើម្បីធ្វើការសម្រាក និងពាក់កណ្ដាលទៀតសម្រាប់ការផ្ដល់ដំណឹងពេលវាជួបនឹងអ្វីមួយ។ នៅពេលសត្វត្រចៀកកាំចុះចតលើដីមានន័យថាពួកគេត្រូវជម្រុះរោមចាស់ៗ ព្រោះប្រសិនបើមិនជម្រុះរោមនោះទេវានឹងធ្វើឱ្យប៉ះពាល់ល្បឿនហោះហើររបស់ពួកគេជាមិនខាន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ